**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

សម្ដេចតេជោ ហ៊ុន សែន៖ កង្វល់របស់វៀតណាម ចំពោះព្រែកជីកហ្វូណនតេជោ មិនមែនជារឿងចាំបាច់ឡើយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសឲ្យទម្លាក់ចោលរាល់ក្ដីកង្វល់ទាំងឡាយរបស់សាធារណៈមតិ ពិសេសភាគីវៀតណាម ចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ ដែលពោរពេញដោយអត្ថប្រយោជន៍ និងសក្ដានុពលខ្លាំងក្លាដល់ប្រទេសកម្ពុជា ។

តាមរយៈការថ្លែងសារពិសេស ពាក់ព័ន្ធព្រែកជីកហ្វូណន-តេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោមួយនេះ មិនមានប៉ះពាល់ដល់បណ្ដាប្រទេសនានា ពិសេសប្រទេសវៀតណាម ឬផលប៉ះពាល់ដល់បរិស្ថានណាមួយនោះឡើយ ដូច្នេះក្ដីកង្វល់ទាំងឡាយដែលលើកឡើងជាបន្ដបន្ទាប់ពីសំណាក់ភាគីវៀតណាម ហើយចុះផ្សាយតាមសារព័ត៌មានបរទេសនោះ មិនមែនជារឿងចាំបាច់នោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «យើងសង្កេតឃើញថា មានសារព័ត៌មានខ្លះក៏នៅបង្ហាញកង្វល់ រាប់ទាំងជនជាតិវៀតណាមខ្លះ ក៏បានសរសេរអត្ថបទកាសែត យកទៅចុះផ្សាយជាមួយកាសែតបរទេសផ្សេងទៀត ទាក់ទងនឹងកង្វល់។ ពិតណាស់ថា កង្វល់គឺជារឿងត្រឹមត្រូវប៉ុន្ដែសម្រាប់ករណីព្រែកជីកហ្វូណន តេជោ កង្វល់គឺគ្មានការចាំបាច់នោះទេ។ ដែលយើងបានធ្វើត្រឹមត្រូវទៅលើក្រឹត្យក្រម ហើយយើងសូមបញ្ជាក់ថា យើងមិនបានបំពានណាមួយទៅលើក្រមខ័ណ្ឌទាក់ទងបរិស្ថានសម្រាប់ខ្លួនឯង ឬសម្រាប់ការខូចខាតណាមួយ របស់ប្រទេសជិតខាងយើង ទាំងនៅប៉ែកខាងលើ និងនៅប៉ែកខាងក្រោម គឺវៀតណាមនេះឯង»។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ព្រែកជីកហ្វូណនតេជោ ជាផលប្រយោជន៍ខាងសេដ្ឋកិច្ច និងឯករាជ្យផ្នែកនយោបាយដឹកជញ្ជូនរបស់កម្ពុជា។ សម្ដេចបន្ដទៀតថា ព្រែកជីកហ្វូណនតេជោ នឹងជួយបង្កើនឧត្តមភាព នៃការប្រកួតប្រជែងទីផ្សារផលិតផលផលិតនៅកម្ពុជា ខណៈនៅពេលបច្ចុប្បន្ននេះ កម្ពុជាមិនអាចប្រកួតប្រជែងឈ្នះគេនោះទេ បើតម្លៃដើមផលិតផលខ្ពស់។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ព្រែកជីកហ្វូណនតេជោ នឹងជួយឲ្យប្រព័ន្ធស្រោចស្រប់នៅភាគនិរតីប្រទេសកម្ពុជា ហើយការទាញយកទឹកទៅស្រោចស្រប់ មិនធ្វើឲ្យបាត់បង់ទឹករហូតដល់៥០ភាគរយនោះទេ។ បន្ថែមពីនេះ ព្រែកជីកហ្វូណនតេជោ នឹងជួយរំដោះទឹកពេលកម្ពុជាមានជំនន់ទឹកភ្លៀង នឹងជួយបង្កើនផលត្រី និងការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋផងដែរ។ លើសពីនេះ ព្រែកជីកហ្វូណនតេជោ ក៏នឹងរួមចំណែកជួយដល់វិស័យទេសចរណ៍ ហើយប្រជាពលរដ្ឋនឹងទាញបានប្រយោជន៍ពីការធ្វើទេសចរណ៍ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង