**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម វ៉ា ថន អញ្ជើញសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅឃុំកោះកោះខ្ញែរ ស្រុកសំបូរ និងបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកោះខ្ញែរ ស្ថិតនៅក្នុងស្រុកសំបូរ។

ក្នុងនាមប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម វ៉ា ថន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងថ្នាក់ដឹកនាំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជូនចំពោះប្រជាពលរដ្ឋក្នុងឃុំកោះខ្ញែរ និងប្រជាពលរដ្ឋក្នុងស្រុកសំបូរទាំងមូល។

ឯកឧត្តមបានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ក្នុងឃុំកោះខ្ញែរ ដែលបានស្រឡាញ់គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលបានបង្ហាញឲ្យឃើញពីការទុកចិត្តខ្ពស់ពីសំណាក់ប្រជាពលរដ្ឋមកលើការដឹកនាំ ប្រកបដោយភាពចាស់ទុំត្រឹមត្រូវ និងការពារសន្តិភាព និងបន្តការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ដូចដែរយើងទាំងអស់គ្នា កំពុងជ្រកកោណក្រោមម្លប់នៃសន្តិភាព នាពេលសព្វថ្ងៃនេះ។

ជាមួយគ្នានេះ ឯកឧត្តម វ៉ា ថន បានថ្លែងអំណរគុណប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកសំបូរ និងឃុំកោះខ្ញែរ ដែលបានសហការរួមគ្នា ជាមួយគណៈកម្មាធិការគណបក្សខេត្ត ស្រុក និងគណៈកម្មាធិការគណបក្សឃុំកោះខ្ញែរ ចូលរួមបរិច្ចាគនូវធនធាន និងថវិកាផ្ទាល់ខ្លួនសាងសង់អគារទីស្នាក់ការគណបក្សឃុំកោះខ្ញែរ សម្រាប់បម្រើឲ្យការងារគណបក្ស ប្រជាជនកម្ពុជា ជាពិសេសការបន្តដឹកនាំការងារនៅក្នុងមូលដ្ឋានឃុំកាន់មានប្រសិទ្ធភាពថែមទៀត។

អាគារទីស្នាក់ការគណបក្សនេះ បានសាងសង់ឡើងក្នុងទំហំ ៨,០១២ម៉ែត្រ បានសាងសង់ និងរៀបចំរួចរាល់ដោយចំណាយថវិកាសរុបចំនួន ៣៨,៥០០ដុល្លារ ក្នុងនោះថវិកាឯកឧត្តម វ៉ា ថន ប្រធានគណបក្សខេត្តចំនួន ១០,០០០ដុល្លារ និងថវិការបស់ឯកឧត្តម អ៊ូ សុបុណ្ណា អនុប្រធានក្រុមការងារជួយស្រុកសំបូរ និងជាប្រធានក្រុមការងារខេត្តចុះជួយឃុំសំបូរ និងឃុំកោះខ្ញែរ និងសហការី ចំនួន ២៨,៥០០ដុល្លារ។

ឯកឧត្តមប្រធានគណៈកម្មាធិការបក្សខេត្ត បានលើកឡើងថា ការអភិវឌ្ឍនៅក្នុងស្រុកសំបូរ ជាពិសេសនៅឃុំកោះខ្ញែរ បានបង្ហាញឲ្យឃើញថា វិស័យនានាមានការរីកចម្រើនគួរ ជាទីមោទនៈទាំងនេះ បញ្ជាក់យ៉ាងច្បាស់ពីការដឹកនាំប្រកបដោយគតិបណ្ឌិតដែលមាន សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងបន្តមករាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ និងពោរពេញដោយថាមពលរបស់សម្តេចមហាបវរធិបធី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់ វិស័យបន្ថែមទៀត ព្រមជាមួយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង ជាលំដាប់ ៕

អត្ថបទដែលជាប់ទាក់ទង