ក្រសួងមហាផ្ទៃ គាំទ្រនូវសំណើសុំអនុញ្ញាតឱ្យគណៈមេធាវីសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាឃុំ សង្កាត់ ភូមិ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ គាំទ្រនូវសំណើសុំអនុញ្ញាតឱ្យគណៈមេធាវីសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាឃុំ សង្កាត់ ភូមិ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ដើម្បីរៀបចំការ ផ្សព្វផ្សាយច្បាប់ជាមូលដ្ឋានក្នុងវិស័យរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ផ្សព្វផ្សាយវិជ្ជាជីវៈមេធាវី និងផ្សព្វផ្សាយសេវាការពារក្តីជូនជនក្រីក្រដោយមិនយកកម្រៃតាមរយៈ «គម្រោងមេធាវីដល់មូលដ្ឋាន» និងបានសូមឱ្យ ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ផ្តល់កិច្ចសហការ និងសម្របសម្រួលជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា៕