អភិបាលខេត្តព្រៃវែង អញ្ជើញជួបសំណេះសំណាល និងបំពាក់ឯកសណ្ឋាន ដល់យុវជនកាកបាទក្រហមកម្ពុជា ១០៧នាក់ នៅវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង
ភ្នំពេញ៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងបំពាក់ឯកសណ្ឋាន ដល់យុវជនកាកបាទក្រហមកម្ពុជា ចំនួន១០៧នាក់ ដែលស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខជូនអង្គពិធីទាំងមូល ជាពិសេសក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាផងដែរ។
ដោយមានការអញ្ជើញចូលរួមពី៖ គណៈកម្មាធិការសាខាខេត្ត ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាស្រុក មន្ត្រីប្រចាំការអនុសាខាស្រុក ប្រធានការិយាល័យអប់រំក្រុង ស្រុក លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងយុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង សរុបអ្នកចូលរួមចំនួន ១១៨រូប ៕