**ទាហានកូរ៉េខាងជើងម្នាក់ ដែលបញ្ជូនឱ្យទៅជួយរុស្ស៉ី ប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ត្រូវបានចាប់ខ្លួនជាឈ្លើយសឹក**មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កំពុងដំណើរការឯកសារ ដើម្បីឈានទៅការបិទឱសថស្ថានរស្មីអូឡាំពិកថ្មី ដែលលក់ថ្នាំហើយបានប្រើប្រាស់ប៊ិច ដើម្បីកែប្រែកាលបរិច្ឆេទ**លទ្ធផលនៃជំរឿនសេដ្ឋកិច្ចរបស់ប្រទេសចិនលើកទី៥ ត្រូវបានចេញផ្សាយ**កម្លាំង​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច ស្រាវជ្រាវ​មុខស​ញ្ញា​ក្មេងទំនើង ​តាមរយៈ​បណ្ដាញ​សង្គម ​tik tok ឃា​ត់បា​ន ៥នាក់​ និងដកហូតកាំបិត​ផ្គាក់**អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រី នៃសេវាទាំងបី ត្រូវបម្រើសេវាប្រកបដោយវិជ្ជាជីវៈខ្ពស់**ក្រុមសមាជិកសភាកូរ៉េខាងត្បូង បោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី ជាហេតុធ្វើឱ្យវិបត្តិនយោបាយ កាន់តែមានភាពតានតឹងខ្លាំងឡើង**ប្រធានាធិបតីរុស្ស៉ី ថា មិនមានពេលនៅសល់ទៀតទេក្នុងឆ្នាំនេះ សម្រាប់ការចុះកុងត្រាថ្មីលើកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយអ៊ុយក្រែន**ប្រតិភូវិនិយោគិនមកពីចិន និងសិង្ហបុរី ស្វែងយល់ពីឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ និងអចលនទ្រព្យ នៅកម្ពុជា**ឯកឧត្តម គួច ចំរើន៖ ដីធ្លី​ បានចុះបញ្ជី​ មានប័ណ្ណកម្មសិទ្ធ​ គឺមានសុវត្ថិភាព​ និងជាមូលធនរបស់កម្មសិទ្ធិករ**តុលាការរុស្ស៊ីកាត់ទោសទាហានស៊ីឈ្នួលបែលហ្ស៊ិក ឱ្យជាប់គុករយៈពេល៦ឆ្នាំ**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនឯកឧត្តមផ្ទាល់ ក្នុងករណីមានជំពាក់កម្ចីអនឡាញ**អភិបាលខេត្តកំពង់ចាម៖ គណនេយ្យភាពសង្គម ជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ**ប្រធានាធិបតីអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី**អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន ស្នើក្រសួងការងារ ជួយរៀបចំឱ្យមានការជួបផ្គូផ្គងគ្នារវាងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន និងកម្ពុជាដើម្បីស្វែងយល់ពីលក្ខខណ្ឌ និងតម្រូវការនៃកម្លាំងពលកម្ម**ក្រុមហ៊ុនរ៉ីបផលអាមេរិក កំពុងស្វែងរកកាលានុវត្តន៍ភាពថ្មីៗនៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់អាមេរិក និងនាំចូលនូវឧស្ម័នធម្មជាតិតម្លៃទាបមកកម្ពុជា**អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​យ៉ាង​ខ្លាំង​លើ​កំពង់ផែ Sanaa របស់​យេម៉ែន និងប្តេជ្ញា​សម្លាប់​មេដឹកនាំ​ក្រុម Houthi**ឯកឧត្តម ម៉ាង ស៊ីណេត ដាក់ចេញបទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវបង្ការ និងបង្ក្រាបក្រុមក្មេងទំនើង បើរកឃើញមួយត្រូវបង្ក្រាបមួយ ដោយមិនមានការលើលែងនោះទេ**តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងចាប់ផ្តើមសវនាការត្រៀមលើកទី១ សម្រាប់ការកាត់ទោសចោទប្រកាន់លោកប្រធានាធិបតី Yoon Suk-yeol**ទិន្នផលឧស្សាហកម្មតម្លៃបន្ថែមរបស់ប្រទេសចិនបានព្យាករណ៍ថានឹងកើនឡើង ៥.៧ភាគរយនៅឆ្នាំ២០២៤**ចិន​ពង្រីក​ពន្ធ​ប្រឆាំង​ការ​បង្ខូច​ថ្លៃ​ទំនិញ​លើ​ការ​នាំ​ចូលសារធាតុ N-butanol ពី​តំបន់​តៃវ៉ាន់ ម៉ាឡេស៊ី និងអាមេរិក

ឯកឧត្តម នេត្រ ភក្រ្តា៖ សកម្មភាពការងារ និងហេដ្ឋារចនាសម្ពន្ធ័របស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះបានបម្រើបុព្វហេតុមនុស្សធម៌យ៉ាងមានប្រសិទ្ធភាព និងស្របតាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថា សកម្មភាពការងារ និងហេដ្ឋារចនាសម្ពន្ធ័របស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះបានបម្រើបុព្វហេតុមនុស្សធម៌យ៉ាងមានប្រសិទ្ធភាព និងស្របតាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “កាកបាទក្រហមកម្ពុជា មានគ្រប់ទីន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។

ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញអធិបតីក្នុងពិធីប្រគល់-ទទួលថវិកាពីសប្បុរសជនជូនសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ដើម្បីអបអរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ « រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់អាកាសធាតុ» ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នាមហោស្រពខេត្តក្រចេះដោយមានអ្នកចូលរួមប្រមាណ ៥០០ នាក់។

ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ នៅខេត្តក្រចេះ មន្ត្រីរាជការថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសប្បុរសជនក្នុងខេត្តក្រចេះបានចូលរួមបរិច្ចាកថវិកាសរុប ៩២ ៤៤៥ ដុល្លារអាម៉េរិក ដើម្បីបុព្វហេតុមនុស្សធម៌របស់កាកបាទក្រហម។ ក្នុងនាមកាកបាទក្រហមកម្ពុជា, ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាកថវិកាដ៏ច្រើននេះដើម្បីចូលរួមក្នុងការជួយសង្គ្រោះជនរងគ្រោះនិងជនងាយរងគ្រោះ។

ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានលើកឡើងនូវការអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសប្បុរសជន ដៃគូសហប្រតិបត្តិការ សូមបន្តប្រកៀកស្មាគ្នា ប្រមូលផ្តុំកម្លាំងសាមគ្គី កម្លាំងមនុស្សធម៌ឱ្យកាន់តែរឹងមាំ ក្នុងការដោះស្រាយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវបញ្ហាប្រឈមទាំងឡាយ ដែលបង្កឡើងដោយបាតុភូតធម្មជាតិក្តី ដោយមនុស្សក្តី ដោយចៃដន្យក្តី ដើម្បីជួយសង្គ្រោះជីវិត ក៏ដូចជាការរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយអត្រាស្លាប់របស់មាតា និងទារក កាត់បន្ថយអំពើហឹង្សា អសីលធម៌ក្នុងសង្គម ការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ដោយស្ម័គ្រចិត្តព្រមទាំងចូលរួម បរិច្ចាគវិភាគទាន ជាសម្ភារៈ ថវិកា ស្បៀងអាហារ ឬក៏ចូលរួមជាសមាជិក ជាអ្នកស្ម័គ្រចិត្តកាកបាទក្រហម ដើម្បីទ្រទ្រង់និរន្តរភាព សកម្មភាពរបស់កាកបាទក្រហម ដោយផ្តល់វិភាគទានប្រចាំឆ្នាំ ក្នុងគោលដៅធ្វើឱ្យ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ មាន សម្ភារៈ ថវិកា ទ្រទ្រង់សកម្មភាព មនុស្សធម៌ឱ្យកាន់តែបានច្រើនជាងមុន ធ្វើឱ្យកាន់តែល្អជាងមុន និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន បានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។ ដោយឡែកចំពោះអាជ្ញាធរគ្រប់ផ្នែកគ្រប់ថ្នាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ណែនាំហើយ “ការជួយរបស់អាជ្ញាធរដល់កាកបាទក្រហមកម្ពុជា គឺជាការជួយដល់ខ្លួនឯង”។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា ប្រធានបទដែលបានដាក់ចេញក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ បានកំណត់ដោយ កាកបាទក្រហមកម្ពុជា មានគោលដៅរំលេចពីសារសំខាន់នៃវត្តមានរបស់កាកបាទ ក្រហមកម្ពុជា នៅគ្រប់ទីន្លែងតាមមូលដ្ឋាន ដើម្បីបន្តដោះស្រាយនូវរាល់បញ្ហាប្រឈម និងផលប៉ះពាល់ទាំងឡាយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត។ ជាមួយប្រធានបទនេះដែរ គឺក្នុងគោលបំណង អំពាវនាវដល់បងប្អូនជនរួមជាតិ ជាពិសេសសប្បុរសជនគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមជាកម្លាំងមនុស្សធម៌កាន់តែរឹងមាំថែមទៀតជាមួយ កាកបាទក្រហមកម្ពុជា ក្នុងការបន្តដោះស្រាយបញ្ហាប្រឈមនានាដើម្បីពង្រឹងភាពធន់សហគមន៍ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ។ ផ្សព្វផ្សាយនូវសមិទ្ធផលសំខាន់ៗ និងសកម្មភាពចម្រុះវិស័យដូចភ្លៀងរលឹមដែល កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តក្នុងការដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ ឆ្លើយតបគ្រោះបន្ទាន់នានា នឹងដោះស្រាយផលប៉ះពាល់បង្កដោយការប្រែប្រួលអាកាសធាតុ ជំងឺឆ្លងនានា..។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា សូមឧទ្ទិសស្មារតី ៨ ឧសភា ក្រោមប្រធានបទ “ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ” ក្លាយជាសកម្មភាពជាក់ស្តែងរស់ រវើកជាកម្លាំងជំរុញ និងពង្រឹងការជួយសង្គ្រោះជីវិត ជនងាយរងគ្រោះ និងជនរងគ្រោះ ក្នុងខេត្តក្រចេះ ។
ក្នុងឱកាសនៃអង្គពិធីនេះដែរ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តក្រចេះបានអាននូវសារលិខិត សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះ ប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” មានគោលបំណងសំខាន់បង្ហាញពីការប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកការអប់រំផ្សព្វផ្សាយស្តីពីការថែទាំសុខភាពបឋមតាមសហគមន៍ និង ពង្រឹងភាពធន់ នឹងអាកាសធាតុដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការគន្លឹះនានា ជាពិសេសក្នុងរដូវប្រាំងឆ្នាំនេះ ដែលកម្ដៅកើនឡើងខ្ពស់មិនធ្លាប់ដែលមាន ដើម្បីពង្រឹងសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសាកល ធានាសុវត្ថិភាពសុខភាព និងការលើកកម្ពស់សុខុមាលភាព និង ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងនាមជាប្រធានស្ថាប័នមនុស្សធម៌នាំមុខគេរបស់ប្រទេសជាតិ សម្តេចប្រធាន បានផ្តល់នូវអនុសាសន៍ជូន សាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាទូទាំងប្រទេស សូមខិតខំ ប្រឹងប្រែងបន្តអនុវត្តសកម្មភាពមនុស្សធម៌ឱ្យមានភាពរស់រវើក និងរួមកម្លាំងគ្នាកាន់តែខ្លាំងជាងមុនក្នុងការ កសាងសហគមន៍ឱ្យមានបរិស្ថានល្អ មានអនាម័យ និងមានវឌ្ឍនភាពប្រកបដោយចីរភាព, ជាពិសេស ត្រូវធ្វើយ៉ាងណាឱ្យពលរដ្ឋម្នាក់ៗរស់នៅតាមសហគមន៍ មានការយល់ដឹងនិងចូលរួមទាំងអស់គ្នាក្នុងការអនុវត្ត វិធីសាស្ត្រទាំងឡាយ ដែលនាំឱ្យមានសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត និងមានសមត្ថភាពដឹកនាំគ្រប់គ្រង ក្នុងភាពជាម្ចាស់ក្នុងការបង្ការ, ការឆ្លើយតប និងស្តារឡើងវិញ ក្រោយមានគ្រោះមហន្តរាយផ្សេងៗ បង្កដោយ ការប្រែប្រួលអាកាសធាតុ វិបត្តិភ័យ និងជំងឺឆ្លង ជំងឺ មិនឆ្លងគ្រប់ប្រភេទ។

តាមរយៈរបាយសង្ខេបរបស់គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តក្រចេះ បានអោយដឹងថា ក្នុងរយៈពេល ១ឆ្នាំ កន្លងទៅនេះ ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ សាខាខេត្ត បានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតនៅតាមសហគមន៍ជាគ្រឿងឧបភោគ-បរិវេ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា សរុបចំនួន ចំនួន ១.៤៥៥ គ្រួសារ ក្នុងនោះ គ្រួសារងាយរងគ្រោះ ចំនួន ៥៥៤ គ្រួសារ ដោយភ្លើងឆេះផ្ទះចំនួន ២៩គ្រួសារ ខ្យល់កន្ត្រាក់ចំនួន ៨៤៨គ្រួសារ គ្រោះទឹកជំនន់ចំនួន ២១គ្រួសារ លង់ទឹកស្លាប់ ២គ្រួសារ និងរន្ទះបាញ់ស្លាប់ ២នាក់។ ចំពោះអនុសាខាក្រុង ស្រុកទាំង ៧វិញ ក៏បានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងរងគ្រោះផ្សេងៗ តាមបណ្តាក្រុង ស្រុករបស់ខ្លួនបានចំនួន ១០០គ្រួសារ។ គិតរហូតដល់ដំណាច់ឆ្នាំ២០២៣នេះ សាខាកាកកាទក្រហមខេត្តក្រចេះ បានសាងសង់អណ្តូងស្នប់សរុបចំនួន ១១៣ អណ្តូង ក្នុងនោះអំណោយរបស់ សម្តេច ប្រធានកាកបាទក្រហម កម្ពុជា ចំនួន ១០១អណ្តូង និងរបស់សាខាខេត្តផ្ទាល់ ចំនួន ១២អណ្តូង ជូនដល់គ្រួសារស្ថិតនៅតំបន់ឆ្ងាយៗ គ្មានប្រភពទឹកប្រើប្រាស់៕

អត្ថបទដែលជាប់ទាក់ទង