**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ**លោក ត្រាំ ជ្រើសរើសក្រុមហ៊ុន Boeing ឱ្យអភិវឌ្ឍយន្តហោះចម្បាំងអាមេរិកជំនាន់ថ្មី ហៅថា F-47**ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំក្បួនដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤**រដ្ឋមន្រ្តី ឈាង រ៉ា៖ កងទ័ពជាវីរៈបុរសរបស់ជាតិ ជាកម្លាំងដ៏រឹងមាំ ការពារឯករាជ្យ បូរណភាពជាតិ ទឹកដី និងមាតុភូមិ ដូច្នេះសុខភាពកងទ័ពជារឿងសំខាន់

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ អ្នកវិនិយោគត្រូវរួមគ្នា គោរពនូវអនុលោមភាព ដើម្បីធានាដល់សណ្ដាប់ធ្នាប់ក្នុងការរកស៉ី និងភាពប្រកួតប្រជែង

ភ្នំពេញ៖ ក្នុងពិធីប្រកាសបើកឲ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដាំផ្ញើដល់អ្នកវិនិយោគទាំងអស់ ត្រូវគោរពនូវអនុលោមភាព ដើម្បីធានាដល់សណ្ដាប់ធ្នាប់ក្នុងការរកស៉ី និងភាពប្រកួតប្រជែង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវការយល់ឃើញទៀតថា ដើម្បីធានាបាននូវអនុលោមភាពនេះ ក៏ទាមទារឲ្យមានការចូលរួមយ៉ាងស្អិតរមួតរវាងវិស័យឯកជន ជាមួយរាជរដ្ឋាភិបាល សំដៅបង្កើតបាននូវភាពជឿទុកចិត្តគ្នាទៅវិញទៅមក ទាំងវិស័យឯកជន និងវិស័យឯក ទាំងស្ថាប័នរដ្ឋ ជាមួយស្ថាប័នរដ្ឋ។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា នៅក្នុងធុរកិច្ច ទាល់តែវិស័យឯកជនចូលរួមជាមួយរាជរដ្ឋាភិបាលទើបទៅរួច ដោយត្រូវរួមគ្នាពង្រឹងអនុលោមភាព មានន័យថា គ្រប់គ្នាត្រូវស្រុះគ្នាអនុវត្តទៅតាមគោលការណ៍ដែលយើងបានឯកភាពគ្នា ដើម្បីឲ្យយើងប្រកួតប្រជែងមិនហត់ អាចធ្វើផែនការដោយងាយស្រួល បង្កើតភាពទុកចិត្តរវាងរដ្ឋ និងរដ្ឋ រវាងវិស័យឯកជន និងវិស័យឯកជន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា សម្រាប់សមាគមដែលបានបង្កើតឡើងនៅទៀតសោទ នៅពេលដាក់ចេញគោលការណ៍រួមហើយនោះ គ្រប់សមាជិកទាំងអស់ត្រូវតែអនុវត្តឲ្យបានព្រមៗគ្នា និងត្រឹមត្រូវតាមអ្វីដែលបានកំណត់ ដើម្បីធានានូវនិរន្ដ៍ភាពរបស់សមាគម ព្រោះមិនដូច្នេះទេសមាគមនោះនឹងបែកបាក់ជាក់ជាមិនខានឡើយ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអះអាងថា ប្រសិនបើសមាគមមួយ គ្រប់សមាជិកទាំងអស់អនុវត្តតាមព្រមៗគ្នា នោះអ្នកដែលចូលតាមក្រោយក៏ងាយស្រួលក្នុងការបំពេញកិច្ចការងារ ដោយហេតុថា មានបទដ្ឋានមួយច្បាស់លាស់។ សម្ដេចធិបតី បានប្រៀបការអនុវត្តន៍ និងគោរពអនុលោមភាព ប្រៀបដូចជាការគោរពច្បាប់ចរាចរណ៍ ដើម្បីសម្រួលដល់ការធ្វើដំណើរបានទាំងអស់គ្នា ធានាមិនឲ្យមានគ្រោះថ្នាក់ចរាចរណ៍។

ត្រង់ចំណុចអនុលោមភាពនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទាញចំណាប់អារម្មណ៍ថា កន្លងទៅគ្រាន់តែលឺពាក្យអនុលោមភាពនេះ អ្នកវិនិយោគហាក់សម្ដែងនូវការព្រួយបារម្ភ ហើយថែមទាំងចាត់ទុកស្ថាប័នរដ្ឋប្រៀបដូចជាឆ្មា ចាំតែចាប់កណ្ដុរ ពោលស្ថាប័នរដ្ឋចាំតែចាប់កំហុស វិស័យឯកជនតែប៉ុណ្ណោះ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានពន្យល់ថា ដើម្បីធានានិរន្ដរ៍ភាពនៃការធ្វើធុរកិច្ច មិនអាចត្រឹមតែស្ថាប័នរដ្ឋចាំតែចាប់កំហុសនោះទេ ពោលស្ថាប័នរដ្ឋត្រូវតែមានតួនាទីគាំទ្រ មិនមែនគ្រាន់តែចាំផាកពិន័យនោះទេ។ សម្ដេចធិបតី មិនចង់លឺពាក្យ រដ្ឋចាំតែផាក ចាំតែចាប់នោះទេ ផ្ទុយទៅវិញ សម្ដេចចង់បានភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីបំពេញឲ្យគ្នាទៅវិញទៅមក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា វិស័យឯកជន និងស្ថាប័នរដ្ឋ ត្រូវតែរួមគ្នាបង្កើតនូវបរិយាកាសវិនិយោគមួយប្រកបដោយភាពទាក់ទាញ និងប្រកួតប្រជែង ហើយប្រែក្លាយកម្ពុជាទៅជាប្រទេសមួយដែលវិនិយោគិនចង់មករកស៉ីបណ្ដាក់ទុន សំដៅជំរុញឲ្យវិស័យឯកជន កាន់តែមានការរីកចម្រើនបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង