**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**បទវិភាគ៖ប្រទេសចិនឆ្លើយតបនឹងបញ្ហាប្រឈមនិងគាំពារសច្ចយុត្តិធម៌តាមរយៈ”ភាពនឹងនរ”របស់ខ្លួន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ចុះអភិបាលការងារគាំទ្រមន្ទីរពេទ្យខេត្តចំនួនបី ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនូវការផ្តល់សេវាប្រកបដោយគុណភាព

ភ្នំពេញ៖ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលអបដំណើរដោយឯកឧត្តមឈុំ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការ បានចុះអភិបាលការងារគាំទ្រនូវមន្ទីរពេទ្យខេត្តចំនួនបីមានខេត្ត ប៉ៃលិន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនូវការផ្តល់សេវាប្រកបដោយគុណភាព។

ឯកឧត្តមរដ្ឋលេខាធិការបានពិនិត្យគ្រប់ផ្នែកនូវសកម្មភាពផ្តល់សេវាដោយបានធ្វើការប្រាស្រ័យទាក់ទងពិភាក្សាជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ លោកគ្រូ អ្នកគ្រូពេទ្យ ព្រមទាំងអ្នកជំងឺ និងក្រុមគ្រួសារប្រកបដោយភាពស្និតស្នាលហើយបានផ្តល់យោបល់ដោះស្រាយបញ្ហាមួយចំនួនដែលលោកគ្រូ អ្នកគ្រូ អ្នកជំងឺ និងក្រុមគ្រួសារបានលើកឡើង។ ហើយបានលើកយោបល់កែលម្អនូវចំណុចជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធ បរិដ្ឋានអនាម័យ របៀបរបបលំហូរអ្នកជំងឺ ការទទួលអ្នកជំងឺដោយភាពរួសរាយរាក់ទាក់ប្រកបដោយវិជ្ជាជីវៈ ការទុកដាក់ឯកសារអ្នកជំងឺដោយសុវត្ថិភាព ការបង្កើតប្រព័ន្ធទូរសព្ទទាំងសេវារដ្ឋ និងឯកជនក្នុងករណីបញ្ជូន ការពង្រីកនូវសមត្ថភាពជំនាញដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់មន្ទីរពេទ្យ។

ក្នុងកិច្ចប្រជុំបូកសរុបរួមជាមួយមន្រ្តី ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងអំពីការខិតខំយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលចំពោះសុខទុក្ខបងប្អូន និងប្រជាពលរដ្ឋធ្វើយ៉ាងណាបានការផ្តល់សេវាជូនប្រជាជនដោយគុណភាពខ្ពស់ប្រកបដោយក្រមសីលធម៌។ កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តមប្រធានមន្ទីរសុខាភិបាលតាមខេត្តនីមួយៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង