**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដម ស្វាយ សំអ៊ាង ណែនាំ ៧ចំណុចពីផែនការសំខាន់ៗចំពោះមុខរបស់ក្រុមការងារ បេក្ខជនឈរឈ្មោះបោះឆ្នោត និងថ្នាក់ដឹកនាំមន្ត្រីបក្សតាមបណ្តាថ្នាក់ ត្រូវចាត់ចែងអនុវត្ត

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធាន គណៈកម្មាធិការគណបក្សខេត្ត បានណែនាំ ៧ចំណុច ពីផែនការសំខាន់ៗចំពោះមុខរបស់ក្រុមការងារ បេក្ខជនឈរឈ្មោះ បោះឆ្នោត និងថ្នាក់ដឹកនាំ មន្ត្រីគណបក្សតាមបណ្តាថ្នាក់ ត្រូវចាត់ចែងអនុវត្ត ឲ្យមានប្រសិទ្ធភាព ។

ផែនការសំខាន់ៗចំពោះមុខទាំង ៧ចំណុចនោះរួមមាន៖ ១-ចេញដំណើរព្រមៗគ្នា ដើម្បីចាត់តាំងអនុវត្តកម្មវិធីឃោសនាបោះឆ្នោតឱ្យបាន ជោគជ័យតាមផែនការ និងតាមគោលដៅនីមួយៗ ដោយត្រូវធានាក្តាប់ជាប់នូវយុទ្ធសាស្ត្រ និង វិធានការផ្ទៃក្នុងដែលគណបក្សបានដាក់ចេញកន្លងទៅនេះ។ ២-ចុះជាប់មូលដ្ឋាន ដើម្បីជួបជាមួយអង្គបោះឆ្នោត ក្នុងការលើកទឹកចិត្ត ពង្រឹងសតិ អារម្មណ៍ គោលជំហរច្បាស់លាស់ដាច់ខាតចំពោះគណបក្ស និងរំលឹកពីការដឹងគុណ និងត្រូវ ប្តេជ្ញាចិត្តស្មោះត្រង់ដាច់ខេត្តចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានជួយឱ្យយើងទាំងអស់ គ្នាមានអ្វីៗដូចថ្ងៃនេះ។

៣-គ្រប់គ្រងអង្គបោះឆ្នោត និងការពារបាននូវបញ្ហាសុខភាពរបស់អង្គបោះឆ្នោតទាំង ១៥៥នាក់របស់គណបក្សយើង ជាពិសេសអង្គបោះឆ្នោតមួយចំនួនដែលមានបញ្ហាសុខភាពរួមទាំងការធានាបានគ្រប់គ្រាន់ចំពោះការស្នាក់នៅ ការទទួលទានអាហាររបស់អង្គបោះឆ្នោត ក្នុងការមកស្នាក់នៅទីរួមស្រុក ដើម្បីត្រៀមបោះឆ្នោតនៅថ្ងៃទី ២៦ ឧសភា ២០២៤នេះ។ ៤-ត្រូវមានការត្រួតពិនិត្យឡើងវិញចំពោះឯកសារសម្រាប់ការបោះឆ្នោតដែលមានអត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬប័ណ្ណសម្គាល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបញ្ជានីតិវិធី កំណត់ អនុញ្ញាតឱ្យប្រើប្រាស់បានសម្រាប់បោះឆ្នោត។ ជាក់ស្តែងគណបក្សយើងមកដល់ពេល នេះមានអង្គបោះឆ្នោតមួយចំនួនក៏បានរៀបចំប័ណ្ណសម្គាល់ខ្លួនក្រុមប្រឹក្សាឃុំ សម្រាប់ការបោះ ឆ្នោតនេះផងដែរ។

៥-ការត្រៀមឱបានរួចរាល់ពីចម្ងាយនូវការងារប្រតិបត្តិការ មធ្យោបាយដឹកជញ្ជូនអង្គ បោះឆ្នោតពីមូលដ្ឋានទាំងទៅទាំងមក ចូលរួមការបោះឆ្នោត ព្រមទាំងរៀបចំឱ្យមានការដឹកនាំ គ្រប់គ្រងអង្គបោះឆ្នោត ដើម្បីចូលបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនីមួយៗ ជាគ្រប់គ្រងតាមឃុំ សង្កាត់ និងអាទិភាពរបស់អង្គបោះឆ្នោតម្នាក់ៗដែលចាំបាច់ត្រូវចូលបោះ ឆ្នោតមុន និងបោះឆ្នោតជាបន្តបន្ទាប់ សម្រាប់យើងដឹងបានថាអង្គបោះឆ្នោតតាមឃុំ សង្កាត់ នីមួយៗបានទៅបោះឆ្នោតហើយ ឬនៅ។

៦-ក្រុមការងារបណ្តុះបណ្តាល និងកសាងសមត្ថភាព ជាពិសេសគឺក្រុមគ្រូឧទ្ទេសរបស់ គណបក្សត្រូវដាក់ចេញកម្មវិធីបណ្តុះបណ្តាលដល់ភ្នាក់ងារ និងអ្នកសង្កេតការណ៍របស់គណ បក្សយើងឱ្យបានច្បាស់លាស់ មានសមត្ថភាពគ្រប់គ្រាន់ ធានាការពារបានផលប្រយោជន៍ជូន គណបក្សឱ្យបានដាច់ខាតទោះក្នុងកាលៈទេសៈណាក៏ដោយ។ ៧-គ្រប់ក្រុមការងារនៃគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតគណបក្សខេត្ត ត្រូវពិនិត្យ គិតគូរគ្រប់ជ្រុងជ្រោយ និងធ្វើបុរេសកម្មលើទិដ្ឋភាពផ្នែកច្បាប់ បទបញ្ជា និងនីតិវិធី ក៏ដូចជា ក្របខ័ណ្ឌសភាពការណ៍សំខាន់ៗមួយចំនួន ដើម្បីអាចប្រតិកម្ម ឆ្លើយតប និងដោះស្រាយបាន ទាន់ពេលវេលា។

ថ្លែងក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ដោយអនុវត្តតាមគោលការណ៍ណែនាំជាបន្ត បន្ទាប់របស់គណៈកម្មាធិការកណ្តាល បានរៀបចំដាក់ចេញនូវសេចក្តីណែនាំ និងផែនការ សកម្មភាពសម្រាប់អនុវត្តសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ និងបានចាត់តាំងអនុវត្តតាំងពីដើមដំបូងមកតាមលំដាប់ លំដោយ រួមនឹងការអនុវត្តវិធានការចាំបាច់មួយចំនួនរបស់គណបក្ស ដើម្បីគ្រប់សំឡេងនិង បង្កើនសំឡេងគាំទ្រពីអង្គបោះឆ្នោតផ្សេងទៀតមកលើគណបក្សយើង ឈានទៅសម្រេចបាន នូវយុទ្ធសាស្ត្រដណ្តើមយកអាសនៈក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកបានជាអតិបរមា តាមការប្តេជ្ញា ចិត្តជាយុទ្ធសាស្ត្ររបស់គណបក្ស។

ឯកឧត្ដមលើកឡើងថា ទន្ទឹមនោះថ្នាក់ដឹកនាំគណបក្ស និងក្រុមការងារចុះមូលដ្ឋានខេត្ត ក៏បានរៀបចំឱ្យមានការជួបជុំជាមួយអង្គបោះឆ្នោតរបស់គណបក្សជាបន្តបន្ទាប់។ លើសពីនេះការងារនីតិវិធីបោះឆ្នោតមួយចំនួនក៏បាន អនុវត្តរួចរាល់ដូចជាការចុះឈ្មោះភ្នាក់ងារ គណបក្ស និងអ្នកសង្កេតការណ៍របស់គណបក្សយើង ដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅក្នុងការិយាល័យទាំង៦ក្នុងក្រុង ស្រុក ដែលមានចំនួន ៣០នាក់ ព្រមទាំងបានដាក់ស្នើសុំកម្មវិធីឃោសនាបោះឆ្នោតសម្រាប់រយៈពេល ៨ថ្ងៃ ជូនទៅគណៈកម្មការ រៀបចំការបោះឆ្នោតខេត្តបានរួចរាល់ទាន់ពេលវេលាកំណត់ ជាពិសេសបានក្តាប់ជាប់សភាព ការណ៍នយោបាយទូទៅក្នុងខេត្ត ការងារគោលជំហរ សតិអារម្មណ៍របស់អង្គបោះឆ្នោតគណ បក្សដទៃដែលបានចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅក្នុងមណ្ឌល បោះឆ្នោតថ្នាក់ខេត្ត និងក្រុង ស្រុក ជាប់ជាប្រចាំ។
ឯកឧត្ដមគូសបញ្ជាក់ថា ថ្ងៃនេះគឺជាថ្ងៃបើកយុទ្ធនាការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាយើងនៅទូទាំង ប្រទេស និយាយជារួម និងដោយឡែកសម្រាប់ខេត្តស្ទឹងត្រងរបស់យើង ដែលមានឯកឧត្តមជា ថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាមន្ត្រីគណបក្ស និងអង្គបោះឆ្នោតរបស់ គណបក្សយើង មានឱកាស និងក្ដីសាទរ អញ្ជើញចូលរួមក្នុងអង្គពិធីនេះ។

ឯកឧត្ដម ស្វាយ សំអ៊ាង បានថ្លែងទៀតថា តាមគោលការណ៍ និងបទបញ្ជានីតិវិធី ដំណើរការឃោសនាបោះឆ្នោតនេះ មានរយៈពេល ​៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ដោយឡែកនៅថ្ងៃទី ២៥ ឧសភា ជាថ្ងៃស្ងប់ស្ងាត់ (ថ្ងៃស) និងថ្ងៃទី២៦ ឧសភា ២០២៤ ជាថ្ងៃបោះឆ្នោត ដែលអង្គបោះឆ្នោតរបស់គណបក្សយើង នឹងចេញដំណើរទៅបោះឆ្នោតឱ្យបានលឿន និងរួចរាល់ក្នុងពេលវេលាកំណត់ នៅក្នុងការិយាល័យបោះឆ្នោតនីមួយៗនៅថ្នាក់ក្រុង ស្រុក។ ទន្ទឹមនោះនៅ ក្នុងចន្លោះនៃរយៈពេល ៨ថ្ងៃ យើងនឹងមានសកម្មភាពឃោសនាដោយផ្សព្វផ្សាយខ្លឹមសារ នយោបាយនៅតាមស្នាក់ការគណបក្សខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ អំពីកម្មវិធីនយោបាយ សមិទ្ធផលស្នាដៃជាប្រវត្តិសាស្ត្រ និងភាពជោគជ័យជាឧត្តមភាពថ្មីៗជាច្រើនទៀតដែលគណ បក្សប្រជាជនកម្ពុជាយើង បានកសាង និងសម្រេចបានដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា ដ៏រុងរឿង ក្រៅពីនេះក៏នឹងមានការចាក់ផ្សាយនូវខ្លឹមសារនយោបាយរបស់ សម្តេចតេជោប្រធាន គណបក្ស និងផែនការចុះតាមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ដើម្បីជួបសំណេះសំណាល ពង្រឹង សតិអារម្មណ៍ គោលជំហរអង្គបោះឆ្នោត និងការកសាងសំឡេងគាំទ្រពីអង្គបោះឆ្នោតដែលជា អ្នកមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីផ្លូវការរបស់ គ.ជ.ប។ នៅថ្ងៃទី២៥ ខែឧសភា យើងនឹងមានការ ចាត់តាំង រៀបចំ ដើម្បីឱ្យអង្គបោះឆ្នោតទាំងអស់នឹងមកជួបជុំគ្នានៅតាមទីកន្លែងមួយចំនួននៅ ថ្នាក់ស្រុក និងត្រៀមលក្ខណៈសម្បត្តិដើម្បីចូលរួមបោះឆ្នោតឱ្យបានរួចរាល់ច្បាស់លាស់ ៕  

អត្ថបទដែលជាប់ទាក់ទង