សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ តំណាងក្រុមហ៊ុន SM Entertainment ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ahh Young-Min ជាតារា K-pop ជាអ្នកនិពន្ធ និងជាតំណាងក្រុមហ៊ុន SM Entertainment ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤។
សូមជម្រាបថា ក្រុមហ៊ុន SM Entertainment គឺជាផលិតកម្មឈានមុខមួយនៅលើពិភពលោក ដែលបានបង្កើតឡើងក្នុង ឆ្នាំ១៩៩៥ និងបាននាំK-POP ទៅកាន់ពិភពលោកឱ្យបានស្គាល់។ ក្រុមហ៊ុន SM Entertainment មានប្រតិបត្តិការលើ៖ ១.ការផលិតកម្មតន្ត្រី, ២.ការគ្រប់គ្រងសិល្បករ, ៣.ការប្រគំតន្ត្រីទេសចរណ៍, ៤.ការបង្កើតខ្លឹមសារមាតិកា, ៥.ការផលិតកម្មវិធីទូរទស្សន៍ និងភាពយន្ត, ៦.ការលក់ និងផ្តល់សិទ្ធិក្នុងការចាក់ផ្សាយ និង៧.ការពង្រីកទីផ្សារសកល។
លើសពីនេះ កាលពីឆ្នាំ២០១០ ក្រុមហ៊ុន SM Entertainment ក៏បានរៀបចំការប្រគំតន្ត្រីរបស់ក្រុមSHINee នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយបានបរិច្ចាគថវិកាចំនួន ១០,០០០ដុល្លារដល់ Cambodian Children’s Fund ផងដែរ ៕