**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា

រដ្ឋមន្ត្រីកសិកម្ម លើកទឹកចិត្តដល់សិប្បករកែច្នៃស្វាយចន្ទី ឱ្យរៀបចំផែនការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានច្បាស់លាស់ ដើម្បីទទួលបានទំនុកចិត្ត ការគាំទ្របន្ថែមពីដៃគូសហការ

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់សិប្បករកែច្នៃស្វាយចន្ទី ឱ្យរៀបចំផែនការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានច្បាស់លាស់ មានកិច្ចសន្យាទីផ្សារ ដើម្បីទទួលបានទំនុកចិត្ត ការគាំទ្របន្ថែមពីដៃគូសហការ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រឡងប្រជែង «អ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ជុំទី១» ខេត្តសៀមរាបកាលពីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា បានពន្យល់អំពីតម្លៃគ្រាប់ស្វាយចន្ទី ដែលអាចមានការប្រែប្រួលអាស្រ័យគុណភាព និងបរិមាណនៃការផ្គត់ផ្គង់។ ដូច្នេះអ្វីដែលត្រូវធ្វើ គឺពិនិត្យកែលម្អខ្សែច្រវាក់ផលិតកម្ម ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ និងរក្សាស្ថិរភាពតម្លៃទីផ្សារ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់សិប្បករកែច្នៃស្វាយចន្ទី ឱ្យរៀបចំផែនការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានច្បាស់លាស់ មានកិច្ចសន្យាទីផ្សារ ដើម្បីទទួលបានទំនុកចិត្ត ការគាំទ្របន្ថែមពីដៃគូសហការ ក៏ដូចជាការផ្តល់កម្ចី ដើម្បីពង្រីកអាជីវកម្មជាដើម។ ទន្ទឹមនឹងនេះដែរ សិប្បករត្រូវពិនិត្យលទ្ធភាពក្នុងការប្រមូលទិញគ្រាប់ស្វាយចន្ទី មកសម្ងួត និងស្តុកទុក ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ពេញមួយឆ្នាំ ក៏ដូចជាតម្លៃទីផ្សារល្អផងដែរ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី របៀបកែច្នៃបច្ចុប្បន្ន គឺស្ថិតក្នុងកម្រិតសិប្បកម្មនៅឡើយ ដូច្នេះត្រូវពង្រឹងសមត្ថភាព ដើម្បីឈានដល់ការចូលរួមប្រឡងប្រជែងជាមួយប្រទេសនានាពេលអនាគត ពិសេសអាចមានលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីទ្រង់ទ្រាយធំ។

សូមជម្រាបជូនថា កម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយ ស្វែងរកសហគ្រាសកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីឆ្នើមបំផុត និងធ្វើការជំរុញ លើកកម្ពស់ការអភិវឌ្ឍវិស័យស្វាយចន្ទី តាមរយៈយន្តការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា បច្ចេកទេសកែច្នៃគ្រាប់ស្វាយចន្ទី ការវិភាគសេដ្ឋកិច្ច ការប្រកួតប្រជែងទីផ្សារ និងការបន្ថែមរសជាតិលើផលិតផលគ្រាប់ស្វាយចន្ទី។ ការប្រឡងប្រជែង នេះមានសិប្បករចូលរួមចំនួន ២០រូប ហើយដំណើរការនៃការជ្រើសរើសគឺមាន ៣ជុំ ដើម្បីសំរ៉ាំងអ្នកកែច្នៃឆ្នើមចំនួន ៣រូបចុងក្រោយ៕

អត្ថបទដែលជាប់ទាក់ទង