**សម្តេចធិបតី៖ ការអនុវត្តគោលនយោបាយនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាង ២ទសវត្សនេះ បានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**អភិសន្តិបណ្ឌិត ស សុខា៖ រយៈពេល ៣ឆ្នាំ កន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ បានបំពេញមុខងារ និងការទទួលខុសត្រូវរបស់ខ្លួន សម្រេចបានសមិទ្ធផលជាច្រើន**រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាឱ្យរោងចក្ររបស់ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត កែច្នៃដំណាប់ស្វាយនៅខេត្តប៉ៃលិនបញ្ឈប់បង្ហូរសំណល់រាវចូលតំបន់ទឹកសាធារណៈនិងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឡើងវិញ**បទវិភាគ៖ការវិនិយោគបរទេសនឹងទទួលបានឱកាសថ្មីកាន់តែច្រើនតាមរយៈទិន្នន័យដ៏គួរឱ្យកត់សម្គាល់នៅដើមឆ្នាំនេះ**អ៉ីតាលី និងអេស្ប៉ាញ មិនទាន់ត្រៀមខ្លួន ដើម្បីគាំទ្រផែនការរបស់ EU ក្នុងការផ្តល់ជំនួយយោធាចំនួន ៤៣.៦៧លានដុល្លារដល់អ៊ុយក្រែន នៅឆ្នាំនេះទេ**ក្រសួងមុខងារសាធារណៈ ជូនដំណឹងស្តីពី ការរៀបចំ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥»**អ៉ីស្រាអែល ពិគ្រោះយោបល់ជាមួយរដ្ឋបាលលោក ត្រាំ មុននឹងវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយលើតំបន់ហ្កាហ្សា**រាជរដ្ឋាភិបាល សម្រេចបង្កើតការិយាល័យ “ច្រកចេញចូលតែមួយ” ប្រចាំការនៅសួនកសិ–ឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ មានផ្ទៃដី ៨០ហិកតា ជាមួយទុនវិនិយោគ ១០០លានដុល្លារ**នាយកដ្ឋានពាណិជ្ជកម្មរបស់អាម៉េរិក ថាគំរូបញ្ញាសិប្បនិមិត្តរបស់ចិន «DeepSeek» ត្រូវបានហាមឃាត់នៅលើឧបករណ៍រដ្ឋាភិបាល**កូនប្រុសរបស់អតីតប្រធានាធិបតីហ្វីលីពីន ប្ដេជ្ញាប្រឆាំងនឹងការឃុំខ្លួនឪពុក របស់ខ្លួន**ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា ២.០ (SETFO 2.0)**ឧត្តមសេនីយ៍ឯក ណុប នរិន្ទ ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ លើការគោរពវិន័យ ពង្រឹងលើការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរថែមទៀត**កុងស៊ុលកិត្តិយសរបស់ស៊ីប នឹងខិតខំទាក់ទាញអ្នកវិនិយោគមករកស៊ីធ្វើពាណិជ្ជកម្ម ឬបង្កើតនូវទេសចរណ៍នៅកម្ពុជា ឲ្យមានការកើនឡើងបន្ថែមទៀត**រដ្ឋមន្រ្តីសុខាភិបាល៖ បរិបទឌីជីថល នឹងចូលរួមផ្តល់ជម្រើសសម្រាប់ការគាំពារសុខភាព សេវាកម្ម ការថែទាំសុខភាព កាត់បន្ថយការចំណាយសម្រាប់អ្នកជំងឺ និងការលើកកម្ពស់សមធម៌**លោក Trump ដកមុខតំណែងលោក Hunter Biden ចេញពីការការពារសេវាកម្មសម្ងាត់**សហរដ្ឋអាមេរិក ទទួលស្គាល់តំបន់ Crimea ជារបស់រុស្ស៊ី**សម្តេចធិបតី អញ្ជើញដឹកនាំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០**ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច សហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំគុណវុឌ្ឍិ និងការពិពណ៌មុខតំណែងរបស់មន្ត្រីរាជការនៃវិទ្យាស្ថានជាតិស្ថិតិ»**នាយករដ្ឋមន្ត្រីថ្មីកាណាដា៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវតែបញ្ឈប់ការបញ្ចេញមតិអត់ប្រយោជន៍អំពីប្រទេសកាណាដា**ឧត្តមសេនីយ៍ឯក ឯក សំអូន៖ ទាហានត្រូវយកចិត្តទុកដាក់ពង្រឹងវិន័យ និងមានវិធានការទប់ស្កាត់ លុបបំបាត់ភាពអសកម្ម និងលុបបំបាត់គ្រឿងញៀន

សម្ដេចក្រឡាហោម ស ខេង ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសចម្រើនព្រះជន្មាយុគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្វាយសារលិខិតថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសចម្រើនព្រះជន្មាយុគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា ។

ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទូលព្រះបង្គំ មានមហាកិត្តិយសសូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរសាទរ ប្រកបដោយសេចក្តី សោមនស្ស និងស្វាមីភក្តិដ៏ស្មោះស្ម័គ្របំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសូមថ្វាយព្រះរាជសព្ទសាធុការពរ ជ័យមង្គលគ្រប់ប្រការ សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ដើម្បីបន្តព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុនៃសុខសន្តិភាព វិបុលភាព ការអភិវឌ្ឍ និងសេចក្តីសុខ ក្សេមក្សាន្តនៃប្រជារាស្ត្រខ្មែរ ជាពិសេសជានិម្មិតដ៏រឹងមាំនៃឯករាជ្យ ឯកភាពជាតិ កិត្យានុភាព អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។

ស្ថិតក្នុងវេលាប្រកបដោយសិរីមង្គលថ្លៃថ្លានេះ ទូលព្រះបង្គំសូមលើកហត្ថប្រណម្យបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមប្រោះព្រំ នូវពរជ័យ សិរីសួស្តី វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូម ព្រះអង្គចៀសផុតពីព្រះរោគាព្យាធិទាំងឡាយទាំងពួង និងសូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមសម្រាប់ ប្រជារាស្ត្រខ្មែរជានិរន្តរ៍តរៀងទៅ ។

សូម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ព្រះមេត្តាទទួលនូវគារវភក្តីភាពដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំ ។

អត្ថបទដែលជាប់ទាក់ទង