**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

កម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីនៃកម្មវិធីមហាអនុតំបន់មេគង្គ (GMS) នៅចិន

ភ្នំពេញ៖ នៅទីក្រុង Yuxi សាធារណរដ្ឋប្រជាមានិតចិន ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាតំណាងលេខាធិការដ្ឋានជាតិ GMS បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំខាងលើ ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីការរៀបចំ និងការប្រព្រឹត្តទៅនៃកិច្ចប្រជុំកំពូល GMS លើកទី ៨ ដែលគ្រោងនឹងប្រារព្ធឡើងនៅខេត្តយុនណាន ក្នុងអំឡុងត្រីមាសទី ៤ នៃឆ្នាំ ២០២៤។

ជាទិដ្ឋភាពរួម អង្គប្រជុំបានពិភាក្សាប្រកបដោយផ្លែផ្កាអំពីកម្រងឯកសារសម្រាប់គោរពជូនប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកធ្វើការអនុម័ត និងធ្វើកំណត់សម្គាល់។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានមូលមតិគ្នាក្នុងការពន្លឿនល្បឿននៃការរៀបចំពង្រាងឯកសារពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលតាមរយៈការប្រគល់ភារកិច្ចជូនលេខាធិការដ្ឋានជាតិដើម្បីធ្វើការរួមគ្នាឱ្យបានល្អិតល្អន់មុននឹងដាក់ឆ្លងសម័យប្រជុំកម្រិតឧត្តមមន្ត្រី។ ជាកិច្ចបញ្ចប់ អង្គប្រជុំបានសម្តែងនូវការវាយតម្លៃខ្ពស់ជូនចំពោះសាធារណរដ្ឋប្រជាមានិតចិនសម្រាប់ភាពជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្នុងឆ្នាំនេះ និងបានឯកភាពក្នុងការផ្តល់កិច្ចសហការយ៉ាងស្អិតល្មួតសំដៅធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលសម្រាប់បម្រើដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៃបណ្តាប្រទេសសមាជិក GMS។

សូមជម្រាបជូនផងដែរថា កម្មវិធី GMS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ ដោយមានប្រទេសកម្ពុជា, ចិន, ឡាវ, មីយ៉ាន់ម៉ា, ថៃ, និងវៀតណាម ជាប្រទេសសមាជិក៕

អត្ថបទដែលជាប់ទាក់ទង