**ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមជាអធិបតីភាពបិទវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ព្រុំ ម៉ា**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**រដ្ឋាភិបាលក្រុងប៉េកាំង ដាក់ទណ្ឌកម្មលើក្រុមហ៊ុន ការពារជាតិអាមេរិក ចំនួន៧ ដើម្បីឆ្លើយតបទៅនឹង ការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ទៅឱ្យកោះតៃវ៉ាន់**អាកាសយានដ្ឋានរបស់រុស្ស៊ីជាច្រើន អនុវត្តការរឹតបន្តឹងប្រតិបត្តិការ ជាបណ្តោះអាសន្ន នៅថ្ងៃសុក្រនេះដើម្បីធានាបាន សុវត្ថិភាព នៃជើងហោះហើរស៊ីវិល**ស៊ែប៊ី៖ បំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលរងការបំផ្លិចបំផ្លាញ អាចក្លាយជាកម្មសិទ្ធិរបស់អ្នកវិនិយោគ អាមេរិក ក្នុងរយៈពេលមួយឆ្នាំទៀត**កងកម្លាំងកូរ៉េខាងជើង កំពុងជួបប្រទះការស្លាប់ និងរបួសយ៉ាងច្រើន នៅលើសមរភូមិជួរមុខ នៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន**ប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើប របស់អាមេរិក ត្រូវបានប្រើប្រាស់នៅអ៉ីស្រាអែល ដើម្បីបាញ់ស្ទាក់មីស៊ីលមួយគ្រាប់**ប្រធានាធិបតីអ៊ុយក្រែន ថាទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៉ី បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ**ក្រុមហ៊ុនសិង្ហបុរីមួយកំពុងផ្ដល់ជូនសេវាកម្មដ៏ចម្លែកមួយ គឺមន្តអាគមដាក់ស្នេហ៍**កម្ពុជាបន្តបណ្តេញជនជាតិវៀតណាម ១៨នាក់ទៀតចេញពីប្រទេស ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី៣ ជួយសម្រាលការលំបាកដល់ជនមានពិការភាព ចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក**នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៥**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង

ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានគណៈកម្មការរៀបចំ និងអភិវឌ្ឍទីប្រជុំជនរុនតាឯក និងទីប្រជុំជនពាក់ស្នែង ខេត្តសៀមរាប នាថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយកសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការអន្ដរក្រសួងដើម្បីរៀបចំ និងអភិវឌ្ឍទីប្រជុំជនរុនតាឯក និងទីប្រជុំជនពាក់ស្នែង ខេត្តសៀមរាប។

កិច្ចប្រជុំនេះបានរៀបចំនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងពាក់ព័ន្ធ អភិបាលខេត្ត ក្រុង និងអាជ្ញាធរជំនាញពាក់ព័ន្ធ ដែលជាសមាសភាពគណៈកម្មការអន្ដរក្រសួងដើម្បីបន្តជំរុញរៀបចំ និងអភិវឌ្ឍទីប្រជុំជនរុនតាឯក និងទីប្រជុំជនពាក់ស្នែង ខេត្តសៀមរាប សរុបចំនួន ៦៨រូប។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍនានាដែលកំពុងដំណើរការអភិវឌ្ឍន៍នៅក្នុងតំបន់អភិវឌ្ឍន៍ទីប្រជុំជនរុនតាឯក និងទីប្រជុំជនពាក់ស្នែង ខេត្តសៀមរាប ឱ្យក្លាយជាក្រុងសុខដុមរមនាជាពិសេសដើម្បីពិភាក្សាលើបញ្ហា និងការប្រឈមមួយចំនួន ដូចជា ការដោះស្រាយការងារជូនប្រជាពលរដ្ឋធ្វើ, ការផ្ដល់បណ្ណសមធម៌, ការរងហានិភ័យដោយសារគ្រោះធម្មជាតិរបស់ប្រជាពលរដ្ឋ និងបញ្ហាសន្តិសុខក្នុងក្រុងជាដើម។

ក្នុងឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទប្ដេជ្ញាបន្ដគាំទ្រ និងអនុវត្តតួនាទីភារកិច្ច ព្រមទាំងខិតខំជំរុញឱ្យសម្រេចទៅតាមផែនការដែលបានគ្រោងទុក ជាមួយគ្នានោះ ក្រសួងសូមគាំទ្រការងារអភិវឌ្ឍន៍នៅតំបន់បែងចែកដីសម្បទានសង្គមកិច្ច ទាំងដីសង្គមកិច្ចទាំងយោធា និងប្រជាជន ដោយមានការយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាជន មិនទុកប្រជាជនណាម្នាក់ចោល ជាពិសេសក្រសួងប្ដេជ្ញាខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តការងារនៅតំបន់អភិវឌ្ឍន៍ដីសម្បទានសង្គមកិច្ច តាមរយៈការផ្ដោតលើការអភិវឌ្ឍតំបន់នោះឱ្យទៅជាបុរីជនបទ និងភូមិគំរូ។

តាមរយៈការប្តេជ្ញាខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពី ចក្ខុវិស័យរបស់ក្រសួង ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទឱ្យប្រទាក់ក្រឡា, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដោយការយកចិត្តទុកដាក់លើការលើកកម្ពស់សុខភាព និងអនាម័យល្អ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដោយការបណ្តុះបណ្ដាលជំនាញ និងការបង្កើនសេវាសាធារណៈបម្រើប្រជាជននៅជនបទ ដោយការទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង