ឧត្តមមន្រ្តីអាស៊ានកម្ពុជា និងម៉ាឡេស៊ី ពិភាក្សាអំពីសហប្រតិបត្តិការអាស៊ាន និងគំនិតផ្តួចផ្តើមសម្រាប់ភាពជាប្រធានអាស៊ាន-ម៉ាឡេស៊ី នៅឆ្នាំ២០២៥
ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានទទួលជួបទ្វេភាគីជាមួយ ឯកឧត្តម Dato’ Sri Amran Mohamed Zin ឧត្តមមន្រ្តីអាស៊ាន-ម៉ាឡេស៊ី នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន។
ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអាស៊ាន និងគំនិតផ្តួចផ្តើមសម្រាប់ភាពជាប្រធានអាស៊ាន-ម៉ាឡេស៊ីនៅឆ្នាំ២០២៥៕