**ឧត្តមសេនីយ៍ឯក បណ្ឌិត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងប្រកាស ស្ដីពី ការគ្រប់គ្រងការស្នាក់នៅ**អភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍**ប្រទេសតាជីគីស្ថាន នឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង បើកវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញពង្រឹង វរសេនាតូចថ្មើរជើងលេខ៥២១ វគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុននៃកងយោធពលខេមរភូមិន្ទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់ព័ត៌មាន អំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទី២ ជូនអ្នកសារព័ត៌មាន**រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣១ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី២៩ នៅឡាវ**ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីបារាំង នឹងប្រកាសពីបទឈប់បាញ់មួយនៅលីបង់ រវាងក្រុមហេសបូឡា និងអ៉ីស្រាអែល**ធនាគារកណ្តាលថៃថា ប្រព័ន្ធធនាគាររបស់មានសាច់ប្រាក់ងាយស្រួលច្រើនលើសលប់**បណ្ឌិត យង់ ពៅ៖ កម្ពុជាមានភាពចាំបាច់ថែរក្សាសន្តិភាព និងកសាងសមត្ថភាពជាតិឱ្យបានរឹងមាំ បង្កើនភាពស៊ាំទប់ទល់ការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល**តម្លៃប្រេងឆៅធ្លាក់ចុះ ២ភាគរយ ក្រោយមានសេចក្តីរាយការណ៍ ពីបទឈប់បាញ់រវាងអ៊ីស្រាអែលនិងលីបង់**ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី ចាប់ផ្ដើមស្វែងរកអ្នកបាត់ខ្លួន៧នាក់ ក្រោយគ្រោះទឹកជំនន់ និងរអិលបាក់ដីសម្លាប់មនុស្ស ១៥នាក់**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែវិច្ឆិកា**លោក ចូ បៃដិន នឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ**កម្ពុជា ឡាវ វៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្ត**ប្រធានវិទ្យាស្ថាន KSI មានជំនឿថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយឧបត្ថម្ភដល់សមាជិកចំនួន ៣នាក់ ដែលមានប្រពន្ធទើបតែសម្រាលកូន**សម្តេចមហាបវរធិបតី៖ កម្ពុជា ផ្តល់ជូននូវភាពជាម្ចាស់អាជីវកម្មបរទេស ១០០ភាគរយ ដោយមិនមានការរឹតបន្តឹង លើប្រាក់ចំណេញ**រដ្ឋអាជ្ញាអាមេរិក ទម្លាក់ចោលការចោទប្រកាន់លោក ដូណាល់ ត្រាំ ដែលត្រូវបានចោទក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន២

លោកជំទាវ គឹម សេដ្ឋានី ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ស្តីពីការកសាងភាពធន់អាកាសធាតុ ចាប់ផ្តើមពីការអប់រំកុមារតូច ដើម្បីអនាគតប្រកបដោយចីរភាព

ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីការកសាងភាពធន់អាកាសធាតុចាប់ផ្តើមពីការអប់រំកុមារតូចដើម្បីអនាគតប្រកបដោយចីរភាព នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

វេទិកា និងកិច្ចប្រជុំនេះ ប្រមូលផ្តុំរដ្ឋមន្រ្តីអប់រំអាស៊ានដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងបង្កើតឱកាសក្នុងការផ្តល់នូវសិទ្ធិទទួលបានការថែទាំ និងការអប់រំកុមារតូចប្រកបដោយគុណភាពខ្ពស់ ឱ្យបានស្មើភាពគ្នាក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានចែករំលែកបទពិសោធន៍នៃការអនុវត្តគោលនយោបាយជាតិស្តីពីការគាំពារ និងការអប់រំកុមារតូច និងការអនុវត្តកម្មវិធីភាពធន់អាកាសធាតុក្នុងការគាំពារ និងការអប់រំកុមារតូច ដែលរួមមាន៖ (១) ការអនុវត្តគោលនយោបាយ និងកម្មវិធីជាតិគាំពារ និងថែទាំកុមារតូច ដែលមានលក្ខណៈទូលំទូលាយ និងពេញលេញ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (២) ការធ្វើសមារណកម្មការបម្រែបម្រួលអាកាសធាតុ និងបរិស្ថានក្នុងកម្មវិធី និងសៀវភៅសិក្សាគោលការអប់រំកុមារ (៣) ការអភិវឌ្ឍសមត្ថភាពគ្រូមត្តេយ្យ អ្នកថែទាំ និងមាតាបិតាលើបម្រែលបម្រួលអាកាសធាតុ (៤) ការអនុវត្តវិធីសាស្រ្តបង្រៀន និងការលេងដែលផ្សារភ្ជាប់នឹងធម្មជាតិ និងបរិស្ថាន និង (៥) ការកសាងភាពជាដៃគូរវាងមាតាបិតា សហគមន៍ និងសាលារៀនក្នុងការលើកកម្ពស់ការយល់ដឹងពីបម្រែបម្រួលអាកាសធាតុ និងបរិស្ថាន និង (៦) និងការកសាងកិច្ចសហការ និងភាពជាដៃគូរវាងភាគីពាក់ព័ន្ធក្នុងតំបន់អាស៊ាន និងក្រៅតំបន់អាស៊ាន។

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី បានអនុម័តរួមគ្នាលើសេចក្តីថ្លែងការណ៍ទីក្រុងវៀងច័ន្ទ ស្តីពីសមធម៌ ការទទួលបានការអប់រំ និងបរិស្ថាន៖ ការកសាងភាពធន់នៃការអប់រំកុមារតូចក្នុងតំបន់អាស៊ាន (Vientiane Statement on Equity, Access and Environment: Advancing Climate Resilience in Early Childhood Settings in ASEAN) ដែលនឹងត្រូវដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤-៤៥។ នៅក្នុងសេចក្ដីថ្លែងការណ៍នេះ រដ្ឋមន្ត្រីអប់រំអាស៊ាន បានប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ការទទួលបានការគាំពារ និងការអប់រំកុមារតូចប្រកបដោយគុណភាព និងសមធម៌ ការស្វែងរកឱកាស និងភាពជាដៃគូក្នុងការបង្កើនវិនិយោគលើការអប់រំកុមារតូច និងការលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថស្ដីពីបម្រែបម្រួលអាកាសធាតុ និងបរិស្ថានពីកម្រិតកុមារតូច ៕

អត្ថបទដែលជាប់ទាក់ទង