**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋមន្ត្រីក្រសួងផែនការ ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងសម្រាប់អនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់អនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ (គ.អ.គ.អ.ច.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ (គ.អ.គ.អ.ច.ក.) នៅទីស្តីការក្រសួងផែនការ។

(គ.អ.គ.អ.ច.ក.) ត្រូវបានបង្កើតឡើងដើម្បីដឹកនាំនិងសម្របសម្រួលដំណើរការធ្វើមូលដ្ឋានីយកម្ម និងអនុវត្ត (គ.អ.ច.ក.) ក្នុងបរិការណ៍ដែលកម្ពុជាត្រូវឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០។

គួររំលឹកផងដែរថា ក្នុងរយៈពេលជាងមួយទសវត្សរ៍ក្នុងវដ្ដយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី១ និងទី២ តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល កម្ពុជាសម្រេចបាននូវគោលដៅធំៗជាច្រើន ដោយធានាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ វិបុលភាពសង្គម និងការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័សដែលមិនធ្លាប់មានពីមុនមក។ ជាមួយគ្នានេះ កម្ពុជាបានធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍សហស្ស​វត្សរ៍សកលលោក មកក្នុងបរិការណ៍កម្ពុ​ជា ដូចមាន គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា​ (គ.អ.ស.ក.) ដែលកម្ពុជាសម្រេចបានគោលដៅជាច្រើន មុនកាលកំណត់នាចុងឆ្នាំ២០១៥ កន្លងទៅ។ ក្រោយមក គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (គ.អ.ច.) ក៏ត្រូវបានចូលមកជំនួស និងចាប់អនុវត្តពីឆ្នាំ២០១៦ រហូតមក។

គួររំលឹកថា ប្រទេសកម្ពុជាបានប្រកាន់យករបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នាសម័យប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែកញ្ញា ឆ្នាំ២០១៥ ដែលមានការចូលរួមពីប្រទេសជាសមាជិកប្រមាណ ១៩៣។ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (គ.អ.ច.) របស់អង្គការសហប្រជាជាតិ គឺជាគោលដៅដែលទាក់ទងនឹងការអភិវឌ្ឍអន្តរជាតិ ហើយត្រូវបានផ្សព្វផ្សាយជាគោលដៅសកល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ (គ.អ.ច.) មានអាទិភាពសកលសំខាន់ចំនួន២ គឺ (១) ការធានានូវចីរភាពបរិស្ថាន (ជាពិសេស ការគំរាមកំហែងដែលបង្កឡើងដោយការប្រែប្រួសអាកាសធាតុ) និង (២) ការកាត់បន្ថយភាពក្រីក្រ ដោយបានបង្កើនគោលដៅរហូតដល់ចំនួន១៧ និង ១៦៩ចំណុចដៅ។ ក្នុងនិន្នាការនេះ រាជរដ្ឋាភិបាលកម្ពុជាបានបន្តការខិតខំរបស់ខ្លួន ដើម្បីធ្វើមូលដ្ឋានីយកម្មគោលដៅសកលនៃ គ.អ.ច. ឱ្យស្របទៅនឹងបរិការណ៍កម្ពុជា ពោលគឺ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (គ.អ.ច.ក.) ហើយ (គ.អ.ច.ក.) នេះ ត្រូវបានធ្វើសមាហរណកម្មទៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមវិស័យផងដែរ។ ប្រទេសកម្ពុជា បានជ្រើសរើសយកគោលដៅទាំង១៧ នៃ គ.អ.ច. និងបន្ថែមគោលដៅថ្មីមួយគឺ “បញ្ចប់ផលប៉ះពាល់ជាអវិជ្ជមានរបស់គ្រាប់មីននិងសំណល់ពីសង្គ្រាម និងជំរុញការសង្គ្រោះជនរងគ្រោះ” ដែលឆ្លុះបញ្ចាំងពីអាទិភាពជាតិក្នុងការបោសសម្អាតគ្រាប់មីននៅក្នុងប្រទេស។ ប្រការនេះ នាំឲ្យគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (គ.អ.ច.ក.) មានគោលដៅសរុបចំនួន១៨ និង ៨៨ចំណុចដៅ។

ជាថ្មីម្តងទៀត ដើម្បីបន្តពង្រឹងនិងកសាងមូលដ្ឋានគ្រឹះមួយប្រកបដោយភាពរឹងមាំសម្រាប់គាំទ្រដល់ដំណើរការអភិវឌ្ឍជាតិប្រកបដោយចីរភាព រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលដែលមានក្រសួងផែនការជាសេនាធិការ បានបង្កើតគណៈកម្មការអន្តរក្រសួងសម្រាប់អនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០។ កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងដើម្បីប្រកាសសមាសភាពរបស់ (គ.អ.គ.អ.ច.ក.) និងលើកទិសដៅការងារដើម្បីតាមដានត្រួតពិនិត្យការអនុវត្តក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ៕

អត្ថបទដែលជាប់ទាក់ទង