**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន**ក្រសួងបរិស្ថាន ផ្សព្វផ្សាយសៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ផ្តាំផ្ញើដល់សិស្សានុសិស្សដែលបានប្រឡងជាប់បាក់ឌុប ក្នុងស្រុកឆ្លូង ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀត ដើម្បីក្លាយខ្លួនជាមូលធនមនុស្សជួយសង្គមជាតិ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាត់ឲ្យមន្ត្រីចុះទៅពិនិត្យមណ្ឌលសុខភាពចំនួន១១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ​ ភក្ត្រា​ អញ្ជើញប្រារព្ធខួបលើកទី១៦១​ ទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ២០២៤

ភ្នំពេញ៖ ឯកឧត្តម​ នេត្រ​ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ​ អញ្ជើញជាអធីបតីក្នុងពិធីខួបលើកទី១៦១​ ទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ២០២៤​ ក្រោមប្រធានបទ​ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា​ ដើម្បីសហគមន៍មានសុខភាពល្អ​ និងមានភាពធននឹងអាកាសធាតុ”​ នាព្រឹកថ្ងៃសៅរ៍​ ទី១១​ ខែឧសភា​ ឆ្នាំ២០២៤​ នៅសាលមហោស្រព​ ខេត្តក្រចេះ។

ពិធីនេះមានការអញ្ជើញចូលរួម​របស់​ ឯកឧត្តម​ លោកជំទាវ​ សមាជិក​ សមាជិកា​ រាជ​រដ្ឋាភិបាល​ ​ ឯកឧត្តម​ ប្រធាន​ក្រុមប្រឹក្សាខេត្ត​ ឯកឧត្តមអភិបាលខេត្ត​ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​ លោក​ លោកស្រី​ មន្ត្រីរាជការ​ មន្ទីរអង្គភាពជុំវិញខេត្ត​ ព្រមទាំងសប្បុរសជននានា។ ពិធីនេះដែរក៍មានការចូលរួមឧបត្ថម​ និងបរិច្ចាកថវិកា​ ពីថ្នាក់ដឹកនាំ​​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ និងសប្បុរសជន​នានាផងដែរ។

គោលបំណងនៃការរៀបចំពិធីនេះឡើងគឺ៖ ១-ផ្សព្វផ្សាយអំពីខួបទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤។ ២- អំពាវនាវ បង-ប្អូនជនរួមជាំតិ ជាពិសេសសប្បុរសជនគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមជាកម្លាំងមនុស្សធម៌កាន់តែរឹងមាំថែមទៀតជាមួយ កាកបាទក្រហមកម្ពុជា ក្នុងការបន្តដោះស្រាយបញ្ហាប្រឈមនានាដើម្បីពង្រឹងភាពធន់សហគមន៍ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោយបំផុត។ ៣-ផ្សព្វផ្សាយនូវសមិទ្ធផលសំខាន់ៗនិងសកម្មភាពចម្រុះវិស័យដូចភ្លៀងរលឹមដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តក្នុងការដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ឆ្លើយតមគ្រោះបន្ទាន់នានា និងដោះស្រាយផលប៉ះពាល់បង្កដោយការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លងនានា ។ ៤- ការប្តេជ្ញាចិត្តរបស់ កាកបាទក្រហមកម្ពុជាបន្តកិច្ចខិតខំប្រឹងប្រែង និងពង្រីកការអប់រំផ្សព្វផ្សាយស្តីពីការថែទាំងសុខភាពបឋមតាមសហគមន៍ និងពង្រឹងភាពធន់នឹងអាកាសធាតុ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការគន្លឹះនានា​ ជាពិសេសក្នុងរដូវប្រាំងឆ្នាំនេះ ដែលកម្តៅកើនឡើងខ្ពស់មិនធ្លាប់ដែលមាន ដើម្បីពង្រឹងសេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសាកល ធានាសុវត្ថិភាពសុខភាព និងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះកាកបាទក្រហមកម្ពុជា ត្រូវតែលើកកម្ពស់ស្មារតីក្នុងការអនុវត្តវិធានការនានា ដែលត្រូវឆ្លើយតបជាចាំបាច់ ទៅនឹងផលប៉ះបាល់ពីការប្រែប្រួលអាកាសធាតុ ជាពិសេសសម្ពាធនៃការកើនកម្តៅ ដែលកំពុងបង្កឲ្យមានផលប៉ះពាល់ អវិជ្ជមានជាច្រើនដល់ធម្មជាតិ សុខភាពសេដ្ឋកិច្ចល។ល។ ហើយអ្វីដែលសំខាន់បំផុតនោះគឺ ការលើកកម្ពស់ស្មារតីប្រែក្លាយប្រធានបទនេះឲ្យទៅជាការអនុវត្តជាក់ស្តែង តាមរយៈការលើកកម្ពស់ការទទួលខុសត្រូវរបស់សាខា អនុសាខា ឲ្យខិតខំប្រឹងប្រែងបន្តព្រឹងការកសាងសមត្ថភាពសហគមន័នានា ឲ្យទៅជាសហគមន៍ដែលមានសមត្ថភាពទ្រាំទ្របាន ព្រមទាំងបន្សុំាបានទៅនឹងបញ្ហាប្រឈមបង្កដោយការប្រែប្រួលអាកាសធាតុ ហើយខាងផ្នែកសុខភាពវិញ គឺត្រូវតែចាប់ផ្តើមបោះបង់ទម្លាប់មិនល្អមួយចំនួនដែលបំផ្លាញសុខភាពនិងអាយុជីវិតខ្លួនឯងរួចាប់ផ្តើមពុំបង្កែបង្អង់ឡើយ នូវការអនុវត្តសេចក្តីណែនាំ និងវិធានការផ្សេងៗដែលនាំមកនូវសុខភាពល្អ សុវត្ថិភាពសុខភាពទាំងផ្លូវកាយ ផ្លូវចិត្ត នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានេះដែរ ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលសាលាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ សម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ។

សូមជំរាបជូនផងដែរថា វិភាគទានដែលសប្បុរសជនបានបរិច្ចាកទាំងអស់នេះ​ សាខាកាកបាទក្រហមកម្ពុជាខេត្ត​ នឹងយកចិត្តទុកដាក់ប្រើប្រាស់ដើម្បីបម្រើបុព្វហេតុមនុស្សធម៌​ សង្គ្រោះដល់ជនរងគ្រោះ​ បង្កដោយមនុស្សក្តី​ ធម្មជាតិក្តី​ ដែលត្រូវបានការជំនួយជាចាំបាច់​ សម្រាប់ជួយសម្រួលទុកលំបាក​ តាមគោលការណ៏គ្រឹះរបស់ចលនាអន្តរជាតិ​ កាកបាទក្រហម​ និងអឍ្ឍចន្ទក្រហម៕

អត្ថបទដែលជាប់ទាក់ទង