**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

អូស្ត្រាលី ត្រៀមថវិកាប្រមាណ១០លានដុល្លារ ដើម្បីគាំទ្រដល់ការបង្កើតមូលនិធិអភិវឌ្ឍន៍ទឹករបស់កម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដឹកនាំ ដោយ ឯកឧត្តមPablo Kang ភារធារីប្រចាំស្ថានទូតអូស្ត្រាលី និងបានពិភាក្សាអំពីការពង្រឹងភាពជាដៃគូ ដែលមានស្រាប់ និងឱកាសពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួង និងភាគីអូស្ត្រាលី។

ក្នុងជំនួបនោះ ឯកឧត្តមភារធារី Pablo Kang បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការជំរុញ កិច្ច សហប្រតិបត្តិការជាមួយក្រសួង ដោយផ្តោតលើការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ របស់កម្ពុជា ជាពិសេសតាមរយៈកម្មវិធី CAPRED ។

ឯកឧត្តម Pablo Kang បានលើកឡើងថា ភាពជាដៃគូរវាងអូស្ត្រាលី និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានក្នុងច្រើនវិស័យ រាប់ទាំងវិស័យទឹកស្អាតរហូតដល់ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ។ លើសពីនេះ អូស្ត្រាលីបានផ្តល់ជំនួយបច្ចេកទេស និងត្រៀមថវិកាប្រមាណ១០លានដុល្លារ អូស្ត្រាលី ដើម្បីគាំទ្រដល់ការបង្កើតមូលនិធិអភិវឌ្ឍន៍ទឹក និងកែលម្អការអនុវត្ត ការគ្រប់គ្រងទឹក និងដោះស្រាយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ពិសេសលើប្រភពទឹក។

ឯកឧត្តមភារធារីបានលើកឡើងថា អូស្ត្រាលីក៏ប្តេជ្ញាគាំទ្រការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍របស់កម្ពុជា ជាពិសេសសមត្ថភាពធ្វើតេស្តផលិតផលកសិ-ចំណីអាហារ ដើម្បីធានាសុវត្ថិភាព និង គុណ ភាពចំណី អាហារ។ អូស្ត្រាលីមានបណងរួមចំណែកដល់ការបង្កើនទំនុកចិត្តអ្នកប្រើប្រាស់ផលិតផលចំណីអាហារនៅក្នុងទីផ្សារកម្ពុជា ជាមួយនឹងថវិកាប្រមាណ១,៨លានដុល្លារអូស្ត្រាលី។

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងភាគីទាំងពីរនាពេលកន្លងមក។ ឯកឧត្តម បាន ជម្រាបជូន អំពី របៀបវារៈជាអាទិភាព របស់ រដ្ឋាភិបាលអាណត្តិទី៧ រួមទាំងការដាក់ចេញ នូវយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយសង្កត់ធ្ងន់លើការបន្តកិច្ចសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើតប្រព័ន្ធចុះឈ្មោះដ៏រឹងមាំមួយ ធ្វើសាមញ្ញកម្មដំណើរការចុះឈ្មោះ និងរៀបចំកញ្ចប់អត្ថប្រយោជន៍សម្រាប់ការចូលក្នុងប្រព័ន្ធ។

ឯកឧត្តមរដ្ឋមន្ត្រីបានចែករំលែកទស្សនៈវិស័យក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ ដោយតស៊ូមតិឱ្យមានកំណែទម្រង់សំខាន់ៗ ដូចជាការគ្រប់គ្រងអាជ្ញាប័ណ្ណ និងភាពចាំបាច់នៃការរួមបញ្ជូលគ្នាក្នុង ចំណោមប្រតិបត្តិករទឹកស្អាតឯកជនតូចៗ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការគ្រប់គ្រងសេវា ផ្គត់ផ្គង់ទឹកស្អាត។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីកំណែទម្រង់ផ្ទាល់របស់ក្រសួង រួមទាំងកំណែទម្រង់ មន្ទីរ ពិសោធន៍ជាតិ ដើម្បីពង្រឹងសមត្ថភាពធ្វើតេស្តក្នុងស្រុក ក្នុងគោលដៅកាត់បន្ថយការពឹងផ្អែកលើការធ្វើតេស្តនៅក្រៅប្រទេស និងថាកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដូចជាអូស្ត្រាលី គឺជាកត្តា សំខាន់ ក្នុងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍របស់កម្ពុជា ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បាន និងកំពុងប្រើប្រាស់ភាពជាដៃគូជាមួយ ស្ថាប័ននានា ដូចជាសហគ្រិនខ្មែរ ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមមានលទ្ធភាពថ្ពក់ចូលក្នុង ខ្សែច្រវាក់ផ្គត់ផ្គង់របស់ឧស្សាហកម្មធំៗ។ ក្រសួងក៏កំពុងគិតគូរ និងស្វែងរកការចូលរួមរៀបចំអភិវឌ្ឍន៍ តំបន់ប្រមូលផ្តុំ ផ្តោតលើសហ គ្រាសធុនតូច និងមធ្យមក្នុងស្រុកនៃវិស័យកម្មន្តសាល ដើម្បីគាំទ្រពួកគេឱ្យមានលទ្ធភាពចូលរួមជាមួយ ឧស្សាហកម្មធំៗ និងបង្កើនភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់របស់កម្ពុជា។

ភាគីទាំងពីរបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ ការគាំទ្រសម្រាប់សហគ្រាសធុនតូច និងមធ្យម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ៕

អត្ថបទដែលជាប់ទាក់ទង