សម្ដេចតេជោ៖ ក្រោយបញ្ចប់គម្រោងព្រែកជីកហ្វូណនតេជោ ពលរដ្ឋនៅជាប់តំបន់នោះ នឹងមិនខ្វះទឹកប្រើប្រាស់ឡើយ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងបញ្ជាក់ថា បន្ទាប់ពីគម្រោងព្រែកជីកហ្វូណតេជោ សាងសង់រួចរាល់ទាំងស្រុង កសិករនៅភាគនិរតីនៃកម្ពុជា នឹងអាចធ្វើស្រែបានចាប់ពី២ទៅ៣ដងក្នុងមួយឆ្នាំ។
ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ស្តីពី “ព្រែកជីកហ្វូណនតេជោ” នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ពលរដ្ឋនៅខេត្តជាប់ព្រែកជីកហ្វូណនតេជោ អាចដាំដំណាំបានដោយមិនខ្វះទឹកប្រើប្រាស់ឡើយ។
សម្ដេចតេជោ បានអះអាងថា ព្រែកជីកនេះ ក៏នឹងជួយលែងឱ្យមានទឹកជំនន់ នៅក្នុងខេត្តជាប់នឹងដងព្រែក ជាពិសេសខេត្តកំពង់ស្ពឺ តាមរយៈការបង្ហូរទឹកដែលជន់លិចចូលទៅក្នុងព្រែកជីកតាមប្រព័ន្ធធារាសាស្ត្រផងដេរ៕