ចិន និងអាមេរិក នឹងបើកកិច្ចប្រជុំលើកដំបូងនៃការសន្ទនាអន្តររដ្ឋាភិបាលស្តីពី AI
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ថា ប្រទេសចិន និងសហរដ្ឋអាមេរិក នឹងបើកកិច្ចប្រជុំលើកដំបូង នៃកិច្ចសន្ទនាអន្តររដ្ឋាភិបាលស្តីពី បញ្ញាសិប្បនិម្មិត (AI) នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី១៤ ខែឧសភា ម៉ោងក្នុងស្រុក។
ដូចដែលបានព្រមព្រៀងដោយភាគីទាំងពីរ ប្រទេសចិន និងសហរដ្ឋអាមេរិកនឹងផ្លាស់ប្តូរទស្សនៈស្តីពីហានិភ័យផ្នែកបច្ចេកវិទ្យានៃ AI អភិបាលកិច្ចសកល និងបញ្ហាផ្សេងទៀតដែលជាកង្វល់រៀងៗខ្លួន។
ក្រសួងបានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីអនុវត្តការឯកភាពគ្នាដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលនៅ San Francisco រវាងប្រមុខរដ្ឋទាំងពីរ។