**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប មានជំនឿមុតមាំថា រដ្ឋសភាកម្ពុជាក្រោមការដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយសភាអឺរ៉ុប

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្តម អ៉ីហ្គោរ៍ ទ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ឯកឧត្តម អ៉ីហ្គោរ៍ ទ្រីសម៉ាន់ បានសម្តែងការអបអរសាទរដែល សម្តេចរដ្ឋសភាធិបតី ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា និងជាស្រ្តីទី១នៅកម្ពុជា ដែលទទួលបានតំណែងដ៏សំខាន់នេះ។ ឯកឧត្តមបានសម្តែងក្តីសង្ឃឹមថា រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី នឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយសភាអឺរ៉ុបកាន់តែខ្លាំងក្លា​ និងស៊ីជម្រៅថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជន​ និងប្រទេសជាតិទាំងសងខាង។

ឯកឧត្តមបានជម្រាប សម្តេចប្រធានរដ្ឋសភា ថា នៅខែមិថុនាខាងមុខនេះ អឺរ៉ុបនឹងបោះឆ្នោតជ្រើសតាំងសមាជិកសភាអាណត្តិថ្មី ដូច្នេះឯកឧត្តមសង្ឃឹមថា សភាអឺរ៉ុប​ និងរដ្ឋសភាកម្ពុជានឹងមានកិច្ចសហប្រតិបត្តិការគ្នាកាន់តែល្អប្រសើរ និងស៊ីជម្រៅ។ ឯកឧត្តមក៏បានលើកឡើងពីតួនាទីសំខាន់ៗរបស់រដ្ឋសភា នៅក្នុងការដឹកនាំប្រទេសជាតិ ដោយសារសមាជិកសភាត្រូវបានជ្រើសរើសដោយផ្ទាល់ពីប្រជាពលរដ្ឋ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានក្តីសោមនស្សរីករាយ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម អ៉ីហ្គោរ៍ ទ្រីសម៉ាន់ និងសហការី ដែលបានអញ្ជើញមកកាន់វិមានរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុបដែលបានជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ រួមចំណែកដ៏សំខាន់​ និងមានតម្លៃដល់ការស្តារ កសាងសុខសន្ដិភាព និងអភិវឌ្ឍន៍ប្រទេសកម្ពុជា នាពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហភាពអឺរ៉ុប ដែលបានគាំទ្រផែនការ “យុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា” ឆ្នាំ ២០២១ ដល់ ២០២៧ ដែលមានទឹកប្រាក់សរុបចំនួន ១៥៥លានអឺរ៉ូ ដោយផ្ដោតសំខាន់លើការអភិវឌ្ឍបៃតង និងការងារបៃតង ការអភិវឌ្ឍវិស័យអប់រំ​ និងជំនាញ ព្រមទាំងអភិបាលកិច្ច។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា កម្ពុជា និងសហភាពអឺរ៉ុបមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក ហើយទំនាក់ទំនងមានភាពល្អប្រសើរ ផ្អែកលើការគោរពគ្នា ជឿជាក់គ្នា និងយោគយល់គ្នាទៅវិញទៅមក ព្រមទាំងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជានឹងបើកទ្វារចំហជានិច្ចដើម្បីជួបពិភាក្សា​ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតអឺរ៉ុប ក៏ដូចជាជំនួបរវាងគណៈកម្មការជំនាញនានារបស់សភាអឺរ៉ុប​ និងរដ្ឋសភាកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍ និងការពូនជ្រំ លើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីផលប្រយោជន៍រួមទំាងសងខាង។

បន្ថែមនេះទៀត សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ពីតួនាទីកម្ពុជា ដែលជាសមាជិកដ៏សកម្មមួយ ទាំងនៅក្នុងក្របខណ្ឌអាស៊ាន និងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយក៏ជាសមាជិក នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP)ផងដែរ។ ដូចនេះ កម្ពុជាអាចដើរតួនាទីជាស្ពានមួយ ក្នុងការតភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគមន៍អឺរ៉ុប អាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ជំនួបពិភាក្សានាឱកាសនេះ បានប្រព្រឹត្តទៅដោយបើកចំហនិងក្នុងបរិយាកាសស្និទ្ធស្នាលជាទីបំផុត ដោយបានលើកឡើងពីបញ្ហាប្រឈមសកល នៅក្នុងបរិបទដែលកំពុងប្រឈមនឹងជម្លោះ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ព្រមទំាងការប្រឈមបញ្ហាសុខភាពសាធារណៈ ការប្រែប្រួលអាកាសធាតុនិងការរាតត្បាតជំងឺឆ្លងនានា។ ភាគីទំាងពីរបានវាយតម្លៃខ្ពស់ថា ស្ថិតនៅក្នុងបរិបទស្មុគស្មាញនេះ ការពង្រឹងប្រព័ន្ធពហុនិយមដោយផ្អែកលើច្បាប់ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិជាការចាំបាច់។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្នើដល់សហភាពអឺរ៉ុបបន្តគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជាដូចជាវិស័យកសិកម្ម ការអប់រំ សុខាភិបាល ការលើកកម្ពស់សមភាពយេនឌ័រ ការកសាងធនធានមនុស្ស ការវិនិយោគ និងទេសចរណ៍ ជាដើម។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋសភាទៅជារដ្ឋសភាឌីជីថល ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។បន្ថែមពីនេះ សម្តេចបានជម្រាបឯកឧត្តមឯកអគ្គរដ្ឋទូតថា នៅក្នុងចំណោមគណៈកម្មការទាំង១០របស់រដ្ឋសភា មានគណៈកម្មការមួយទទួលបន្ទុកវិស័យសិទ្ធិមនុស្ស ដែលនេះជាប្រការល្អមួយ នៅក្នុងការចូលរួមចំណែកដោះស្រាយសំណូមពរពលរដ្ឋ។ នៅសភាបណ្តាប្រទេសជាច្រើននៅលើសកលលោក មិនមានគណៈកម្មការសិទ្ធិមនុស្សដូចកម្ពុជានេះទេ។ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា កម្ពុជាគំាទ្រ គម្រោងច្រកទ្វារសកល(Global Gateway) ដែលផ្តោតលើ “ការអប់រំបៃតង និងការងារឌីជីថល” នឹងទាក់ទាញការវិនិយោគដែលជួយឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសរីកចម្រើន និងជាប្រយោជន៍ដល់យុវជនកម្ពុជាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង