**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ

ឯកឧត្តម សួស ប្រាថ្នា សង្ខេបពីដំណើរការ រៀបចំដាក់ឱ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ បានធ្វើរបាយការណ៍សង្ខេប ស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ ។

របាយការណ៍សង្ខេបរបស់ឯកឧត្តម សួស ប្រាថ្នា ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា
និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម សួស ប្រាថ្នា បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបជូន ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គណៈអធិបតី និងអង្គពិធីទាំងមូលអំពីដំណើរការនៃការរៀបចំដាក់ឱ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចខាងក្រោម៖
១. អំពីសាវតារ
អង្គការយូនីសេហ្វបានចាប់ផ្តើមមានវត្តមាន​ និងធ្វើសកម្មភាពរបស់ខ្លួនក្នុងប្រទេស​កម្ពុជាចាប់តាំងពីឆ្នាំ១៩៥២ និងជាដៃគូដែលបានត្រលប់មកកម្ពុជាភ្លាមៗក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យ​ខ្មែរក្រហមត្រូវបានផ្តួល​រំលំក្នុងឆ្នាំ១៩៧៩ ព្រមទាំងបានផ្តល់នូវជំនួយមនុស្សធម៌ក្នុងអំឡុងពេលដែលប្រជាជនកម្ពុជាជួបការលំបាកយ៉ាងខ្លាំង ខណៈដែលសេដ្ឋកិច្ច និងសង្គមត្រូវស្ដារឡើងវិញពីចំណុចសូន្យលើគ្រប់វិស័យ។

ចាប់តាំងពីឆ្នាំ២០០១ មកទល់បច្ចុប្បន្ន អង្គការយូនីសេហ្វបានសហការ និងផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា​ដោយធ្វើការផ្ទាល់ជាមួយគណៈកម្មាធិការជាតិដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​ និងបន្ទាប់មកក្លាយជាគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប.) តាមរយៈកម្មវិធីសិទ្ធិកុមារ ដែលបានប្តូរមកជាកម្មវិធីអភិវឌ្ឍន៍សហគមន៍នៅឆ្នាំ២០១១។ កម្មវិធីនេះបានផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពមន្ត្រីឃុំ សង្កាត់ ក្នុងការរៀបចំផែនការ និងអនុវត្តសេវាសង្គមតាមរយៈការផ្ដល់​​ «កញ្ចប់ថវិកាសេវាសង្គម» ដើម្បីអនុវត្តអន្តរាគមន៍នានា ដូចជាការចុះសំបុត្រកំណើត ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ សាលាមត្តេយ្យសហគមន៍ និងការការពារកុមារងាយរងគ្រោះ។

ដោយឡែក ចាប់តាំងពីឆ្នាំ ២០១៨ មក អង្គការយូនីសេហ្វចាប់ផ្តើមធ្វើការដោយផ្ទាល់ជាមួយក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនូវគម្រោងធំៗចំនួនពីរ ១.) គម្រោងលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង២.) គម្រោងកិច្ចការពារកុមារ។ ក្រៅពីកិច្ចការទាំងពីរខាងលើនេះ អង្គការយូនីសេហ្វ​​ក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលលើវិស័យសំខាន់ៗមួយចំនួនទៀតដូចជា វិស័យអប់រំ   វិស័យសុខាភិបាល កម្មវិធីអាហារូបត្ថម្ភ វិស័យទឹកស្អាតនិងអនាម័យ ដែលមានទំហំថវិកាសរុបជាមធ្យមក្នុងរង្វង់ ២០លានដុល្លារក្នុងមួយឆ្នាំ។​​

២. អំពីសមិទ្ធផលសម្រេចបាន
២.១ អំពីគម្រោងលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិគម្រោងនេះត្រូវបានចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០១៨ សំដៅលើកកម្ពស់វិស័យសេវាសង្គមនៅថ្នាក់ក្រោមជាតិពាក់ព័ន្ធនឹងសុខភាពមាតា មត្តេយ្យសិក្សាសហគមន៍ អនាម័យ សមភាពយេនឌ័រ និងកិច្ច​ការពារកុមារ។ល។ ដោយបានគាំទ្រដល់រាជធានី ខេត្តគោលដៅចំនួន០៧ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តរតនគិរី និងខេត្តព្រះសីហនុ។ ទន្ទឹមនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គម្រោងនេះបានរួមចំណែកនៅក្នុងការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រកបដោយបរិយាបន្ននៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ជារួមក្នុងការអនុវត្តគម្រោងលើកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិកន្លងមកសម្រេចនូវសមិទ្ធផលសំខាន់ៗរួមមាន៖
-បានរៀបចំដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំស្តីពីការអនុវត្តសកម្មភាពសេវាសង្គមឃុំ សង្កាត់
-បានរៀបចំដាក់ឱ្យប្រើប្រាស់នូវសៀវភៅណែនាំស្តីពីការគ្រប់គ្រងមត្តេយ្យសិក្សាសហគមន៍ឃុំ សង្កាត់
-បានរៀបចំដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំស្តីពីនីតិវិធីនៃការគ្រប់គ្រងគម្រោងលើកកម្ពស់ វិស័យសេវាសង្គម
-បានដាក់ចេញសេចក្តីណែនាំស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងការអនុម័តថវិការបស់រដ្ឋបាលឃុំ សង្កាត់
-បានរៀបចំសៀវភៅណែនាំស្តីពីកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ
-បានផ្តល់វគ្គបណ្តុះបណ្តាលក្នុងការអនុវត្តការងារសេវាសង្គមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់បានចំនួន ១៦៧​ លើក
-បានគាំទ្រក្នុងការរៀបចំសេចក្តីណែនាំស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
-បានរៀបចំសេចក្តីជូនដំណឹងដល់រដ្ឋបាលរាជធានី ខេត្តក្នុងការលើកគម្រោង និងវិភាជន៍ថវិកាដើម្បីអនុវត្តសកម្មភាពឬគម្រោងសេវាសង្គមយ៉ាងតិច១០% នៃថវិកាគុណប្រយោជន៍(អភិវឌ្ឍន៍)ប្រចាំឆ្នាំនីមួយៗដើម្បីជួយដល់ជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ជាពិសេសស្ត្រី កុមារ ជនមានពិការភាព និងចាស់ជរាគ្មានទីពឹង
-បានរៀបចំសៀវភៅសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ស្តីពីការលើកកម្ពស់ការចូលរួមរបស់យុវជន​ក្នុងដំណើរការរៀបចំនិងកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគ ០៣ ឆ្នាំរំកិល និងថវិកានៃរដ្ឋបាលឃុំ សង្កាត់
-បានកែសម្រួលសេចក្តីណែនាំស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការទទួលបន្ទុក​កិច្ចការនារី និងកុមារឃុំ សង្កាត់ ទៅជាប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់
-បានរៀបចំសេចក្តីណែនាំបំពេញបន្ថែមលើសេចក្តីណែនាំបច្ចេកទេសស្តីពីការរៀបចំ និងការ    កសាងកម្មវិធីវិនិយោគ០៣ឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់
-បានដាក់បញ្ចូលសមាសភាគសេវាសង្គម និងអនាម័យបរិស្ថាន ទៅក្នុងមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ បន្ថែមលើសមាសភាគប្រតិបត្តិការរដ្ឋបាលទូទៅ និងសមាសភាគអភិវឌ្ឍន៍មូលដ្ឋាន តាមរយៈអនុក្រឹត្យលេខ១៥២ អនក្រ.បក ស្តីពីការផ្ទេរធនធានថវិការដ្ឋជូនមូលនិធិក្រុង ស្រុក និងអនុក្រឹត្យលេខ១៥៣ អនក្រ.បក ស្តីពីការផ្ទេរធនធានថវិការដ្ឋជូនមូលនិធិឃុំ សង្កាត់

២.២ គម្រោងកិច្ចការពារកុមារ
នៅក្នុងឆ្នាំ២០២១ អង្គការយូនីសេហ្វបានចាប់ផ្តើមសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីអនុវត្តគម្រោងកិច្ចការពារកុមារនៅក្នុងខេត្តគោលដៅចំនួន១០ រួមមាន៖ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តសៀមរាប ក្នុងគោលបំណងកាត់បន្ថយអំពើហិង្សា និងការកេងប្រវ័ញ្ចលើកុមារតាមគ្រប់រូបភាព ទាំងនៅផ្ទះ នៅសាលានិងនៅក្នុងសហគមន៍។ នៅក្នុងឆ្នាំ២០២២ គម្រោងកិច្ចការពារកុមារត្រូវបានពង្រីកការអនុវត្តនៅក្នុងខេត្តគោលដៅចំនួន១០បន្ថែមទៀត រួមមាន៖ ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តត្បូងឃ្មុំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី។

ជារួមនៅក្នុងការអនុវត្តគម្រោងកិច្ចការពារកុមារនាពេលកន្លងមក គម្រោងសម្រេចបាននូវសមិទ្ធផលសំខាន់ៗ រួមមាន៖
-បានបង្កើតក្រុមការងារក្នុងរាជធានី ខេត្តគោលដៅ ដើម្បីអនុវត្តគម្រោងកិច្ចការពារកុមារ
-គាំទ្រដល់រដ្ឋបាលរាជធានី ខេត្តក្នុងការរៀបចំផែនការសកម្មភាពកិច្ចការពារកុមារ និងដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគ០៣ឆ្នាំរំកិល
-បានដាក់ចេញប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិស្តង់ដារួម
-បានធ្វើការណែនាំឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌតែងតាំងមន្ត្រីទទួបន្ទុលសង្គមកិច្ចថ្នាក់ក្រុង ស្រុក ខណ្ឌបានចំនួន២០៤រូប ដើម្បីគាំទ្រដល់គម្រោងកិច្ចការពារកុមារឯកឧត្តម សួស ប្រាថ្នា មានប្រសាសន៍ថា សមិទ្ធផលដ៏វិសេសវិសាល ដែលក្រសួងមហាផ្ទៃ​ និងអង្គការយូនីសេហ្វ រួមនឹងក្រសួង ស្ថាប័ន ពាក់ព័ន្ធរួមគ្នាសម្រេចបាន គឺផ្តើមចេញពីការដឹកនាំ​ ចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិក្នុងរយៈពេលកន្លងមក ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងនោះរួមមាន៖​ ការកែសម្រួលនិងការពង្រឹងនូវរចនាសម្ព័ន្ធនិងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ការពង្រឹងសិទ្ធិអំណាចក្នុងការគ្រប់គ្រងចាត់ចែងមុខងារនិងធនធានសម្រាប់ការអភិវឌ្ឍមូលដ្ឋាននិងការផ្ដល់សេវាសាធារណៈចាំបាច់នានា ដែលបានផ្ទេរពីថ្នាក់ជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងបរិយាបន្ន។ សម្រាប់រាជរដ្ឋាភិបាលនីតិកាល​ទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក-រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្តអនុវត្តនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ ដែលមានចក្ខុវិស័យលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងការផ្ដល់សេវាសាធារណៈ និងការបែងចែកផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋាន ជូនប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន និងសមធម៌សង្គម។​

ឯកឧត្តម សួស ប្រាថ្នា បន្ថែមថា អាស្រ័យហេតុនេះ ការអនុវត្តនូវភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍បានក្លាយជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈ ការផ្សារភ្ជាប់ជាមួយកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះ ការរួមចំណែករបស់អង្គការយូនីសេហ្វ ជាមួយក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការដាក់ចេញនូវ«អភិក្រមរដ្ឋបាលថ្នាក់ក្រោមជាតិ» គឺជាផ្នែកមួយនៃកម្មវិធីកិច្ចសហប្រតិ​បត្តិការថ្មីជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឆ្នាំ២០២៤-២០២៨ ដើម្បីលើកកម្ពស់គុណភាពសេវាសង្គម និងកិច្ចគាំពារកុមារឱ្យកាន់តែមានប្រសិទ្ធភាព និងបរិយាបន្ន។ ដូច្នេះកិច្ចការសំខាន់ៗដែលត្រូវអនុវត្តតាមអភិក្រមនេះ នឹងត្រូវអនុវត្តស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដល់ការរៀបចំឡើងវិញ និងការបែងចែកតួនាទី និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, ការជំរុញឱ្យមានការផ្តល់ធនធានមនុស្ស និងធនធានហិរញ្ញវត្ថុឱ្យបានគ្រប់គ្រាន់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងពង្រឹងដំណើរការធ្វើផែនការនិងថវិកាផ្អែកលើទិន្នន័យ ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ។

ឯកឧត្តម សួស ប្រាថ្នា គូសបញ្ជាក់ថា ដើម្បីអនុវត្តកម្មវិធីថ្មីនេះ អង្គការយូនីសេហ្វបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តផែនការរំកិលរយៈពេល ២ឆ្នាំ(២០២៤-២០២៥) ជាមួយក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងផែនការ, ក្រសួងសុខាភិបាល, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទា និងក្រសួងអភិវឌ្ឍន៍ជនបទ ដោយអនុវត្តនៅក្នុងខេត្តគោលដៅចំនួន០៦ រួមមាន៖ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។ ទោះយ៉ាងណាសម្រាប់ដំណាក់ដំបូងនៃកម្មវិធីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤-២០២៨ ការអនុវត្តនឹងធ្វើជាជំហាន ដោយចាប់ផ្តើមអនុវត្តក្នុងខេត្តចំនួន០៣ ជាមុនសិន រួមមាន៖ ខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តព្រះវិហារ។ បន្ទាប់មកយើងនឹងធ្វើការឆ្លុះបញ្ចាំងនៅពាក់កណ្តាលអាណត្តិ ហើយយើងនឹងសម្រេចរួមគ្នា ថាតើត្រូវពង្រីកការគាំទ្រដល់ខេត្តគោលដៅ០៣ទៀតដោយរបៀបណា ៕

អត្ថបទដែលជាប់ទាក់ទង