**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ក្រោមអធិបតីភាពសម្ដេចធិបតី

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំនូវ​សមាស​ភាព​សមាគមនីមួយៗ រួមគ្នាជាថ្នាលធំមួយពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិន​បរទេស​មកពីគ្រប់ប្រទេស បណ្តាក់ទុនក្នុងប្រទេសកម្ពុជា រួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការកៀរគរការវិនិយោគទាំងអ្នកវិនិយោគក្នុងស្រុក និងមកពីក្រៅស្រុក គឺជាគោលដៅដ៏ចាំបាច់​មួយ​របស់រាជរដ្ឋាភិបាល ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អ​ប្រសើរ។

ថ្លែងក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកនេះ គឺធ្វើយ៉ាងណាជំរុញការអភិវឌ្ឍប្រទេស និងធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ។ ជាពិសេសប្រែក្លាយប្រវត្តិកម្ពុជាពីភាពជូរចត់ដោយ សារសង្គ្រាម ទៅជាប្រទេសមួយស្រស់បំព្រង ។ សម្តេចថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើវិស័យឯកជន និងរបបទីផ្សារសេរី ដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជា ឈានទៅសម្រេចគោលដៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០២៥០។

សម្តេចធិបតី លើកឡើងថា រាជរដ្ឋាភិបាល និងវិស័យឯក មានបេសកកម្មរួម ក្នុងសម្រេចគោលដៅអភិវឌ្ឍន៍។ សម្តេចគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមានតួនាទីនានូវសុខសន្តិភាព ស្ថេរភាព ទីផ្សារ និងកត្តាផ្សេងៗទៀត ដែលជាតម្រូវការរបស់វិស័យឯកជន។ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេច មិនមែនមានតែទ្រឹស្តីនោះទេ តែផ្តល់តម្លៃលើលទ្ធផលជាក់ស្តែង លទ្ធផលលើដី។

សម្ដេចធិបតីថ្លែងថា សម្ដេច នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងនៅសប្ដាហ៍ក្រោយ ហើយនៅខែក្រោយនឹងបំពេញទស្សនកិច្ចផ្លូវការនៅសិង្ហបុរី ។ សម្តេចថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី នីតិកាលទី៧នៃរដ្ឋសភា ក្នុងរយៈពេល ៨ខែមកនេះ សម្តេចបានដើរកៀរគរ អ្នកវិនិយោគបរទេស ឱ្យមកធ្វើការវិនិយោគនៅកម្ពុជា។

សម្តេចធិបតី លើកឡើងទៀតថា ក្នុងរយៈពេលជាង៨ខែនេះ រាជរដ្ឋាភិបាល បានបន្តថែរក្សានូវសុខសន្តិភាព សន្តិសុខ និងស្ថេរភាពសង្គម នេះគឺជាកត្តាធំបំផុត ដែលកម្ពុជា ត្រូវតែមាន ជាពិសេសប្រវត្តិសាស្រ្ត ៥០០ឆ្នាំ ដែលកម្ពុជា បែក​បាក់និងខ្ទិចខ្ទម ដូច្នេះការធានាដាច់ខាត នូវសុខសន្តិភាព ការពារឱ្យខានដាច់ខាត នូវការឯករាជ្យជាតិ គឺជាកត្តាចាំបាច់ ដែលរាជរដ្ឋាភិបាល បានដាក់ទិសដៅតាំងពីថ្ងៃទី១ ហើយមកដល់ម៉ោងនេះ យើងបានសម្រេច ទទួលបានលទ្ធផលនេះ នឹងបន្តថែរក្សាទៅទៀត នេះជាការចាំបាច់ ។

សម្ដេចធិបតី មានប្រសាសន៍ថា ដើម្បីឱ្យសម្រេចបានគោលដៅដើម្បី​ឱ្យ​ប្រទេសកម្ពុជា ឈានឆ្ពោះទៅចាប់នូវគោលដៅ២០៥០ កាតព្វកិច្ច និងភារកិច្ចរបស់រាជរដ្ឋាភិបាល មានដូចជា ទី១ត្រូវធានារក្សាសុខសន្តិភាព សន្តិសុខ ស្ថេរភាពសង្គម ទី២ រក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទី៣ គាំទ្រដល់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ តាមរយៈការធានា នូវក្របខណ្ឌច្បាប់ បទដ្ឋានកិត្តិយុទ្ធ ដែលមានប្រសិទ្ធភាពច្បាស់លាស់ តម្លាភាព ទី៤ ដាក់ចេញនូវក្របខណ្ឌគោលនយោបាយ ដែលផ្តល់ការលើកទឹកចិត្តផ្សេងៗ ដល់វិស័យឯកជន ទី៥ វិនិយោគិនទៅលើធនធានមនុស្ស ទាំងសុខភាព ទាំងចំណេះដឹង និងទី៦វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំខាន់ៗ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាដើម ។

សម្តេចថ្លែងផងដែរថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ តួនាទីសិទ្ធិរបស់វិស័យឯកជន ដើម្បីចូលរួម អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឈានទៅដល់កម្ពុជាអាចសម្រេចបាននូវចុក្ខវិស័យ ឆ្នាំ២០៥០ ធ្វើយ៉ាងណាឲ្យប្រទេសជាតិ ប្រែក្លាយទៅជាប្រទេស ដែលមានចំណូលខ្ពស់ ។ ហើយរដ្ឋក៏ចង់បានវិស័យឯកជនចូលរួមជាដៃគូរ ជួយគិត ជួយធ្វើ ជួយទទួលខុសត្រូវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា គិតត្រឹមខែមេសា ឆ្នាំ២០២៤ ពោលគឺរយៈពេល ៤ខែមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន១២៨គម្រោង ដែលមានទុនវិនិយោគសរុបជាង ២៥០០លានដុល្លារ ។ សម្តេចថា នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចទើបតែចុះហត្ថលេខាផ្តល់គោលការណ៍ឯកភាព លើគម្រោងវិនិយោគចំនួន ១៤គម្រោង ដែលមានទុនវិនិយោគ ៤៨០លានដុល្លារ នេះជាលទ្ធផលដែលកម្ពុជាទទួល និងមានបន្តបន្ទាប់ថែមទៀត។

ជាមួយគ្នានោះសម្តេចមហាបវរធិបតី ក៏បានប្រកាសប្តេជ្ញាខិតខំឱ្យអស់លទ្ធភាព ដើម្បីបង្ករលក្ខណៈឱ្យវិនិយោគិននៅកម្ពុជា កាន់តែមានភាពប្រកួតប្រជែង និងកាន់តែជោគជ័យបន្តទៅទៀត ។ រាជរដ្ឋាភិបាល ក៏នឹងបន្តប្រឹងប្រែងធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាត់តែល្អប្រសើរ តាមរយៈការកាត់បន្ថយកត្តាអវិជ្ជមាន និងបង្កើនកត្តាវិជ្ជមាន។
សម្ដេចធិបតី បញ្ជាក់បន្ថែមថា នៅក្នុងធុរកិច្ច ទាល់តែវិស័យឯកជនចូលរួមជាមួយរាជរដ្ឋាភិបាលទើបទៅរួច ដោយត្រូវរួមគ្នាពង្រឹងអនុលោមភាព មានន័យថា គ្រប់គ្នាត្រូវស្រុះគ្នាអនុវត្តទៅតាមគោលការណ៍ដែលយើងបានឯកភាពគ្នា ដើម្បីឲ្យយើងប្រកួតប្រជែងមិនហត់ អាចធ្វើផែនការដោយងាយស្រួល បង្កើតភាពទុកចិត្តរវាងរដ្ឋ និងរដ្ឋ រវាងវិស័យឯកជន និងវិស័យឯកជន ។

សម្ដេចធិបតី សង្កត់ធ្ងន់ថា ដើម្បីធានានិរន្ដរ៍ភាពនៃការធ្វើធុរកិច្ច មិនអាចត្រឹមតែស្ថាប័នរដ្ឋចាំតែចាប់កំហុសនោះទេ ពោលស្ថាប័នរដ្ឋត្រូវតែមានតួនាទីគាំទ្រ មិនមែនគ្រាន់តែចាំផាកពិន័យនោះទេ។ សម្ដេចធិបតី មិនចង់លឺពាក្យ រដ្ឋចាំតែផាក ចាំតែចាប់នោះទេ ផ្ទុយទៅវិញ សម្ដេចចង់បានភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីបំពេញឲ្យគ្នាទៅវិញទៅមក។ វិស័យឯកជន និងស្ថាប័នរដ្ឋ ត្រូវតែរួមគ្នាបង្កើតនូវបរិយាកាសវិនិយោគមួយប្រកបដោយភាពទាក់ទាញ និងប្រកួតប្រជែង ហើយប្រែក្លាយកម្ពុជាទៅជាប្រទេសមួយដែលវិនិយោគិនចង់មករកស៊ីបណ្ដាក់ទុន សំដៅជំរុញឲ្យវិស័យឯកជន កាន់តែមានការរីកចម្រើនបន្ថែមទៀត ៕

 

អត្ថបទដែលជាប់ទាក់ទង