**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

រដ្ឋសភាកម្ពុជា ស្នើប្រទេសកាណាដាបន្តគាំទ្រកម្ពុជាសម្រេចនូវគោលដៅ«កម្ពុជាគ្មានមីន» ក្នុងឆ្នាំ២០២៥

ភ្នំពេញ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃចន្ទទី១៣ ខែឧសភាឆ្នាំ២០២៤។

លោកជំទាវ Ping M. Kitnikone បានចូលរួមអបអរសាទរជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា និងជាស្រ្តីដំបូងនៅកម្ពុជា ដែលទទួលតំណែងដ៏ឧត្តុង្គឧត្តមនេះ និងបានចូលរួមអបអរសាទរសមិទ្ធផលថ្មីៗជាច្រើន ដែលរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិថ្មីកំពុងបន្តសម្រេចបាន។ លោកជំទាវ បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងកាណាដា។

ជាមួយគ្នានេះ លោកជំទាវបានគូសបញ្ជាក់ពីសារៈសំខាន់នៃជំនួបរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ចាស្ទីន ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា កាលពីឆ្នាំ២០២២ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលបានធ្វើឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទំាងពីរបោះជំហានទៅមុខទំាងក្របខណ្ឌកម្ពុជានិងកាណាដាក៏ដូចជាកាណាដានិងអាស៊ានផងដែរ។ បន្ថែមពីនេះ កាណាដាក៏បានស្នើដល់កម្ពុជាបន្តគំាទ្រដល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត រវាងកាណាដានិងអាស៊ាន។

សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងមិត្តភាពដ៏ល្អរវាងកម្ពុជានិងកាណាដា ទោះបីប្រទេសទំាងពីរនៅឆ្ងាយពីគ្នាក្តី ប៉ុន្តែប្រទេសទំាងពីរបានភ្ជាប់ការទូតជាមួយគ្នាតំាងពីឆ្នាំ១៩៥២ មក។ ក្រោយរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំ កម្ពុជានិងកាណាដា បានភ្ជាប់ទំនាក់ទំនងជាមួយគ្នាវិញនៅឆ្នាំ១៩៩៣។មុនចំណងការទូតផ្លូវការរវាងប្រទេសទំាងពីរបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៣ កាណាដាបានជួយដល់ជនភៀសខ្លួនខ្មែរជាច្រើនពាន់នាក់ឱ្យបានទៅរស់នៅប្រទេសទី៣ ជាពិសេសប្រទេសកាណាដា។ នាពេលបច្ចុប្បន្ន មានប្រជាពលរដ្ឋខ្មែរ សញ្ជាតិកាណាដាប្រមាណជាង ៤ សែននាក់ កំពុងរស់នៅកាណាដានិងបានចូលរួមចំណែកជាធនធានសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាប្រទេស កាណាដាបានដើរតួនាទីដ៏សំខាន់ក្នុងការរួមចំណែកដល់ដំណើរការកសាងសន្តិភាព ស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់កម្ពុជា ដែលក្នុងនោះ ជំនួយគាំទ្រ ទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ បានរួមជាវិភាគទានដ៏មានតម្លៃចូលរួមស្តារ កសាង និងអភិវឌ្ឍន៍កម្ពុជា ក្នុងនោះមានវិស័យពាណិជ្ជកម្ម វិនិយោគ បោសសំអាតមីន កងកម្លាំងរក្សាសន្តិភាព បណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនួយមនុស្សធម៌ផ្សេងៗ ជាច្រើនទៀត។

សម្តេចបានស្នើដល់ប្រទេសកាណាដាបន្តគំាទ្រដល់កម្ពុជាដើម្បីសម្រេចបានគោលដៅ «កម្ពុជាគ្មានមីន» ត្រឹមឆ្នាំ២០២៥។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានស្នើដល់លោកជំទាវ ឯកអគ្គរាជទូត ជួយបន្តយកចិត្តទុកដាក់លើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យបានគ្រប់ជ្រុងជ្រោយឡើង។

សម្តេចបានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការទំាងទ្វេភាគីនិងពហុភាគី ដើម្បីលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម ការពារសុខសន្តិភាព ស្ថិរភាពជូនប្រជាពលរដ្ឋ ក្នុងបរិបទសកលលោក ដែលកំពុងប្រឈមជាមួយបញ្ហាស្មុគស្មាញលើភូមិសាស្រ្តនយោបាយ សង្រ្គាម រួមនឹងការប្រែប្រួលអាកាសធាតុ ជាដើមនោះ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសដែលទទួលជំនួយសន្តិភាពពីបរទេស ទៅជាប្រទេសដែលបានបញ្ជូនកងកម្លំាងរក្សាសន្តិភាពទៅកាន់ប្រទេសនានានាំមុខគេនៅក្នុងតំបន់អាស៊ាន។ បច្ចុប្បន្ន ក្រោមឆត្រអង្គការសហប្រជាជាតិកងកម្លំាងមួកខៀវកម្ពុជា បានចួលរួមរក្សាសន្តិភាពនៅក្នុងប្រទេសចំនួន៩ នៅក្នុងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង