**គណៈប្រតិភូក្រសួងរ៉ែ បន្តផ្សព្វផ្សាយ និងជំរុញពាណិជ្ជកម្មថ្មអារទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយថែមទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតជូនប្រតិភូធុរកិច្ចជនឥណ្ឌាចូលជួបសម្តែងការគួរសម និងរាយការណ៍ពីផែនការវិនិយោគនៅកម្ពុជា**ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី នឹងជួយជ្រោមជ្រែងទាក់ទាញនូវវិនិយោគិនអូស្រ្តាលី ឱ្យមកវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៦នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចម៉ូតូ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ដ្រី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ**លទ្ធផលនៃកិច្ចប្រជុំពេញអង្គ​ និងបច្ចេកទេស​លេីកទី១០ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស​ និងលេីកតម្លៃព្រះវិហារ​ (ICC-PV)** លោក វីនស្តុន ភីតទ័រ អះអាងថា ទំនាក់ទំនងរបស់នូវែលហ្សេឡង់ជាមួយសហរដ្ឋអាម៉េរិក គឺស្ថិតនៅជំហរដ៏រឹងមាំ**ទិន្នន័យបង្ហាញថា ចំនួនប្រជាជនកាណាដា បានកើនឡើងតិចតួចប៉ុណ្ណោះ គិតក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៤**អង់គ្លេស កោតសរសើរចំពោះវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងកិច្ចការពារកុមាររបស់កម្ពុជា**ប៉ូលិសក្នុងរដ្ឋ Punjab ប្រទេសឥណ្ឌា ឃុំខ្លួនកសិកររាប់រយនាក់ និងប្រើប្រាស់គ្រឿងចក្រឈូសឆាយ កម្ទេចជំរំបណ្តោះអាសន្ននៅតំបន់ព្រំដែន**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ស្នើធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធពិចារណាលើ ៣ចំណុចដើម្បីជុំការប្រើប្រាស់រៀល**​តូហ្គោ​ សម្តែងការ​អបអរសាទរ​ចំពោះការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់​លេីគ្រប់វិស័យរបស់កម្ពជា**នាយកប្រតិបត្តិធនាគារជាតិកាណាដា​ ជឿជាក់ថា​ ធនាគារ ABA នឹងបន្តដើរតួនាទីក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា**លោកជំទាវបណ្ឌិត ជា សិរី៖ ការដាក់ប្រាក់រៀលសន្សំក្នុងធនាគាររបស់ប្រជាជនកម្ពុជា មានតែ ១១ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាប្រាក់ដុល្លារអាមេរិកទាំងអស់**សភាឥណ្ឌូណេស៊ី អនុម័តច្បាប់យោធាដ៏ចម្រូងចម្រាស ដែលនឹងបែងចែកតួនាទីស៊ីវិលបន្ថែមទៀតសម្រាប់មន្ត្រីយោធា**តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសសាលក្រម ក្នុងសំណុំរឿងដកតំណែងនាយករដ្ឋមន្រ្តី លោក Han Duck Soo នៅដើមសប្តាហ៍ក្រោយ**ជប៉ុនផ្ដល់ជំនួយឥតសំណង ១០,៤លានដុល្លារ សម្រាប់គម្រោង ពង្រឹងសមត្ថភាព CMAC និងគម្រោងសាងសង់ អគារហ្វឹកហ្វឺន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន**រដ្ឋមន្ដ្រី ឈាង រ៉ា ចុះសួរសុខទុក្ខមន្ដ្រីសុខាភិបាល នៅមណ្ឌលសុខភាពមនោរម្យ ខេត្តក្រចេះ ដោយពុំជូនដំណឹង**ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត**ADB នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការក្នុង ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្តម អ៊ួង ចន្ធី ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា

ភ្នំពេញ៖ ឯកឧត្តម អ៊ួង ចន្ធី ប្រធាននាយកដ្ឋានបុគ្គលិក ក្រសួងមហាផ្ទៃ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយបំផុត នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ទូលព្រះបង្គំខ្ញុំ សូមលំឱនកាយវាចាចិត្តក្រាបបង្គំទូលថ្វាយ នូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត សូមព្រះអង្គ ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណ ភ្លឺថ្លាត្រចះត្រចង់ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា។

នាឱកាសប្រកបដោយសិរីមង្គលដ៏ឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចព្រះអង្គតែងយកព្រះទ័យទុកដាក់អស់ពីព្រះកម្លាំង ព្រះកាយពល និងព្រះបញ្ញាណ បំពេញព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម បម្រើជាតិមាតុភូមិ និងប្រជារាស្ត្រជាទីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ព្រះអង្គ។

ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតជាថ្មីម្តងទៀត លើកហត្ថប្រណម្យបួងសួងដល់ទេវតា គុណបុណ្យព្រះរតន ត្រ័យកែវទាំងបីវត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងគុណបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមតាមជួយថែរក្សាអភិបាលប្រោះព្រំ នូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់សមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោ ភាពតរៀងទៅ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ ៕

អត្ថបទដែលជាប់ទាក់ទង