**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន**ប្រធានាធិបតីចិន នឹងបញ្ជូនបេសកជនជាន់ខ្ពស់មួយរូប ទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ**មន្ត្រីជាន់ខ្ពស់៖ ថៃប្តេជ្ញាទប់ស្កាត់ការជួញដូរមនុស្សបន្ទាប់ពីការជួយសង្គ្រោះតារាសម្តែងចិន**ចិន អះអាងពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋធានីប៉េកាំង និងការផ្ដល់ជំនួយផ្នែកយោធាសម្រាប់ទ្វីបក្រីក្របំផុតរបស់ពិភពលោក**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ កំពុងត្រៀមរៀបចំកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន**អនុប្រធានាធិបតីអាមេរិក លុបចោលគម្រោងទស្សនកិច្ច នៅសិង្ហបុរី បារ៉ែន និងអាល្លឺម៉ង់ ដោយសារតែភ្លើងឆេះព្រៃ កំពុងបន្តវាយប្រហារនៅរដ្ឋ California**ក្រុមអ្នកសម្រុះសម្រួលអាមេរិក និងអារ៉ាប់ ធ្វើឱ្យមានវឌ្ឍនភាពខ្លះ ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឈប់បាញ់ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងសង្រ្គាមនៅហ្កាហ្សា**លោក ត្រាំ ស្តីបន្ទោសប្រធានាធិបតី ចូ បៃដិន និងអភិបាលរដ្ឋ California ជុំវិញបញ្ហាភ្លើងឆេះព្រៃ បន្តរាលដាលដល់ទីក្រុង Los Angeles**ប្រធានកងការពារសន្តិសុខរបស់ លោក Yoon ៖ លោក Yoon ដែលប្រឈមមុខការស៉ើបអង្កេតព្រហ្មទណ្ឌ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ទទួលរងភាពអយុត្តិធម៌ ក្នុងនាមជាមេដឹកនាំមួយរូប**ព្រោះតែភ្លើងប្រច័ណ្ឌ ធ្វើឱ្យបុរសជាប្ដី អារ-កសម្លាប់ ប្រពន្ធឱ្យស្លាប់ក្នុងថ្លុកឈាម ចោលកូនប្រុសស្រីពីរនាក់**នាវាទេសចរណ៍មួយគ្រឿង នាំភ្ញៀវចម្រុះជាតិសាសន៍ជិត ៦០០នាក់ ចូលសុំចតធ្វើទស្សនកិច្ចនៅកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ មានផ្លូវ និងសំណង់សិល្បការ្យនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង**ជប៉ុនជំរុញឲ្យយោធាអាមេរិកចាត់វិធានការទប់ស្កាត់ការរំលោភផ្លូវភេទនៅអូគីណាវ៉ា**នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ រៀបចំវគ្គបំប៉នសមត្ថភាពលើជំនាញ «ការប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាព និងសាលាឌីជីថល»**ធនាគារកណ្តាលចិនផ្អាកការទិញប័ណ្ណរតនាគារ**លោក ព្រំ ឆាត៖ ខេត្តកណ្តាលបានប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនពលរដ្ឋបាន ៤៣៧, ៨៣៤ក្បាលដី**UN៖ សេដ្ឋកិច្ចពិភពលោកព្យាករណ៍ថានឹងកើនឡើង ២.៨% នៅឆ្នាំ២០២៥**ឯកឧត្តម អឿង ចន្ថា ចុះផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងពីបរិមាណទឹក ការគ្រប់គ្រង និងការប្រើប្រាស់ទឹកក្នុងអាងស្ទឹងដល់ប្រជាកសិករ ក្នុងខេត្តតាកែវ

ក្រុមប្រឹក្សារាជធានីភ្នំពេញ បើកកិច្ចប្រជុំសាមញ្ញលើកទី៦០ ដែលជាកិច្ចប្រជុំចុងក្រោយនៃអាណត្តិរបស់ខ្លួន

ភ្នំពេញ៖ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរង តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៦០ ក្នុងអាណត្តិទី៣ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលជាកិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាអាណត្តិទី៣ ដែលមានអាណត្តិ៥ឆ្នាំ។
នាកិច្ចប្រជុំនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ លោក កើត ឆែ បានលើកឡើងថា រាល់ការលើកឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ- រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួនឲ្យទទួលបាន លទ្ធផលកាន់តែល្អប្រសើថែមទៀត ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងបំរើឲ្យការអភិវឌ្ឃន៍រាជធានីភ្នំពេញ។ ការងារចំពោះមុខរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី.ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ខណ្ឌ នាពេលខាងមុខ។
ឯកឧត្ដម ម៉ប់ សារិន បានលើកឡើងថា ក្រុមប្រឹក្សារាជធានីភ្នំពេញ បង្កើតឡើងដោយការបោះឆ្នោត ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុកខណ្ឌ។ ក្នុងតំណាងសាធារណៈ ជាអ្នកការពារ និងជាអ្នកបំរើផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ឯកឧត្ដម បន្តថា ឆ្លងកាត់ការប្រឈមជាច្រើន ក្នុងការអនុវត្តនូវតួនាទីភារកិច្ចក្នុងអាណត្តិទី៣ ក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏ដូចជាគណៈអភិបាលរាជធានីភ្នំពេញ ទទួលបាននូវបទពិសោធន៍ជាច្រើន ដែលធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ខិតខំពុះពារបន្ថែមទៀត ក្នុងការធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ របស់រាជរដ្ឋាភិបាល ដោយបន្តអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព ចីរភាព និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនានា។
ឯកឧត្ដមបន្តថា ទោះបីក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ អនុវត្តបាននូវសមិទ្ធិផលជាច្រើនគួរអោយគត់សំគាល់ក៏ដោយ ក៏ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅមានចំណុចសេសសល់មួយចំនួន ដូចជាការអភិវឌ្ឍន៍សមត្ថភាពសមាជិក សមាជិកាក្រុម ប្រឹក្សារាជធានីភ្នំពេញ ពាក់ពន្ធ័នឹងលិខិតបទដ្ឋានគតិយុត្តិនានាពីថ្នាក់ជាតិ ដោយសហការជាមួយក្រុមប្រឹក្សាជាតិរាជធានី ខេត្ត ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងការផ្តល់ឱកាសឱ្យមានការចូលរួម ពីប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលចាំបាច់ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា។
នាឱកាសនេះ តាងនាមលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រធានក្រុមប្រឹក្សា សមាជិក-សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ និងមន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-ជំនាញពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារជំនាញ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ហើយបានចងក្រងរៀបចំជារបាយការណ៍បានយ៉ាងល្អ រហូតដល់ទទួលបានការឯកភាព អនុម័តនាថ្ងៃនេះ។
លោកថា «ខ្ញុំក៏បានជម្រាបជូនអង្គប្រជុំអំពីលទ្ធផលការងារកន្លងមក និងការងារអាទិភាពចំពោះមុខមួយចំនួនរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសគឺការរៀបចំ និងត្រៀមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ ផែនការការពារសន្តិសុខបម្រើឲ្យ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ»។

អត្ថបទដែលជាប់ទាក់ទង