កម្ពុជាពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកាណាដា
ភ្នំពេញ៖ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សា សម្តេចនាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយលោកជំទាវ Ping M. Kitnikone ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ស្តីពីការជំរុញទ្វេភាគី រួមទាំងក្នុងវិស័យពាណិជ្ជកម្ម ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយកាណាដា ក្នុងក្របខ័ណ្ឌអាស៊ាន៕