**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម**ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ ការយកចិត្តទុក​ដាក់​ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជា​កិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមាន​ជ្រោមជ្រែង និងមានការចូលរួម**កូនប្រុស និងទីប្រឹក្សារបស់លោកស្រី Sheikh Hasina ច្រានចោលការចោទប្រកាន់ ចំពោះក្រុមគ្រួសាររបស់ខ្លួន ថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ ២០១៥**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ សហជីពជាភាគីមួយដ៏សំខាន់ក្នុងការធានាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា**ឯកអគ្គរដ្ឋទូតវៀតណាម សង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ**សម្ដេចបវរធិបតី លើកទឹកចិត្តសមាគមសិល្បករខ្មែរ បណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា បន្ដផ្សព្វផ្សាយឱ្យកាន់តែផុលផុស តាមគ្រប់រូបភាពក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ**អ៉ីស្រាអែល ណែនាំដល់ក្រុមបេសកម្មការទូតរបស់ខ្លួននៅអឺរ៉ុប ព្យាយាមធ្វើយ៉ាងណាឱ្យក្រុមហ៊ូទី គាំទ្រដោយអ៉ីរ៉ង់នៅយេម៉ែន ត្រូវបានចាត់ថ្នាក់​អង្គការ​ភេរវករ**មេដឹកនាំថ្មីនៅស៉ីរី ឈានដល់កិច្ចព្រមព្រៀង ជាមួយ​បណ្តាក្រុមឧទ្ទាម នៅប្រទេសមជ្ឈិមបូព៌ា ស្តីពីរំសាយនិងការធ្វើសមាហរណកម្មក្រុមទាំងនោះ នៅក្រោមក្រសួងការពារជាតិ**ក្រុមហ៊ុន Toyota Motor of North America នឹងបរិច្ចាគប្រាក់ ១លានដុល្លារ ដល់ពិធីឡើងកាន់តំណែង របស់លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump**កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**គ.ជ.ប បើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ មុននឹង គ.ជ.ប សម្រេចដាក់ប្រើជាផ្លូវការ**ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផ្តល់មតិសំខាន់ៗ ៦ចំណុច ដល់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សា រាជធានី ខេត្ត**មន្រ្តីប្រេស៊ីល រកឃើញជនជាតិចិន ១៦៣នាក់ កំពុងធ្វើការក្នុងការដ្ឋានសំណង់រោងចក្រមួយ គ្រប់គ្រងដោយក្រុមហ៊ុន BYD មានជីវិតរស់នៅលំបាកវេទនា ដូចទាសករដាច់ថ្លៃ**នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូមន្ទីរពិសោធន៍ DNA ដំបូងគេរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ**ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមកំណែលើសន្លឹកកិច្ចការ ៤,៨៨៤ច្បាប់ របស់បេក្ខជនចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីសុខាភិបាល**រដ្ឋបាលរាជធានី ជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងការប្រារព្ធ “ទិវាសន្តិភាពនៅកម្ពុជា” នៅវិមានឈ្នះឈ្នះ និងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡដ្ឋានជាតិមរតកតេជោ

ក្រុមហ៊ុនផលិតកម្មកម្សាន្តឈានមុខមួយ នៅលើពិភពលោករបស់កូរ៉េ កំពុងស្វែងរកឱកាសរពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ បានអនុញ្ញាតឱ្យ លោក ប៉ាក សុងជីន (PARK Sungjin) តំណាងក្រុមហ៊ុន SM Entertainment និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប លោកប៉ាក សុងជីន បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម ព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាពអាជីវកម្មរបស់ក្រុមហ៊ុន ដែលផ្ដោតលើការរៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជា ការប្រគុំតន្ត្រី និងការសម្តែងសិល្បៈ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនក៏កំពុងតែមានកិច្ចសហការ និងការធ្វើអាជីវកម្មនៅតាមបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ លោកប៉ាក សុងជីន បានបន្ថែមថា ក្រុមហ៊ុនកំពុងស្វែងរកឱកាសពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅតាមបណ្ដាប្រទេសអាស៊ានបន្ថែមទៀត ដែលរួមមាន កម្ពុជា ជាដើម។

ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប៉ាក សុងជីន និងចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសធ្វើអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យសិល្បៈកម្សាន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេចបានបញ្ជាក់ថា បច្ចុប្បន្ននេះ ខ្សែភាពយន្តកូរ៉េ (K-Drama) និង តន្រ្តី K-Pop កំពុងតែពេញនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងស្រទាប់យុវវ័យ។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ការធ្វើអាជីវកម្ម ឬការរៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជាការប្រគុំតន្ត្រីជាដើមនេះ គឺជាការរួមចំណែកនៅក្នុងការលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ ក៏ដូចជាការទាក់ទាញទេសចរណ៍ នៃប្រទេសទាំងពីរផងដែរ។

មុននឹងបញ្ចប់ សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា ដើម្បីសិក្សាអំពីឱកាស និងសក្ដានុពលវិនិយោគលើវិស័យនេះកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង