ឯកឧត្តម សួស ប្រាថ្នា ទទួលជួបពិភាក្សាការងារជាមួយតំណាងនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីគាំទ្រក្នុងការអនុវត្តកម្មវិធី ACCESS 2
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយតំណាងនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងសហការី ដើម្បីគាំទ្រក្នុងការអនុវត្តកម្មវិធី ACCESS 2 ដែលទាក់ទងនឹង (១).ការអនុវត្តផែនការវិនិយោគ៣ឆ្នាំរំកិល និងថវិកាឃុំ ឆ្លើយតបនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងបរិយាបន្នជនពិការភាព និង (២).ការគាំទ្រក្រុមការងារពហុវិស័យឆ្លើយតបនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ៕