**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន

អ្នកនាំពាក្យក្រសួងការងារ លើក ៣ចំណុចសំខាន់ ជុំវិញករណីអតីតបុគ្គលិក ណាហ្កាវើលប្រហែលជាង ២០នាក់ប៉ុណ្ណោះកំពុងបន្តការតវ៉ា

ភ្នំពេញ៖ ឯកឧត្តម កត្តា អន អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ករណីបងប្អូនអតីតបុគ្គលិក ណាហ្កាវើល (Naga World)
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រឹងប្រែងសម្របសម្រួលដោះស្រាយករណីកូដករណាហ្កាវើលនេះតាមសមត្ថកិច្ច និងតួរនាទី ដូចមានចែងក្នុងច្បាប់ការងារ ដោយប្រើប្រាស់យន្តការដោះស្រាយវិវាទការងារតាមការសម្របសម្រួលផ្សះផ្សាចំនួន២លើក ប៉ុន្តែភាគីវិវាទមិនសះជា។
ឯកឧត្ដមបន្តថា ក្រសួងបានបញ្ជូនករណីនេះទៅដោះស្រាយតាមយន្តការក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចេញសេចក្តីសម្រេចរួចហើយផងដែរ។

ឯកឧត្តម កត្តា អន បន្ថែមថា ក្រុមហ៊ុនណាហ្កាវើលក៏បានផ្ទេរប្រាក់បំណាច់ និងសំណងបញ្ចប់កិច្ចសន្យាការងារចូលគណនីធនាគាររបស់អតីតបុគ្គលិកទាំង នោះរួចរាល់ជាយូរមកហើយ។
គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅក្រុមមុខសញ្ញា (គ.ក.ប.) បានសម្របសម្រួលដោះស្រាយករណីនេះចំនួន ២៧លើក តែភាគីទាំងពីរមិនមានដំណោះស្រាយបញ្ចប់វិវាទនោះទេ។

អ្នកនាំពាក្យក្រសួងការងារ បញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នេះ ក្នុងចំណោមអតីតបុគ្គលិកទាំង ៣៧៣ នាក់នោះ មានអតីតបុគ្គលិកចំនួន ២៩៣នាក់ បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់ និងសំណងបញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹម ៨០នាក់ប៉ុណ្ណោះ ហើយក្នុងចំណោមបុគ្គលិក ៨០នាក់នេះ សព្វថ្ងៃមួយចំនួនបានមានការងារថ្មីធ្វើ ឯអ្នកដែលជាកូដករកំពុងបន្តការតវ៉ាសព្វថ្ងៃមានប្រហែលជាង២០នាក់ប៉ុណ្ណោះ ។

ទន្ទឹមគ្នានោះជាដំណោះស្រាយ អ្នកនាំពាក្យក្រសួងការងារ យល់ឃើញថា៖
១.បងប្អូនអតីតបុគ្គលិកណាហ្កាវើសគួរមានជម្រើសធ្វើការងារដើម្បីមានប្រាក់ចំណូលឬប្រាក់ខែសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ (NEA) ជួយសម្របសម្រួលស្វែងរកការងារថ្មីជូនបងប្អូន។ សព្វថ្ងៃនេះមានការងាររាប់ម៉ឺនកន្លែងកំពុងត្រូវការបុគ្គលិកធ្វើការដូចជា ធនាគារ ក្រុមហ៊ុន រោងចក្រ សហគ្រាស ។ល។

២.បងប្អូនកូដករណាហ្កាវើល ត្រូវបង្ហាញនូវឆន្ទះរបស់ខ្លួនក្នុងការដោះស្រាយបញ្ចប់វិវាទការងារនេះ ដើម្បីផលប្រយោជន៍ពិតប្រាកដរបស់កូដករ ជៀសជាងការធ្វើកូដកម្មក្នុងរបៀបវារៈផ្សេង និងតាមការរៀបចំដោយក្រុមណាមួយ ដែលយកកូដករជាឧបករណ៍របស់គេ។

៣. ក្រសួងការងារ, ក្រុមប្រឹក្សាអាជ្ញាកណ្តាល, និងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅក្រុមមុខសញ្ញា (គ.ក.ប.) បានបំពេញតួនាទីតាមសមត្ថកិច្ចរបស់ខ្លួនត្រឹមត្រូវតាមច្បាប់។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺ ភាគីណាមួយអាចប្តឹងទៅតុលាការដើម្បីរកដំណោះស្រាយចុងក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង