ឧត្តមសេនីយ៍ឯក តុប នេត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីសម្រេច ស្ដីពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចថ្នាក់ផ្នែកចំណុះការិយាល័យចំនួន០២ នៃនាយកដ្ឋានរដ្ឋបាល-សរុប
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តឆ្លងសេចក្ដីសម្រេច ស្ដីពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចថ្នាក់ផ្នែកចំណុះការិយាល័យចំនួន០២ នៃនាយកដ្ឋានរដ្ឋបាល-សរុប សេចក្ដីណែនាំ ស្ដីពីការចេញឯកសារបញ្ជាក់នីត្យានុកូលកម្ម បញ្ជាក់អត្តសញ្ញាណបុគ្គល និងកោសលវិច័យលើឯកសារពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម និងរចនាសម្ព័ន្ធ នៃការបែងចែកសេវាអត្តសញ្ញាណកម្ម នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងលោកនាយ/នាយរងការិយាល័យ តំណាងអង្គការ Vital Strategies និងមន្ត្រីពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៕