**ឃាតកម្មសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក ត្រូវបានតុលាការកំពូលសម្រេចផ្ដន្ទាទោសជនដៃដល់ដាក់ពន្ធនាគារមួយជីវិត និងបិទផ្លូវតវ៉ា**ក្រសួងបរិស្ថាន និងដៃគូ បន្តគម្រោងស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប**សម្តេចតេជោ កោតសរសើរ​ និងអរគុណលោកប្រធានាធិបតី ត្រាំ ដែលរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល និងញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក**វិមានក្រឹមឡាំងបញ្ជាក់ថា លោក ពូទីន និងលោក Trump នឹងធ្វើការហៅទូរស័ព្ទនៅថ្ងៃអង្គារ**រដ្ឋមន្ត្រីទេសចរណ៍ អញ្ជើញពិនិត្យស្ថានភាពលានជល់ដំរី និងសួនរុក្ខជាតិអង្គរ ដើម្បីសិក្សាក្នុងការរៀបចំតំបន់កម្សាន្តនាពេលរាត្រី**ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី រៀបចំកិច្ចប្រជុំណែនាំពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១**តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២១,៩៦៦.៥១ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ**នាយករដ្ឋមន្ត្រីឥណ្ឌា៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានត្រៀមលក្ខណៈសម្បត្តិច្រើនជាងមុនសម្រាប់អាណត្តិ២របស់លោកដោយមានគោលដៅច្បាស់លាស់**រុស្ស៊ី ច្រានចោលការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពណាតូ នៅក្នុងប្រទេសអ៊ុយក្រែន**នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សង្កត់ធ្ងន់ថា ការបន្ធូរបន្ថយ និងកិច្ចសន្ទនា គឺជាផ្លូវដ៏មានប្រសិទ្ធភាពបំផុត ក្នុងការដោះស្រាយវិបត្តិនៅក្នុងតំបន់មួយ ដែលមានលក្ខណៈរសើប និងសំខាន់ដូចជាមជ្ឈិមបូព៌ា**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សា**កូរ៉េខាងជើង ថ្កោលទោសក្រុមប្រទេស G7 ដែលបានរួមគ្នាអំពាវនាវ ឱ្យខ្លួនបោះបង់ចោលអាវុធនុយក្លេអ៊ែរ**គណបក្សប្រឆាំងកូរ៉េខាងត្បូង ទទូចឱ្យតុលាការធម្មនុញ្ញ ប្រកាសសេចក្តីសម្រេចរបស់ខ្លួនឱ្យឆាប់ៗ ជុំវិញការចោទប្រកាន់ដកតំណែង លោក Yoon Suk Yeol**លោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការក្រសួងការងារ ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រកាត់ដេរ ម៉ាកាឡូត ហ្គាមេន (ខេមបូឌា) (សាខាទី១) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣**រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃថា បំណុលគ្រួសារនិងកម្ចីមិនដំណើរការរបស់ប្រទេសថៃមានស្ថិរភាព បន្ទាប់ពីកំណើនសេដ្ឋកិច្ចបានកើនឡើងដល់ចុងឆ្នាំមុន**ក្រសួងការងារ ចេញសេចក្តីណែនាំបន្ថែម ស្តីពី ការពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្នុងអំឡុងពេលមានការប្រែប្រួលអាកាសធាតុក្នុងរដូវប្រាំង**នាយករដ្ឋមន្ត្រីបារាំង៖ សហភាពអឺរ៉ុប​ ប្រហែលជាគិតខុសហេីយដែលកំណត់គោលដៅលេីផលិតផលស្រាវីស្គីអាមេរិក​ នៅក្នុងចំណាត់ការពន្ធគយរបស់ខ្លួន​**លោក ដូណាល់ ត្រាំ បណ្ដេញជនជាតិវ៉េណេស៊ុយអេឡាជាង ២០០នាក់ចេញពីសហរដ្ឋអាមេរិក**មេបញ្ជាការកងទ័ពជើងគោក សម្រេចបង្កើតគណៈបញ្ជាការឯកភាពដឹកនាំបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតាមដងទន្លេសាប**ប្រជាជនហ្វីលីពីនដែលអ្នកគាំទ្រលោក Rodrigo Duterte បានចូលរួមនៅក្នុងក្បួនដង្ហែរមួយនៅក្នុងទីក្រុង Davao ដើម្បីបង្ហាញការគាំទ្រ និងទាមទារឱ្យមានការដោះលែង Rodrigo Duterte

ព្រឹកនេះ! សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់កម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ទី១៨ ខែឧសភា ឆ្នាំ២០២៤។

យោងតាមក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ទី១៨ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម យួន សក យ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។

អញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំង រដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ប្រធានាធិបតី យួន សកយ៉ល ពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការ ពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅកម្រិតថ្មី។

ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី ហាន់ ដុកស៊ូ (Han Duck-soo) និងឯកឧត្តមប្រធានរដ្ឋសភា គីម ជីនផ្សំ (Kim Jin-pyo)។

សម្តេចធិបតី ក៏នឹងអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ និងជួបជាមួយក្រុមហ៊ុន កូរ៉េសំខាន់ៗមួយចំនួន ហើយនឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង