**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**កម្ពុជា-គុយបា សន្យាពង្រីកកិច្ចសហប្រតិបត្តិការវិស័យសំខាន់ៗ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់**ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី**ប្រធានាធិបតីតៃវ៉ាន់ ចង់មានការផ្លាស់ប្តូរជាមួយចិន ដោយឃើញពីកង្វះសុច្ឆន្ទៈ**ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរាយការណ៍ជូនសមត្ថកិច្ចនៅស្រុករតនមណ្ឌល និងស្រុកសំពៅលូន

ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន បន្តចូលរួមធ្វើឱ្យសម្រេចបាននូវសិទ្ធិជាមូលដ្ឋានទាំង៤ របស់កុមារ ក្នុងបុព្វហេតុបង្កើតធនធានមនុស្សប្រកបដោយចំណេះដឹង មានសុជីវធម៌ គុណធម៌ ចរិយាធម៌ និងសីលធម៌

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងព័ត៌មាន បន្តចូលរួមធ្វើឱ្យសម្រេចបាននូវសិទ្ធិជាមូលដ្ឋានទាំង៤ របស់កុមារ ក្នុងបុព្វហេតុបង្កើតធនធានមនុស្សប្រកបដោយចំណេះដឹង មានសុជីវធម៌ គុណធម៌ ចរិយាធម៌ និងសីលធម៌។

នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកមហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍លើកឡើងថា មហោស្រពតន្ត្រី និងចម្រៀងកុមារ ដែលក្រសួងព័ត៌មាន រៀបចំឡើងនាឱកាសនេះ គឺជាការផ្តល់នូវឱកាសដល់កុមារា កុមារី បានបញ្ចេញនូវសមត្ថភាព និង ទេពកោសល្យ តាមរយៈសិល្បៈតន្ត្រី និងចម្រៀង ដែលមានចរឹតលក្ខណៈបែបផែនសម្រាប់កុមារ ហើយដើម្បីប្រែក្លាយរូបភាព ខ្លឹមសារទៅជាការអប់រំ ផ្តល់ចំណេះដឹងជាប្រយោជន៍យូរអង្វែងសម្រាប់បំនិនជីវិត មានន័យថា ការសិក្សា ការអប់រំ ផ្សារភ្ជាប់ ជាមួយនឹងសិល្បៈតន្ត្រី។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនដែរថា តាមរយៈបទពិសោធន៍នៅតាមបណ្តាប្រទេសនានាទូទាំងសកលលោក សិល្បៈពិតជាមានឥទ្ធិពល យ៉ាងខ្លាំងក្លាទៅលើចិត្តគំនិតរបស់បុគ្គលគ្រប់រូប ហើយក្រៅពីមានតួនាទីជាចំណីអារម្មណ៍របស់ពលរដ្ឋគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ សិល្បៈក៏មានតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់នឹងជីវិតមនុស្ស ដោយមិនអាចកាត់ផ្តាច់ឃ្លាតគ្នាបានឡើយ។ ដូច្នេះ កុមារក៏ត្រូវមានចំណីអារម្មណ៍ផ្ទាល់ ដែលជាចំណែកមួយនៅក្នុងវិធីអប់រំទាំងឡាយ ដើម្បីបណ្តុះនិស្ស័យល្អៗរបស់កុមារឱ្យស្ថិតលើផ្លូវមួយឆ្ពោះទៅរកភាពថ្លៃថ្នូរ នៃមនុស្សជាតិ និងក្លាយជាទំពាំងស្នងឫស្សីរបស់កម្ពុជាទៅថ្ងៃអនាគត។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានលើកប្រធានបទសម្រាប់ទិវាកុមារ កម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “វិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យ បដិវត្តកម្មឌីជីថល” ក្នុងអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយ សម្តេចធិបតី ផ្ទាល់ក៏ជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារនេះផងដែរ។ ស្របនឹងប្រធានបទខាងលើនេះ រូបភាពនឹងខ្លឹមសារមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ ក្រសួងព័ត៌មាន ដែលបានរៀបចំចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំនេះ គឺជាការប្តេជ្ញាចិត្តរួមគ្នារបស់ ក្រុមការងារជំនាញទាំង ៥អគ្គនាយកដ្ឋាន និងក្រុមការងារដើម្បីកុមារក្រសួងព័ត៌មាន ដែលជាសេនាធិការ បានចូលរួមចំណែកយ៉ាងសកម្មលើវិស័យកុមារ។

ឯកឧត្តម រដ្ឋមន្រ្តី សូមសម្តែងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ជាពិសេស លោកជំទាវ ច័ន្ទ ធី និងក្រុមការងារដែលបានផ្តួចផ្តើមគំនិត និងខិតខំរៀបចំកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារនេះឡើង វិញ ហើយសូមថ្លែងអំណរគុណដល់ឯកឧត្តម ហួត ឃាងវេង ដែលបានខិតខំប្រឹងប្រែងស្វែងរកការគាំទ្រ ថវិកាបន្ថែមពីសប្បុរសជននានាសម្រាប់គាំទ្រដល់មហោស្រពតន្ត្រី និងចម្រៀងកុមារឆ្នាំ២០២៤នេះ ឆ្លើយតបតាមការស្នើសុំរបស់ក្រសួង បន្ថែមពីលើថវិកាជាតិដែលទទួលបានការគាំទ្រ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំយុវជន និងកីឡា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អគ្គនាយក-អគ្គនាយិកា លោកគ្រូ-អ្នកគ្រូ ដែលអញ្ជើញមកពីសាលារដ្ឋ និងសាលាឯកជននានាទូទាំងប្រទេសកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងកិច្ចដំណើរការរៀបចំ និងចូលរួមក្នុងមហោស្រពនាពេលនេះ។

នៅក្នុងឱកាសប្រកបដោយក្តីសប្បាយរីករាយនេះដែរ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន សូមជូនពរដល់ក្មួយៗ កុមារា កុមារី ដែលមកចូលរួមទាំងអស់ទទួលបានជោគជ័យទៅតាមសមត្ថភាពរបស់ក្មួយៗរៀងៗខ្លួន។

មហោស្រពតន្ត្រី និង ចម្រៀងកុមារ ឆ្នាំ២០២៤ មានសិស្សសាលារដ្ឋ និងសាលាឯកជន ក្នុងរាជធានី-ខេត្ត សរុប ៣៤ក្រុម ស្មើ នឹងចំនួនកុមារចូលរួមប្រមាណ ២០០នាក់ នឹងមកបង្ហាញសមត្ថភាព ទេពកោសល្យ ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ក្រសួងព័ត៌មាន ដែលត្រូវប្រកាសក្នុងពិធីបិទនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៤៕

អត្ថបទដែលជាប់ទាក់ទង