**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អគ្គស្នងការនគរបាលជាតិ ដាក់ចេញនូវភារកិច្ចសំខាន់ៗចំនួន ១០ចំណុច ដើម្បីឲ្យកងកម្លាំងនគរបាលជាតិ បន្តអនុវត្តសំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវភារកិច្ចសំខាន់ៗ ចំនួន ១០ចំណុច ដើម្បីឲ្យកងកម្លាំងនគរបាលជាតិ បន្តអនុវត្តសំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។

ការដាក់ចេញនូវភារកិច្ចសំខាន់ៗ ចំនួន ១០ចំណុច របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៤ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិ (១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៤) ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្តម នាយឧត្តមសេនយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា បរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលពោរពេញដោយលក្ខណៈគាប់ប្រសើរនាឆ្នាំ២០២៣ កន្លងទៅបានឆ្លុះបញ្ចាំងឲ្យឃើញអំពីស្នាដៃរបស់កងកម្លាំងនគរបាលជាតិ ដែលបានតស៊ូក្រាញននៀលយ៉ាងស្វិតស្វាញធ្វើពលិកម្មសព្វបែបយ៉ាង ដើម្បីបុព្វហេតុសន្ដិសុខជាតិ ប្រកបដោយឧត្តមគតិស្នេហាជាតិសេ្នហាប្រជាជនព្រមទាំងដណ្តើមបានជោគជ័យយ៉ាងត្រចះត្រចង់ ដែលជាចំណែកយ៉ាងសំខាន់ និងជាមូលដ្ឋានគ្រឹះបម្រើឲ្យការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។

ឯកឧត្តម នាយឧត្តមសេនយ៍ ស ថេត គូសបញ្ចាក់ថា ទោះបីជាស្ថានការណ៍រួមមានអំណោយផលល្អយ៉ាងនេះក្ដី ក៏ប៉ុន្តែអាស្រ័យដោយនិន្នាការប្រែប្រួលមិនច្បាស់លាស់នៃសភាពការណ៍សន្តិសុខជាសកល និងការព្យាករណ៍អំពីបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធដល់វិស័យសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅកម្ពុជានាឆ្នាំ២០២៤ផងនោះ កងកម្លាំងនគរបាលជាតិ នៅតែជាកម្លាំងស្នូលយ៉ាងសំខាន់មិនអាចខ្វះបាន ដែលភារកិច្ចដោះស្រាយការងារដ៏ធំៗនាពេលខាងមុខជាបន្តទៀត ប្រកបដោយភាពម្ចាស់ការ និងស្មារតីទទួលខុសត្រូវខ្ពស់។

ភារកិច្ចសំខាន់ៗដែលត្រូវបន្តអនុវត្តរួមមាន៖

១. ការពារឲ្យបានគត់មត់នូវអធិបតេយ្យជាតិ បូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ ប្រឆាំងដាច់ខាតការប្រើឧបាយកលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទប់ស្កាត់រាល់ សកម្មភាព ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងជាតិ ដោយរក្សា និងលើកស្ទួយគោលនយោបាយសុខដុមនីយកម្ម ពង្រឹងសន្តិសុខផ្ទៃក្នុងរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងជាតិឲ្យបានរឹងមាំដោយមិនអនុញ្ញាតឲ្យកម្លាំងអមិត្ត ណាមួយឆ្លៀតប្រើប្រាស់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាធ្វើជាឈ្នាន់ដើម្បីប្រឆាំងប្រទេសជិតខាងឡើយ។

២. លើកកម្ពស់ប្រសិទ្ធភាពថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមតាម រយៈការពង្រឹងសមត្ថភាព ក្រមសីលធម៌ វិជ្ជាជីវៈនិងការអនុវត្តវិន័យកងកម្លាំងព្រមទាំងយកចិត្តទុកដាក់ក្នុងការ ធានាសុវត្ថិភាពដល់ព្រឹត្តិការណ៍នយោបាយនានារបស់ជាតិ ដើម្បី រួមចំណែកលើកកម្ពស់កិច្ចដំណើរការអនុវត្តលទិ្ធប្រជាធិបតេយ្យនិងពង្រឹងនីតិរដ្ឋនៅកម្ពុជា។

៣. បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារអនុវត្តច្បាប់នៃប្រទេសជាមិត្តទាំងក្នុងនិង ក្រៅតំបន់ដើម្បីទប់ស្កាត់អំពើភេរវកម្ម បង្ការទប់ស្កាត់និងបង្ក្រាបប្រកបដោយប្រសិទ្ធភាពនូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ការពារឥស្សរជនជាន់ខ្ពស់ ក៏ដូចជាគ្រប់ព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ដើម្បីលើកកម្ពស់កិត្យានុភាពជាតិនិងរួមចំណែកអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

៤. ពង្រឹងវិធានការក្នុងការកាត់បន្ថយបទល្មើសជាអតិបរមា ដោយជំរុញការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទពិសេសអំពើលួច ឆក់ ប្លន់ ការជួញដូរគ្រឿងញៀនខុសច្បាប់អំពើជួញដូរ មនុស្ស បទល្មើសសេដ្ឋកិច្ច សកម្មភាពក្មេងទំនើង និងបទល្មើស ព្រហ្មទណ្ឌផ្សេងៗទៀតសំដៅធ្វើឲ្យប្រជា ពលរដ្ឋរស់នៅប្រកបមុខរបរចិញ្ចឹមជីវិតដោយភាពកក់ក្តៅមានសុវត្ថិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។ទន្ទឹមនេះពង្រឹងកិច្ចសហការជាមួយអាជ្ញាធរដែនដីគ្រប់ថ្នាក់ដើម្បីជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឲ្យកាន់តែសកម្មនិងមានប្រសិទ្ធភាពថែមទៀត។

៥. បន្តសហការជាមួយស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមទីប្រជុំជនឲ្យមានរបៀបរៀបរយពង្រឹងនិរន្តរភាពក្នុងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានម៉ឺងម៉ាត់លើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ។ ជាមួយគ្នានេះត្រូវបង្កើនកិច្ចសហការ ជាមួយអាជ្ញាធរដែនដីគ្រប់ថ្នាក់ក្នុងការលើកកម្ពស់វិធានការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានឲ្យមានការយល់ដឹងទូលំទូលាយទាំង ការគោរពច្បាប់ចរាចរណ៍ទាំងការប្រុងប្រយ័ត្នក្នុងការបង្ការនិងពន្លត់អគ្គិភ័យ ព្រមទាំងបំផុសចលនាឲ្យមានការចូលរួមចំណែកពីគ្រប់មជ្ឈដ្ឋាន។

៦.

ខិតខំជំរុញការងារកំណែទម្រង់កងកម្លាំងនគរបាលជាតិ តាមរយៈការលើកកម្ពស់សមត្ថភាព ជំនាញវិជ្ជាជីវៈ រួមទាំងចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាស្របតាមយុគសម័យឌីជីថល ពង្រឹងក្រម សីលធម៌កែប្រែឥរិយាបថមន្ត្រីអនុវត្តច្បាប់ក៏ដូចជាការលើកស្ទួយនិងអភិវឌ្ឍវិស័យកីឡាក្នុងជួរកងកម្លាំង រួមទាំងការគាំទ្រផ្នែកមធ្យោបាយសម្ភារៈសំដៅកែប្រែមុខមាត់ និងលើកស្ទួយកិត្តិយសកងកម្លាំងនគរបាលជាតិ។

៧. ខិតខំជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់ស្តីពីអន្តោប្រវេសន៍ ដោយបង្កើនការយកចិត្តទុកដាក់គ្រប់គ្រងការចេញ-ចូលព្រះរាជាណាចក្រកម្ពុជា ការគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស ការងារអធិការកិច្ចហត្ថពលកម្មបរទេសការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យអន្តោប្រវេសន៍ សំដៅបង្ការ ទប់ស្កាត់ ការលួចជ្រៀតចូល ការស្នាក់នៅ និងប្រកបរបរធ្វើការដោយខុសច្បាប់ និងធានាចាត់វិធានការមិនឱ្យឧក្រិដ្ឋជនបរទេសណាម្នាក់យកកម្ពុជាធ្វើជាជម្រកលាក់ខ្លួន និងប្រព្រឹត្តសកម្មភាពល្មើសច្បាប់។ ជាមួយនេះខិតខំរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ចំនួន២១ សម្រាប់គ្រាំទ្រការអនុវត្តច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនិងជំរុញគាំទ្ររាជធានី-ខេត្ត ឱ្យធ្វើការផ្សព្វផ្សាយ បណ្តុះបណ្តាលច្បាប់នេះដល់មន្ត្រីអនុវត្តការងារអត្តសញ្ញាណកម្មនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះជំរុញការសិក្សាដើម្បីដាក់ឱ្យអនុវត្តការចុះបញ្ជីអត្តសញ្ញាណកម្មគ្រប់ប្រភេទតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដើម្បីធានាបាននូវទិន្នន័យមួយជាក់លាក់គឺ «មនុស្សម្នាក់មានអត្តសញ្ញាណតែមួយ» ស្របតាមទិសដៅការអនុវត្តផែនការ យុទ្ធសាស្រ្តជាតិស្តីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា។

៨. បន្តពង្រឹងវិធានការជំនាញក្នុងការគ្រប់គ្រង ការរក្សាទុកការប្រើប្រាស់អាវុធគ្រឿងផ្ទុះនិងគ្រាប់រំ សេវដោយរៀបចំឲ្យមាននិយាមច្បាស់លាស់ស្របតាមច្បាប់កំណត់ជាមួយនឹងការពង្រឹងការត្រួតពិនិត្យអាវុធជាតិផ្ទុះជាប្រចាំនិងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះករណីប្រើប្រាស់អាវុធខុសច្បាប់សំដៅទប់ស្កាត់បទល្មើសនានាដែលផ្តើមចេញពីការប្រើប្រាស់អាវុធខុសច្បាប់។ក្នុងនោះដែរត្រូវបន្តជំរុញសកម្មភាពផ្សព្វផ្សាយប្រជាពលរដ្ឋឲ្យបានទូលំទូលាយឲ្យចូលរួមលុបបំបាត់ការប្រើប្រាស់អាវុធខុសច្បាប់និងយល់ដឹងអំពីគ្រោះថ្នាក់និងផលប៉ះពាល់បណ្តាលមកពីអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

៩. បន្តពង្រឹងពង្រីកកិច្ចសហការជាមួយស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធឲ្យកាន់តែរឹង មាំនិងទូលំទូលាយថែមទៀត ដើម្បីអនុវត្តគោលនយោបាយទេសចរណ៍ជាតិដោយខិតខំជំរុញការអនុវត្តផែនការការពារសុវត្ថិភាពវិនិយោគិន និងអ្នកទេសចរបរទេសឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ព្រមជាមួយគ្នានេះដែរត្រូវលើកកម្ពស់សមត្ថភាពនិងគុណភាពរបស់កងកម្លាំងនគរបាលការពារបេតិកភ័ណ្ឌដើម្បីរួម ចំណែកក្នុងការថែរក្សាអភិរក្សបេតិកភ័ណ្ឌនិងសម្បត្តិវប្បធម៌ជាតិឲ្យបានគង់វង្ស។

១០. ខិតខំបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងការពារព្រំដែននៃប្រទេសជិតខាង ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការចេញ-ចូលឆ្លងកាត់ព្រំដែនស្របច្បាប់ និងទប់ស្កាត់នូវរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទសំដៅធានាឲ្យបាននូវស្ថិរភាពសន្តិសុខសណ្តាប់ធ្នាប់តាមតំបន់ព្រំដែន និងរក្សាបាននូវព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ៕

អត្ថបទដែលជាប់ទាក់ទង