**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា

ទេសរដ្ឋមន្រ្តី អៀង មូលី បើកកិច្ចប្រជុំស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើផ្នែកសុខាភិបាល

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកនូវកិច្ចប្រជុំស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើផ្នែកសុខាភិបាល។

កិច្ចប្រជុំត្រូវបានអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ របស់ក្រសួងសុខាភិបាល ដែលដឹកនាំដោយឯកឧត្តម អ៊ឹង ភីរុន ប្រធានគណៈកម្មាធិការប្រយុទ្ធក្រសួងសុខាភិបាល។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗដូចខាងក្រោម៖
ទី១៖ សមិទ្ធផលឆ្លើយតបនឹងមេរោគអេដស៍ ប្រទេសកម្ពុជាដែលសម្រេចបានកន្លងមក ក្នុងវិស័យសុខាភិបាល ទី២៖ ពិនិត្យនូវឋាមវ័ន្តនៃប្រព័ន្ធរួមគ្នាក្នុងការឆ្លើយតបនឹងមេរោគអេដស៍  ទី៣៖ ពិនិត្យនិងអនុវត្តនូវវិធានការ នៃនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ក្នុងវិស័យសុខាភិបាល។

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ បានថ្លែងនូវការកោតសរសើរដល់ក្រសួងសុខាភិបាល ដែលបានប្រឹងប្រែងចូលរួមក្នុងការអនុវត្តការឆ្លើយតប នឹងមេរោគអេដស៍កន្លងមក។

ក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីតួនាទីភារកិច្ចរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្របតាមអនុក្រឹត្យលេខ ១០៩ ផងដែរ។ ជាបន្ត ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានអនុញ្ញាតិឱ្យមានការបង្ហាញដូចខាងក្រោម៖
* បទបង្ហាញស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់ក្រសួង ស្ថាប័ន ដោយ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

ឯកឧត្តមបណ្ឌិត បានបង្ហាញដោយបង្ហាញសង្ខេបពីគោលនយោបាយជាតិ ដែលមានគោលបំណង ១)-សម្រេចទប់ស្កាត់ការឆ្លងថ្មីឱ្យបានក្រោមមួយករណីក្នុងមួយថ្ងៃឬជាង២០០នាក់ក្នុងមួយឆ្នាំ ២)-សម្រេចទប់ស្កាត់ការស្លាប់ដោយសារអេដស៍ឱ្យបានក្រោម២០០នាក់ក្នុងមួយឆ្នាំ ៣)-បំបាត់ការរើសអើងនិងមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ឱ្យអស់ពីសង្គមកម្ពុជា និងដោយវិធានចំនួន ៥៨សម្រាប់អនុវត្ត។

* បទបង្ហាញការគ្រប់គ្រង និងការឆ្លើយតបនឹងមេរោគអេដស៍ ក្នុងវិស័យសុខាភិបាល ដោយលោកសាស្រ្តាចារ្យរង អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ។ លោក បានបង្ហាញពីសមិទ្ធផលបានកន្លងមកដូចជា៖ ៣/៥ ក្នុងឆ្នាំ២០០៥ MDG ក្នុងឆ្នាំ២០១០ គោលដៅ៩០-៩០-៩០ ក្នុងឆ្នាំ២០១៧ ព្រមការសម្រេចបាននូវ ៨៦-៩៩-៩៨ (គោលដៅ៩៥-៩៥-៩៥) ក្នុងឆ្នាំ២០២២។ ចំណែកការព្យាបាលលើអ្នកផ្ទុកមេរោគអេដស៍បានប្រមាណជា ៦៨៥០០នាក់ រហូតដល់ចុងឆ្នាំ២០២៣នេះ។ លោកសាស្រ្តាចារ្យរង ក៏បានបង្ហាញពីការកើនឡើងនូវអត្រាប្រេវ៉ាឡង់ជំងឺកាមរោគ ជាពិសេសលើក្រុមចំណោមក្រុមប្រជាជនគន្លឹះ។ ជាបន្តលោក បានបង្ហាញនូវបទអន្តរាគមន៍គន្លឹះនានានៃការបង្ការ និងបទអន្តរាគមន៍គន្លឹះនានានៃការថែទាំ និងព្យាបាលជំងឺអេដស៍ ព្រមទាំងបញ្ហាប្រឈមមួយចំនួន។

* បទបង្ហាញស្តីពីឋាមវ័ន្តនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយ ឯកឧត្តមវេជ្ជបណ្ឌិត. ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយបានបង្ហាញដូចជា៖ សារបាន និងបុព្វហេតុនៃការឆ្លើយតបនឹងមេរោគអេដស៍ ការចូលរួមហិរញ្ញប្បទានពីប្រភពនានា និងការកំណត់អាទិភាពនៃបញ្ហានានា ព្រមទាំងបង្ហាញពីការរួមបញ្ចូលគ្នាប្រកបដោយឋាមវ័ន្ត។ ឯកឧត្តមក៏បានបង្ហាញវិធាននៃការសម្របសម្រួល ក្នុងវិស័យសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវគោលដៅនៃការឆ្លើយតបនឹងមេរោគអេដស៍។

ឯកឧត្តម អ៊ឹង ភីរុន ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងនៅក្នុងកិច្ចប្រជុំនោះថា សូមអនុញ្ញាតិគ្រប់ស្ថាប័នក្រោមឱវាទក្រសួង ត្រូវសហការជាមួយអាជ្ញាធរជាតិ ក្នុងការតាមដាន និងអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍។ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង អាចរាយការណ៍ជូនអាជ្ញាធរជាតិ រៀងរាល់១ត្រីមាសម្តង។
ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានផ្តល់នូវមតិ និងអនុសាសន៍ដល់កិច្ចប្រជុំ និងថ្លែងនូវការកោតសរសើរដល់ក្រសួងសុខាភិបាល ដែលបានប្រឹងប្រែងចូលរួមក្នុងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ ដោយសម្រេចបាននូវគោលដៅចំនួន២ ក្នុងចំណោមគោលដៅ ៩៥ទាំងបី។ ប្រសិនបើមានវិធីសាស្រ្តក្នុងការប្រមូលនានាឱ្យបានគ្រប់ជ្រុងជ្រោយ យើងសង្ឃឹមថា នឹងសម្រេចបាននូវគោលដៅទាំងបី។ ករណីដែលយើងត្រូវពិចារណា ដូចជាការព្យាបាលលើកុមារផ្ទុកមេរោគអេដស៍ យើងសម្រេចបានប្រមាណជា ៦០ភាគរយតែប៉ុណ្ណោះ។ ចំណែកការអត្រាចម្លងពីម្តាយទៅកូន មានអត្រាប្រមាណជា ៩ភាគរយ។ ត្រូវបញ្ចូលការឆ្លើយតបនឹងមេរោគអេដស៍ ទៅក្នុងប្រព័ន្ធជាតិសុខាភិបាលតែមួយ ដោយឱ្យគ្រប់មន្ទីរពេទ្យទាំងអស់ អាចស្វែរក ព្យាបាល និងថែទាំជំងឹអេដស៍។ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន ជាសេនាធិការតាមវិស័យរបស់អាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍។ អាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍ មានកញ្ចប់ថវិកាដោយឡែករបស់ខ្លួន ដោយគ្រាន់តែភ្ជាប់ឧបសម្ព័ន្ធថវិកាជាមួយនឹងក្រសួងសុខាភិបាល ដោយយោងតាមច្បាប់កំណត់។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានដាក់ឱ្យពិភាក្សានូវវិធានការនានានៃវិស័យសុខាភិបាល នៅក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ដែលក្នុងនោះរួមមាន ពង្រឹងប្រព័ន្ធឆ្លើយតបជាពហុវិស័ (៥វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ (៩វិធានការ) ពង្រីកពង្រឹង និងពន្លឿនកម្មវិធីថែទាំនិងព្យាបាល (៧វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីគាំពារសង្គម (៣វិធានការ) បញ្ចប់ការរើសអើងនិងមាក់ងាយ (៣វិធានការ) ចលនាធនធាន (៤វិធានការ) ពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដាន និងវាយតម្លៃ (៨វិធានការ)។ ត្រូវរកវិធានច្បាប់ ដើម្បីឱ្យគ្លីនិកឯកជនផ្តល់នូវរបាយការណ៍ឆ្លើយតបនឹងមេរោគអេដស៍។ ត្រូវរកវិធានការនានា ក្នុងការកាត់បន្ថយគម្លាតក្នុងការអនុវត្តផែនការ សកម្មភាពថវិកាឆ្លើយតបនឹងមេរោគអេដស៍ ក្នុងវិស័យសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង