**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោកជំទាវ សែម សុធា ចំពោះមរណភាពឯកឧត្តម ស្វាយ ដូត**ចូលរួមរំលែកមរណទុក្ខ! ឯកឧត្តម ស្វាយ ដូត ទទួលមរណភាពដោយសារបញ្ហាបេះដូង**រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តចំពោះការវិនិយោគ ដែលគិតគូរលើភាពស្អាតក្នុងទឹករបស់កម្ពុជា**ឧត្ដមសេនីយ៍ទោ ខូវ លី ណែនាំដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល យកចិត្តទុកដាក់ បម្រើសេវាជូនពលរដ្ឋឲ្យបានទាន់ពេលវេលា**ស្នងការនគរបាលខេត្តបាត់ដំបង ដាស់តឿនមន្រ្តីនគរបាលទាំងអស់ សូមកុំមានការពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន**សហគមន៍ខ្មែរពីអូស្ត្រាលី និងណូវែលហ្សេឡង់ អញ្ជើញទស្សនកិច្ចតំបន់ព្រំដែន កម្ពុជា-វៀតណាម**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨**ប្រមុខរដ្ឋស្ដីទីត្រាស់បង្គាប់តែងតាំង មន្រ្តីរួមទាំងឧកញ៉ាចំនួន៦២រូប ជាទីប្រឹក្សារបស់ឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា**ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំរបស់អ៉ីស្រាអែល បានកើនដល់ ៣២៦នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស**ប៉ូលិសកូរ៉េខាងត្បូង ចាប់ផ្តើមរឹតបន្តឹងសន្តិសុខបន្ថែមទៀត សម្រាប់មេដឹកនាំបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ក្រោយសមាជិកសភាព្រមានអំពីផែនការធ្វើឃាតដ៏សាហាវមួយសំដៅទៅលើ លោក លី ជេយ៉ុង**អភិបាលខេត្តពោធិ៍សាត់៖ រាជរដ្ឋាភិបាលកម្ពុជា ចង់ឃើញក្រុមហ៊ុនវិនិយោគ មានទាំងការដាំដុះ ការកែច្នៃ និងការនាំចេញដោយផ្ទាល់ ពីកម្ពុជាទៅកាន់ទីផ្សារពិភពលោក**រដ្ឋាភិបាលនៃប្រទេសប៉េរូ ប្រកាសភាពអាសន្នក្នុងរដ្ឋធានីលីម៉ា ហើយដាក់ពង្រាយទាហានតាមដងផ្លូវ ដើម្បីជួយទប់ទល់នឹងអំពើហិង្សានាពេលថ្មីៗ និងដែលបានឆក់យកជីវិត តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់**លោក ដូណាល់ ត្រាំ អះអាងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចមកសេតវិមានដល់សហរដ្ឋអាម៉េរិក«ក្នុងពេលដ៏ខ្លីខាងមុខ»**លោក ដូណាល់ ត្រាំ និយាយជាមួយលោក ពូទីន ដោយបង្ហាញក្តីសង្ឃឹមអំពីការឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន**ក្រសួងការងារ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីបរិវត្តកម្មឌីជីថលលើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) នៃការអនុវត្ត ផ.យ.អ-ក.ស.ប. ២០២៤-២០២៨**គួរឲ្យអាសូរណាស់! ក្មេងប្រុសអាយុ១ខួបជាង បាត់បង់ជីវិតដោយសារលង់ទឹក នៅស្រុកមង្គលបូរី**ជាការសងសឹក! ចលនាក្រុមឧទ្ទាម ហួធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បានកំណត់គោលដៅលើក្រុមនាវាផ្ទុកយន្តហោះអាមេរិក ជាមួយនឹងការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយ**អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស បាននិយាយថា មានប្រទេសជាច្រើន ស្ម័គ្រចិត្តចូលរួមផ្តល់កងកម្លាំងរក្សាសន្តិភាពនៅអ៊ុយក្រែន ក្នុងករណីដែលកិច្ចព្រមព្រៀងសន្តិភាព ត្រូវសម្រេចបានជាមួយរុស្ស៉ី**សម្តេចធិបតី ផ្តល់ជាគោលការណ៍នៅតំបន់ដាច់ស្រយាល គ្រូមធ្យមសិក្សាដែលចូលនិវត្តន៍ ត្រូវពិនិត្យលទ្ធភាពឱ្យបន្តកិច្ចសន្យាធ្វើជាគ្រូបណ្តោះអាសន្ន រហូតរើសគ្រូថ្មីបាន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួនប្រមាណ ២.៩៣៨នាក់ នៅស្រុកតាំងគោក

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រមាណជាង ៣០០ នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួនប្រមាណ ២.៩៣៨នាក់ ស្មើនឹង ៥.១៦៦ករណី កំពុងរស់នៅភូមិគ្រើល ឃុំពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ការពិនិត្យ និងព្យាបាលនេះ បានប្រព្រឹត្តទៅក្នុងបរិវេណ អនុវិទ្យាល័យ-បឋមសិក្សា ហ៊ុនសែនគ្រើលអណ្តូងពោធិ៍ ដោយមានការចូលរួមផងដែរពីសំណាក់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតីនាយករដ្ឋមន្រ្តី លោកតែងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាក់ស្ដែង ថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យ និងព្យាបាលជំងឺទាំងអស់ រួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, ្រពមទាំងបានបញ្ជូនករណីជំងឺធ្ងន់ធ្ងរចំនួន ៧៧នាក់ ទៅព្យាបាលបន្ត ប្រកបដោយទឹកចិត្ត និងស្នាមញញឹមចេញពីបេះដូងមនុស្សធម៌ ដែលសកម្មភាពនេះ បានបង្កើតឡើងអស់រយៈពេលជាង ១២ឆ្នាំ មកហើយ។

ក្នុងឱកាសនោះដែរ ក្រៅពីការពិនិត្យ និងព្យាបាលជំងឺ លោកជំទាវបណ្ឌិត ក៏បានចែកកាបូបស្ពាយ ដល់ក្មួយៗសិស្សានុសិស្ស ដែលមានវត្តមាននៅក្នុងបរិវេណសាលារៀន ផងដែរ។

ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ដែលបានផ្តល់ឱកាសដ៏វិសេសវិសាលនេះដល់ពួកគាត់ ៕

អត្ថបទដែលជាប់ទាក់ទង