**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ឯកឧត្ដម ស្វាយ សំអ៊ាង៖ ក្នុងការដឹកនាំប្រទេសជាតិ គណបក្សប្រជាជនកម្ពុជា តែងប្រកាន់ខ្ជាប់គោលការណ៍ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត នៃខេត្តស្ទឹងត្រែង បានលើកឡើងថា ក្នុងការដឹកនាំប្រទេសជាតិនារយៈពេលកន្លងមក គណបក្សប្រជាជនកម្ពុជា តែងតែ ប្រកាន់ខ្ជាប់នូវគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយបានគាំទ្រ និងបង្កលក្ខណៈសម្បត្តិក្នុងការរៀបចំការបោះឆ្នោតប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌យ៉ាងទៀងទាត់ តាមអាណត្តិកំណត់ដោយរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ។

ថ្លែងក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតអសកលដើម្បីជ្រើសរើសក្រុម ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ តាមការកំណត់នៃច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត ដែលយុទ្ធនាការឃោសនាបោះឆ្នោតនេះមានរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែឧសភា រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ឯកឧត្ដម ស្វាយ សំអ៊ាង បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះបងប្អូនជនរួមជាតិទូទាំងខេត្តស្ទឹងត្រែង ដែលមានការជឿជាក់ និងបានផ្តល់នូវការគាំទ្រយ៉ាងធំធេង រឹងមាំចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈក្នុងរយៈពេលជាង ៤៥ឆ្នាំកន្លងមក ធ្វើឱ្យគណបក្សអាចបំពេញបេសកកម្មបម្រើប្រទេសជាតិប្រកបដោយជោគជ័យតាំងពីដំណាក់កាលសង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍ រហូតមកសម្រេចបានសមិទ្ធិផលធំៗជា ប្រវត្តិសាស្ត្រយ៉ាងច្រើនជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។ បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅ យ៉ាងសុខុដុមរម្យនា ក្រោមម្លប់នៃសន្តិភាពនិងការឯកភាពជាតិ ហើយកំពុងបោះជំហានទៅមុខ យ៉ាងស្វាហាប់ ប្រកបដោយក្តីសង្ឃឹម លើមាគ៌ាប្រជាធិបតេយ្យនិងការអភិវឌ្ឍន។

ព្រមជាមួយនេះ ឯកឧត្ដមក៏បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះសមាជិកក្រុមប្រឹក្សាឃុំ មកពីគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តស្ទឹងត្រែង ដែលបានយកអស់កំលាំងកាយ ប្រាជ្ញាស្មារតីក្នុងការបំពេញភារកិច្ចបម្រើប្រជាជន ប្រកបដោយការទទួលខុស ត្រូវខ្ពស់និងបានចូលរួមយ៉ាងសកម្មក្នុងដំណើរការបោះឆ្នោតព្រឹទ្ធសភា ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រជះត្រចង់ ក្នុងការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ ដោយបានកាន់ កាប់អសនៈចំនួន៥៥ លើអសនៈ៥៨ ដែលត្រូវបោះឆ្នោត។ តាមរយៈជោគជ័យនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សរបស់យើង បានកាន់កាប់មុខតំណែងជាប្រធាន ព្រឹទ្ធសភា ដែលនឹងទទួលតួនាទីជាប្រមុខរដ្ឋស្តីទីក្នុងពេលព្រះមហាក្សត្រទ្រង់អវត្តមាន។ ព្រមជាមួយនេះ ឥស្សរជនមកពីគណបក្សប្រជាជនកម្ពុជា ក៏បានកាន់កាប់មុខតំណែងជាអនុប្រធានទី១ អនុប្រធានទី២ នៃព្រឹទ្ធសភា និងប្រធានគណកម្មការនានានៃព្រឹទ្ធសភានីតិកាលទី៥ ផងដែរ។

ឯកឧត្ដម ស្វាយ សំអ៊ាង បានបញ្ជាក់ថា «ក្នុងការដឹកនាំប្រទេសជាតិនារយៈពេលកន្លងមក គណបក្សប្រជាជនកម្ពុជា តែងតែ ប្រកាន់ខ្ជាប់នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយបានគាំទ្រ និងបង្កលក្ខណៈសម្បត្តិក្នុងការរៀបចំការបោះឆ្នោតប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌យ៉ាងទៀងទាត់ តាមអាណត្តិកំណត់ដោយរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ទាំងការបោះឆ្នោតសកលនិងអសកល ទាំងនៅថ្នាក់ជាតិនិង ថ្នាក់ក្រោមជាតិ សំដៅពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សម្រាប់ជាមូលដ្ឋាន ក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពរយៈពេលវែង។ លើមូលដ្ឋាននៃជោគជ័យរបស់គណបក្សក្នុងការបោះឆ្នោតជាតិលើកទី៧ បានបង្ក លក្ខណៈសម្បត្តិដល់គណបក្សប្រជាជនកម្ពុជា រៀបចំជួរមន្ត្រីវ័យក្មេង ប្រកបដោយថាមពល សម្រាប់ ជាកម្លាំងបន្តវេនដឹកនាំរាជរដ្ឋាភិបាលសម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា ដែលក្នុងរយៈពេល៩ខែ កន្លងមកនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ បានបន្តដឹកនាំគ្រប់គ្រងអភិវឌ្ឍប្រទេសជាតិប្រកបដោយ ភាពស្វាហាប់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះប្រជាជាតិ និងប្រជាជនកម្ពុជា សម្រេចបាននូវ សមិទ្ធផលនានាជាច្រើន» ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្ដមក៏បានលើកទឹកចិត្តដល់សមាជិកក្រុម ប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាទូទាំងខេត្ត ដែលជាអង្គបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក សូមមេត្តាបន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ ជុំវិញការដឹកនាំ របស់គណបក្ស ធ្វើការគាំទ្រ និងចូលរួមក្នុងដំណើរការបោះឆ្នោតដ៏មានសារៈសំខាន់នេះ ដោយធ្វើ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តបំពេញបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជាឱ្យសម្បូរសប្បាយរុងរឿងប្រកបដោយភាព សុខដុមរមនា និងសុភមង្គល ៕

អត្ថបទដែលជាប់ទាក់ទង