លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក ភូទីន ប្រធានាធិបតីរុស្ស៊ី
ព្រឹកថ្ងៃទី១៦ខែឧសភា នៅវិមានសភាប្រជុំប្រជាជននៅក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានពិភាក្សាការងារជាមួយលោក ភូទីន ប្រធានាធិបតីរុស្ស៊ីដែលអញ្ជើញបំពេញ ទស្សនកិចផ្លូវរដ្ឋនៅប្រទេសចិន។
លោក Xi Jinping បានថ្លែងថា លោកប្រធានាធិបតីភូទីនជាទីគោរព គឺមិត្តចាស់របស់ខ្ញុំ ស្វាគមន៍លោកអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅចិន។ មុននេះមិនជាយូរ លោកបានធ្វើ សច្ចាប្រណិធានឡើងកាន់មុខតំណែងជាប្រធានាធិបតីរុស្ស៊ីអាណត្តិថ្មី។ ខ្ញុំសូមចូលរួមអបអរសាទរ ដោយស្មោះម្តងទៀតចំពោះលោកនិងប្រជាជនរុស្ស៊ី។ ជឿជាក់ថា ក្រោមការដឹកនាំរបស់លោក ការកសាងនិងអភិវឌ្ឍជាតិរបស់រុស្ស៊ីនឹងទទួលបានសមិទ្ធផលកាន់តែធំធេងជាមិនខាន។ ប៉ុន្មានឆ្នាំកន្លងមកនេះ ខ្ញុំនិងលោកបានជួបសន្ទនាជាង ៤០លើក ហើយបានរក្សាការប្រាស្រ័យ ទាក់ទងគ្នាដ៏ជិតស្និទ្ធ។ ទំនាក់ទំនងរវាងចិននិងរុស្ស៊ីមានស្ថិរភាពនិងវឌ្ឍនភាព គឺមានអំណោយ ផលដល់សន្តិភាព ស្ថិរភាព និងភាពរុងរឿង ក្នុងតំបន់និងពិភពលោក។ ភាគីចិនមានឆន្ទ:ធ្វើជា អ្នកជិតខាងល្អ មិត្តល្អ និងដៃគូល្អ ដែលជឿទុកចិត្តគ្នាទៅវិញទៅមករៀងរហូតជាមួយភាគីរុស្ស៊ី ដើម្បីរួមគ្នាសម្រេចការស្តារនិងអភិវឌ្ឍប្រទេសរៀងគ្នាផង និងពួតដៃគគាំពារសច្ចយុត្តិធម៌នៃ ពិភពលោកផង។
បន្ទាប់មក ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានរួមគ្នាចុះហត្ថលេខានិងចេញផ្សាយ «សេចក្តីថ្លែង ការណ៍រួមស្តីពីការធ្វើអោយស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហការនិង សម្របសម្រួលជា យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-រុស្ស៊ីក្នុងយុគសម័យថ្មី»៕