**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

អាវុធហត្ថខេត្ត​បន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ ២នាក់ ជា​ជនជាតិថៃ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​

ភ្នំពេញ៖ ជនសង្ស័យពាក់ព័ន្ធ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ រួមនឹងវត្ថុតាង​ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅរសៀលថ្ងៃពុធ ទី១៥​ ខែឧសភា​ ឆ្នាំ​២០២៤​ ដើម្បីអនុវត្តតាមនីតិវិធី ​។

លោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត នៅវេលាម៉ោង១៩និង៣៣នាទី   ថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ២០២៤​ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ​ ចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចមុខអគារមាត់អូរព្រំដែន ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ភូមីន កិនខាំ ហៅ អឺត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត,​ ២-ឈ្មោះ វង់សាថន ស្រីចាន់ ហៅ តេ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ក្នុងប្រតិបតិការនេះកម្លាំងចាប់យកសម្ភារៈវត្ថុតាងរួមមាន​៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ១០គ្រាប់ ទម្ងន់ ១,២៩ក្រាម,​ ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកZoomer-X ពណ៌ក្រហមស ផ្លាកលេខ កំពង់ស្ពឺ1J-3050,​ ទូរស័ព្ទ ចំនួន ០២គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត។

លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែតបញ្ជាក់ថា ៖ មុនឈានដល់ការបង្រា្កប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលពត៌មានពីសន្តិសុខ ថាមានករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខអគារមាត់អូរព្រំដែន។​ ភ្លាមៗនោះលោកបានដឹកនាំកម្លាំងបានចុះទៅចំណុចខាងលើ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់​ ព្រមទាំងវត្ថុតាងគ្រឿងញៀនមួយចំនួន​ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។ ក្រោយឃាត់ខ្លួន​ និងសួរចម្លើយ​ ជនសង្ស័យ​បានឆ្លើយសារ​ភាពថា​ ពួកខ្លួនពិតជាបាន រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ពិតប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង