**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ក្រសួងបរិស្ថាន-មូលនិធិ W Foundation រៀបចំវេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានសហការជាមួយមូលនិធិ W Foundation បានរៀបចំវេទិកា ស្តីពីសកម្មភាពអាកាសធាតុសាកល ២០២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ លោក Kevin W Lee ប្រធានមូលនិធិ W Foundation បានលើកឡើងថាវេទិកាពិភពលោកថ្ងៃនេះ បាននាំមកនូវគំនិតជាច្រើន នុវានុវត្តន៍ ការផ្លាស់ប្តូរលទ្ធផលសិក្សាស្រាវជ្រាវ ការកសាងភាពជាដៃគូថ្មីៗ ដើម្បីចូលរួមកាត់បន្ថយការបញ្ជេញឧស្ម័ន្នផ្ទះកញ្ចក់ និងការឆ្លើយតបដោយប្រសិទ្ធភាព ការប្រែប្រួលអាកាសធាតុ នៅលើសាកលលោក និងនៅប្រទេសកម្ពុជាផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផ្លែត បានមានប្រសាសន៍ថា បច្ចុប្បន្ន ការប្រែប្រួលអាកាសធាតុពិតជាកំពុងធ្វើឱ្យប៉ះពាល់ ដល់ជីវភាពប្រចាំថ្ងៃ សេដ្ចកិច្ចសង្គមជាតិ។ ក្រសួងបរិស្ថាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹងនិងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទនិងទម្លាប់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ដែលធន់ នឹង ការប្រែប្រួលអាកាសធាតុ និងការរស់នៅស្អាត បៃតង និងចីរភាព ដែលកំណត់ជាមុំយុទ្ធសាស្រ្តនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ ឯឧត្តមបានលើកឡើងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យមានរលកដំដៅ ខ្យល់ព្យុះ ទឹកជំនន់ ភាពរាំងស្ងួត និងអាកាសធាតុមិនប្រក្រតីជាច្រើនទៀត ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់នៅរបស់ប្រជាជន លំនឹងបរិស្ថាន និងការបាត់បង់ជីវចម្រុះ។

ឯឧត្តមបានលើកទឹកចិត្តឱ្យមានការប្រគួតប្រជែញគ្នាលើការបញ្ជាក់ និងការវាយតម្លែឥណទានកាបូន នៅលើពិភាពលោក។ ចំពោះប្រទេសកម្ពុជា ឯកឧត្តមបានសង្កត់ធ្ងន់លើការវិនិយោគឥណទានកាបូនពីវិស័យកសិកម្ម ថាមពល ការដឹកជញ្ជូន និងការគ្រប់គ្រងសំណល់រឹង រាវ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាបានតាំងចិត្តកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួនប្រមាណ៤១ ភាគរយ នៅត្រឹមឆ្នាំ២០២៣ ប្រសិនជាមានការផ្តល់ហិរញ្ញប្បទាន និងបច្ចេកវិទ្យាគ្រប់គ្រាន់។ ម្យ៉ាងទៀត ដើម្បីសម្រេចបានយុទ្ធសាស្ត្រអព្យាក្រិតកាបូន គឺត្រូវទាមទាឱ្យការបញ្ចេញពីប្រភាព មានតុល្យភាពជាមួយអាងកាបូន។ ជាមួយគ្នានេះឯកឧត្តមបានជំរុញឱ្យមានការផ្តល់ហិរញ្ញប្បទានអាកាសធាតុប្រកបដោយយុត្តិធម៍ ជាពិសេសសដល់ប្រទេស ដែលរងគ្រោះ និងត្រូវការពិតប្រាកដដើម្បីឆ្លើយតបនឹងការប្រែប្រួលការកាសធាតុ។

វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល ២០២៤ រៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រុមការងារអន្តរក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អង្គទូតនានា ដៃគូរអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជន ប្រមាណជា៣០០ ក្រុមហ៊ុន ដែលមានអ្នកចូលរួមសរុបប្រមាណ ៥០០នាក់ ក្នុងគោលបំណងផ្តល់ឱកាសសម្រាប់កិច្ចពិភាក្សាបង្កើនការយល់ដឹងអនាគតកម្ពុជាពីទស្សនៈទាន និងសកម្មភាពប្រែប្រួលអាកាសធាតុ អព្យាក្រឹត្យកាបូន និងការធ្វើពានិជ្ជកម្មឥណទានកាបូននៅលើពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង