ឯកឧត្តម កែន សេរីរដ្ឋា ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ដោយមានការចូលរួមពី លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោក ស្រីប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីរាជការ សរុប៩៨ នាក់។
កិច្ចប្រជុំលើកទី១នេះមានគោលបំណងគឺដើម្បីពង្រឹងស្វែងយល់ពីការងារអាទិភាពនៃនាយកដ្ឋាននីមួយៗ ពិភាក្សាយន្តការពង្រឹងការអនុវត្តការងារទទួលបានប្រសិទ្ធភាព-ប្រសិទ្ធផល ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវ សំដៅជម្រុញការចូលរួមរបស់ប្រជាសហគមន៍ និងសម្រេចបានលើកកម្ពស់ជីវភាពប្រជាសហគមន៍ ឱ្យកាន់តែប្រសើរឡើង ឆ្លើយតបតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨៕