នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញត្រឡប់មកដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញត្រឡប់មកដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំតុមូលសកលជាន់ខ្ពស់ ស្ដីពីការកសាងសមត្ថភាពពាក់ព័ន្ធនឹងសន្តិសុខនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និង ទំនាក់ទំនង (ICTs) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។