**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះ សំណាលសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានបង្ហាញក្តីសោមនស្សសប្បាយរីករាយក្រៃលែង ដែលនាយឧត្តមសេនីយ៍បានមកសំណេះសំណាល សាកសួរសុខទុក្ខដោយផ្ទាល់ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១នាពេលនេះ គឺស្របពេលនឹងការគម្រប់ខួបលើកទី៤៦ឆ្នាំ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ១២ ឧសភា ១៩៧៨ – ១២ ឧសភា ២០២៤ ដែលជាប្រភពដើមនៃកងយោធពលខេមរភូមិន្ទ នាពេលបច្ចុប្បន្ននេះ។

នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើសាកសួរសុខទុក្ខ នឹករលឹកពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពីសំណាក់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងពីសំណាក់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចអន្តរាគម៍លេខ១ទាំងអស់។

តាមរយៈអស់លោកជានាយទាហាន ដែលមានវត្តមាននៅពិធីនេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខចំពោះគ្រួសារ ដែលមានស្ត្រីជាភរិយា ក្មួយៗជាកូន ជាចៅ លោកឪពុក អ្នកម្តាយជាទីស្រឡាញ់ របស់យោធិនទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុវែង សម្បូរទ្រព្យ ចម្រើនបញ្ញា និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ។

នាយឧត្តមសេនីយ៍ មេបញ្ជាការ បានបន្តថា កម្ពុជាមានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីពេញលេញ បាន២៦ឆ្នាំ ៧ខែ និង១៧ថ្ងៃហើយ។ បន្ទាប់ពីប្រទេសកម្ពុជា ធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្រ្គាម នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ និងរបបប្រល័យពូជសាសន៍អស់រយៈពេលជិត ២៩ឆ្នាំ រហូតមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបប្រជាជន និងប្រទេសកម្ពុជា ស្គាល់ពាក្យសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ជាលើកដំបូងរយៈពេលជាង៥០០ឆ្នាំ។

នាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់ថា «សន្តិភាពពិតជាមានតម្លៃណាស់ ព្រោះសន្តិភាព បាននាំឱ្យយើងជួបជុំក្រុមគ្រួសារ សប្បាយរីករាយ ផ្តល់ឱកាសឱ្យយើងនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ធ្វើឱ្យជីវភាពរស់នៅ កាន់តែប្រសើរឡើងជាបណ្តើរៗ។ សន្តិភាពនេះ គឺបានកើតឡើងពីនយោបាយឈ្នះឈ្នះ ដែលបង្កើតឡើង និងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេសក៏ឯក ជាបិតាសន្តិភាព។ យើងទាំងអស់គ្នា សូមថ្លែងអំណរគុណ ដឹងគុណ និងសូមជូនពរសម្តេចតេជោ សូមសម្តេចមានសុខភាពល្អបរិបូរណ៍ ជន្មាយុវែង បន្តដឹកនាំប្រទេសជាតិ ឱ្យកាន់តែអភិវឌ្ឍន៍ជឿនលឿនបន្ថែមទៀត»។

នាយឧត្តមសេនីយ៍ ក៏បានថ្លែងនូវការអបអរសាទរ ជាមួយនឹងសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់ រីកដុះដាលលើគ្រប់វិស័យ របស់រាជរដ្ឋាភិបាល។ កងយោធពលខេមរភូមិន្ទ បានរួមចំណែកកសាង បង្កើតស្នាដៃ និងសមិទ្ធផលធំៗជាអាទិ៍៖
*ការចូលរួមផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេស សង្រ្គោះអាយុជីវិតប្រជាជន និងទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ធ្វើជាស្នូលក្នុងការអនុវត្ត នយោបាយឈ្នះឈ្នះ ចូលរួមស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធនានា មានផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ទំនប់ ប្រឡាយ ធារាសាស្ត្រ ដោះមីនរំដោះដីស្រែជូនប្រជាជន ការពារសន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបបទល្មើស ការពារធនធានធម្មជាតិ សង្រ្គោះប្រជាជនពេលជួបគ្រោះមហន្តរាយ និងចូលរួមថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ លើកកម្ពស់កិត្យានុភាពព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។ល។
ដោយឡែក កងពលតូចអន្តរាគម៍លេខ១ ចាប់តាំងពីថ្ងៃបង្កើត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៩០មក (អតីតកងពលធំថ្មើរជើងគ្រឿងយន្តលេខ៧) យុទ្ធជន យុទ្ធនារីក្នុងកងពលទាំងមូល បានកសាង បង្កើតបានស្នាដៃ សមិទ្ធផលជាច្រើន សម្រាប់យុទ្ធជនជំនាន់ក្រោយ និងបានកែសម្រួលក្របខ័ណ្ឌ តួនាទី ភារកិច្ចជាបន្តបន្ទាប់។ ដូច្នេះសូមនាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប គ្រប់ជំនាន់ ត្រូវមានមោទនភាពផង និងមានការទទួលខុសត្រូវថែរក្សាប្រពៃណី ស្នាដៃ សមិទ្ធផល ដែលវីរយុទ្ធជនរៀមច្បង បានធ្វើពលិកម្មកសាងទុកមក ឱ្យបានយូរអង្វែងសម្រាប់ជាប្រយោជន៍ ជាកម្លាំងដ៏ស្មោះត្រង់ក្នុងការការពារខឿនឯករាជ្យ បូរណភាព និងអធិបតេយ្យជាតិ។

ក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍មេបញ្ជាការ បានផ្តាំផ្ញើដល់អង្គពិធីទាំងមូលត្រូវ៖

*មានទស្សនៈ ឆន្ទៈត្រឹមត្រូវ គោលជំហររឹងមាំ អង់អាចក្លាហាន មានវិន័យ គោរពច្បាប់ និងមានសាមគ្គីឯកភាពផ្ទៃក្នុងល្អ គោរពម៉ឺងម៉ាត់ឋានានុក្រមកងទ័ព ដើម្បីបន្តចូលរួមរក្សា ការពារសន្តិភាពដែលរកបានដោយលំបាក។

*ការពារដាច់ខាតរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។*បន្តយកចិត្តទុកដាក់ធ្វើការហ្វឹកហ្វឺនពង្រឹងសមត្ថភាពជំនាញ អប់រំនយោបាយចិត្តសាស្ត្រដល់កងទ័ព មានសមត្ថភាព លទ្ធភាព មានស្មារតីប្រយុទ្ធប្តូផ្តាច់ រក្សាប្រពៃណីជាកងទ័ព ប្រសូត្រពីប្រជាជន ដើម្បីប្រជាជន មិនប្រព្រឹត្តអំពើល្មើសច្បាប់នានា ដែលនាំឱ្យបាត់បង់នូបកិត្តិយស សេចក្តីថ្លៃថ្នូររបស់កងទ័ព។

*អង្គភាព ត្រូវស្រាវជ្រាវ ចងក្រងប្រវត្តិស្នារដៃទាំងអស់របស់ខ្លួន ទុកជាបទពិសោធន៍ និងទុកជាឯកសារឱ្យបានគង់វង់ យូរអង្វែង។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លែងអំណរគុណ ចំពោះការរៀបចំបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់កក់ក្តៅ និងការតាមដានស្តាប់ ឯកភាពយល់ព្រម គាំទ្រប្រសាសន៍សំណេះសំណាល ជាមួយនិងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ ចូលរួមទប់ស្កាត់នូវរាល់ឧបាយកល កលល្បិច បំផ្លិចបំផ្លាញសន្តិភាព និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ពីមជ្ឈដ្ឋានប្រតិកិរិយាទាំងក្នុងនិងក្រៅប្រទេស៕

អត្ថបទដែលជាប់ទាក់ទង