ឯកឧត្តម នេត្រ ភក្ត្រា៖ បន្ទប់សុខភាពមន្ត្រីជាផ្នែកមួយក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារដល់មន្ត្រីនៃក្រសួងព័ត៌មានក្នុងការថែទាំសុខភាព
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា បន្ទប់សុខភាពមន្ត្រីជាផ្នែកមួយក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារដល់មន្ត្រីនៃក្រសួងព័ត៌មានក្នុងការថែទាំសុខភាព និងផ្តល់នូវការប្រឹក្សយោបល់បឋមដល់មន្ត្រី ករណីពួកគាត់មានបញ្ហាសុខភាពជាយថាហេតុនៅក្នុងអំឡុងពេលនៃការបំពេញការងារ ឬមានបញ្ហាសុខភាពតិចតួច»។
ឯកឧត្ដមបានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសនៃការប្រកាសដាក់ឱ្យប្រើប្រាស់ «បន្ទប់សុខភាពមន្ត្រី» នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្ថែមថា ការគាំពារមន្ត្រីដែលជាផ្នែកមួយដើម្បីឱ្យមន្ត្រីមានសុខភាពល្អ និងជួយសម្រាលការចំណាយរបស់មន្ត្រី៕