**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

អគ្គនាយកពន្ធនាគារ អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស (OHCHR)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំលេខ “៤២០” ទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី Ms. Roueida El Hage, Country Representative ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា (OHCHR) និងសហការី ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនានានៅក្នុងពន្ធនាគារ។ លោកស្រី បានចែករំលែកបទពិសោធន៍ ដើម្បីរួមចំណែកធ្វើអោយប្រសើរឡើងលក្ខខណ្ឌការឃុំឃាំងជនជាប់ឃុំ។

កិច្ចជំនួបប្រជុំនេះបានពិភាក្សាលើ៦ចំណុចរួមមាន៖
១.ការដោះស្រាយភាពចង្អៀតណែននៅក្នុងពន្ធនាគារ
២.ការផ្ដល់ និងទទួលសេវាសុខភាពក្នុងពន្ធនាគារ
៣.ការផ្ទេរជនជាប់ឃុំទៅឃុំនៅជិតតំបន់ក្រុមគ្រួសាររបស់ពួកគាត់
៤.ការបែងចែករបបអាហារសម្រាប់ជនជាប់ឃុំដែលកាន់សាសនាម៉ូស្លីម និងទីកន្លែងសំរាប់គោរពសាសនា
៥.ការផ្ដល់សេវាផ្លូវច្បាប់នៅក្នុងពន្ធនាគារ
៦.ការកសាងប្រព័ន្ធទិន្នន័យគ្រប់គ្រងជនជាប់ឃុំ។

ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ គុណធម៌ និងមនុស្សធម៌ របស់ ឯកឧត្តម អគ្គនាយក អគ្គនាយកដ្ឋានពន្ធនាគារបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពរបស់មន្រ្តី និងជនជាប់ឃុំ និងមានកិច្ចសហការល្អជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស និងអង្គភាពពាក់ព័ន្ធនានា ទាំងអង្គភាពរដ្ឋនិងដៃគូសង្គមសុីវិលជាច្រើន ដើម្បីធានាអោយបានការគ្រប់គ្រងពន្ធនាគារប្រកបដោយសុវត្ថិភាព មនុស្សធម៍ និងស្របតាមគោលការណ៍សិទ្ធិមនុស្ស ៕

អត្ថបទដែលជាប់ទាក់ទង