**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្ត និងប្រារព្ធព្រះរាជពិធី ថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤  រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីសូត្រមន្ត និងប្រារព្ធព្រះរាជពិធី ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការក្នុងខេត្ត។

ក្នុងឱកាសនោះ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត បានអានសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា មានដូចខាងក្រោម៖

«នៅក្នុងវរោកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា ប្រកបដោយក្តីអភិរម្យមង្គលសោមនស្សរីករាយ នៃព្រះរាជ ពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ កម្មករ និយោជិត សិស្សនិស្សិត និងប្រជារាស្ត្រគ្រប់ជនជាតិទូទាំងខេត្តស្ទឹងត្រែងរបស់ព្រះអង្គ សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវអំណរសាទរឥតឧបមានិងសូមចូលរួមថ្វាយនូវ ព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការប្រកបដោយកត្តញ្ញូកតវេទិតាធម៌ យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌របស់ព្រះករុណាថ្លៃវិសេស។

ស្ថិតក្នុងវរោកាសដ៏មហាមង្គលាភិរម្យអភិសិរីភទ្រដ៏វិសេសថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណមបួងសួងដល់ទេវតាថែរក្សាទឹកដីអង្គរដ៏បវរ នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ឫទ្ធិបារមី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមី ព្រះករុណាព្រះមហាវិរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ អភិបាលប្រោះព្រំនូវ ព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសូមព្រះអង្គ មានព្រះរាជសុខភាពល្អបរិបូរ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅក្នុង ព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំ ចម្រុងចម្រើន សម្បូរសប្បាយ ថ្កុំថ្កើងរុងរឿង ដល់ជាតិមាតុភូមិ និងប្រជានុរាស្ត្រជាទីស្នេហារបស់ព្រះអង្គជានិច្ចនិរន្តតរៀងទៅ។

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះមេត្តាទទួលនូវអភិវន្ទនាការដ៏ខ្ពង់ខ្ពស់បំផុត និងទឹកចិត្ត ភក្តីភាពដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្តពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា»។

ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថា សមិទ្ធផលជាច្រើន នៅលើទឹកដីខេត្តស្ទឹងត្រែង ដែលជាព្រះរាជអំណោយ ដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បាននឹងកំពុងបម្រើដល់ប្រយោជន៍ ក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ រួមមាន វត្តអារាម អគារសាលារៀន មន្ទីរពេទ្យ និងជាពិសេសជួសជុលឡើងវិញនូវស្តូបអនុស្សាវរីយ៍ដែលកសាងឡើងដោយ ព្រះករុណា ព្រះបរមរតនកោដ្ឋ ក្នុងអំឡុងឆ្នាំ១៩៦៦ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ។

ឯកឧត្ដមអភិបាលខេត្ត បានបន្ថែមថា ទន្ទឹមនេះ ស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកនានា ព្រះករុណាថ្លៃវិសេស តែងតែយក ព្រះរាជហឫទ័យទុកដាក់អំពីសុខទុក្ខប្រជារាស្ត្ររបស់ព្រះអង្គ និងបានប្រោសព្រះរាជទាន អំណោយផ្ទាល់របស់ព្រះអង្គ ជួយដល់ប្រជារាស្ត្រទីទ័លក្រជួបការលំបាកពីផលប៉ះពាល់ គ្រោះមហន្តរាយផ្សេងៗ និងរងគ្រោះពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបានព្រះរាជទានព្រះរាជអំណោយ ជាស្បៀងអាហារ និងសម្ភារៈចាំបាច់ ជាច្រើនដល់ប្រជារាស្ត្រ របស់ព្រះអង្គ និងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តស្ទឹងត្រែង ៕

អត្ថបទដែលជាប់ទាក់ទង