**អតីតនាយកប្រតិបត្តិក្រុមហ៊ុន Citiraya បានរត់គេចខ្លួនជិត២០ឆ្នាំ ត្រូវបានតុលាការបដិសេធមិនឲ្យនៅក្រៅឃុំ**រដ្ឋមន្ត្រី ឌិត ទីណា៖ ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មគឺជារឿងចាំបាច់ និងយកចិត្តទុកដាក់បំផុត**ប្រទេសជាច្រើនមានឆន្ទៈធ្វើជាម្ចាស់ផ្ទះ នៃកិច្ចពិភាក្សារវាងលោក ពូទីន និងលោក ត្រាំ**វិមានក្រឹមឡាំងថាការផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុបមានការពិបាក នៅពេលដែលកិច្ចព្រមព្រៀងដឹកជញ្ជូនអ៊ុយក្រែនជិតដល់ទីបញ្ចប់**នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបសភាពការណ៍ សកម្មភាពលទ្ធផលការអនុវត្តតួនាទី ភាពរកិច្ច ការធ្វើកំណែទម្រង់ និងការងារកសាងអង្គភាពកងរាជអាវុធហត្ថឆ្នាំ២០២៥**អាម៉េរិក អង់គ្លេស និងសហភាពអឺរ៉ុប រិះគន់តុលាការយោធាប៉ាគីស្ថាន ជុំវិញការកាត់ទោសជនស៊ីវិល  ពាក់ព័ន្ធនឹងការវាយប្រហារលើទីតាំងយោធាក្នុងឆ្នាំ២០២៣**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជូនដំណឹងស្ដីពីការផ្អាកផ្ដល់សេវាអត្តសញ្ញាណកម្ម ចំនួន ១ថ្ងៃ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤**សម្ដេចតេជោ អញ្ជើញជួបពិភាក្សាការងារជាមួយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេស នៃកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម**មន្ត្រីរាជការ អាចស្នើសុំធ្វើប័ណ្ណ ប.ស.ស. ជូនប្តី ឬ ប្រពន្ធ និងកូន ក្នុងបន្ទុកគ្រួសារមន្រ្តីរាជការ ដោយមិនបង់ថ្លៃសេវា**លោក ហេង សុថា ណែនាំដល់អភិបាលរងក្រុងក្រចេះ ដែលទេីបចូលកាន់តំណែងថ្មី ធ្វេីយ៉ាងណារក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងបន្តអនុវត្តការងារឱ្យមានប្រសិទ្ធភាព**អភិបាលខេត្តកណ្តាល កោតសរសើរដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក ដែលបានយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅមូលដ្ឋានរបស់ខ្លួនល្អប្រសើរ**សាកលវិទ្យាល័យមហាសារ៉ាខាម និងរាជរដ្ឋាភិបាលថៃ នឹងបន្តផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំ ដល់ប្រទេសកម្ពុជាទាំងលក្ខណៈ Full Scholarship និង Partial Scholarship**វរសេនីយ៍ទោ ស៊ូ ចាយ ត្រូវបានដកតំណែងពីអធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ឱ្យមកជាមន្ត្រី**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ

ឯកឧត្តម វង្សី វិស្សុត អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ នៅខេត្តកំពង់ធំ

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុតសមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តកំពង់ធំ។

ពិធីបើកយុទ្ធនាការនេះ មានការអញ្ជើញចូលរួមរួមពីណាក់ឯកឧត្តម ស្វាយ ស៊ីថា, ឯកឧត្តម ថោ ជេដ្ឋា, ឯកឧត្តម នាង ផាត, ឯកឧត្តម ស៊ុំ សន្និសិទ្ធ, លោកជំទាវ សាយ សំអាត, លោកជំទាវ ឃួន ឃុនឌី និងឯកឧត្តម ងួន រតនៈ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងបេក្ខជនក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អង្គបោះឆ្នោតនិងសកម្មជន យុវជនគណបក្សយ៉ាងច្រើនកុះករចំនួន ២,០០៧នាក់។

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ថ្ងៃនេះ គឺជាទិវាដ៏នក្ខត្តឫក្ស ដែលយើងបានមកជួបជុំគ្នាយ៉ាងច្រើនកុះករ នៅក្នុងក្របខណ្ឌនៃខេត្តកំពង់ធំរបស់យើង ដើម្បីប្រារព្វពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដែលជាការបោះឆ្នោតមួយដ៏សំខាន់មួយ នៅក្នុងដំណើរការប្រជាធិតេយ្យនៅកម្ពុជា។

ឯកឧត្តម វង្សី វិស្សុត បានបន្តថា ពិតមែនតែការបោះឆ្នោតនេះ គឺជាការបោះឆ្នោតអសកល ប៉ុន្តែជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោតគឺជាតំណាងរបស់ប្រជាជន និងទទួលបានសម្លេងឆ្នោតគាំទ្រផ្ទាល់ពីប្រជាជន។ ហើយការជួបជុំគ្នារបស់យើងនាពេលនេះ ក៏បង្ហាញនូវកម្លាំងសាមគ្គីភាព, ភាពខ្លាំង និងប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ និងមានភាពចាស់ទុំខាងនយោបាយ ក្នុងបុព្វហេតុបន្តកសាង និងការពារមាតុភូមិកម្ពុជានៃយើង។

ឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានបន្តលើកឡើងទៀតថា ក្នុងនាម សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សដទៃទៀត។

ព្រមទាំងក្នុងនាមឯកឧត្តមផ្ទាល់, ឯកឧត្តម បានសូមសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការគណបក្ស និងក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ធំ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ ក្នុងការបម្រើប្រជាជន និងការចូលរួមអភិវឌ្ឍខេត្តកំពងធំរបស់យើង ក៏ដូចជាការចិញ្ចឹមចលនា ដើម្បីទាក់ទាញការគាំទ្របន្ថែមពីប្រជាជន និងការកសាងកម្លាំងនយោបាយនៅតាមមូលដ្ឋាននានា ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជាបន្តបន្ទាប់នារយៈពេលកន្លងមក ជាពិសេសការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលយើងទទួលបានជ័យជំនះលើសពីការរំពឹងទុក។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលជានិច្ចជាកាលតែងតែរួមសុខរួមទុក្ខជា មួយប្រជាជន បម្រើប្រជាជន ការពារប្រជាជន ទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍ត្រឡប់មកវិញ និងបានស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិជាជំហានៗ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយកំពុងឈានទៅមុខ យ៉ាងស្វាហាប់ប្រកបដោយក្តីសង្ឃឹម លើគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ។

ឈរលើមូលដ្ឋាននេះ ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់យ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា បាន និងកំពុងបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ និងខិតខំតាមគ្រប់រូបភាព ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដើម្បីការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី និងដើម្បីកសាងកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំលើគន្លងនីតិរដ្ឋ មានការគោរពសិទ្ធិមនុស្ស មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាព និងសមធម៌ ប្រជាជនមានជីវភាពសម្បូរសប្បាយ បានរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។

ក្នុងស្មារតីនេះ ឯកឧត្តម វង្សី វិស្សុត បានអំពាវនាវដល់លោក លោកស្រីជាសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ទូទាំងខេត្តកំពង់ធំ សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៤ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីដណ្តើមជោគជ័យឱ្យបានដាច់ខាតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដូចគ្នានឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាជាក់ជាមិនខាន ដើម្បីដើម្បីបន្ដរក្សាសន្ដិភាព និងកសាងសង្គមកម្ពុជាឱ្យរុងរឿងល្បាញល្បី និយាយជារួម និងនិយាយដោយឡែក ដើម្បីការប្រែប្រួលមុខមាត់នៃខេត្តកំពង់ធំរបស់យើង។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត ក៏បានអរគុណដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមដ៏ច្រើនកុះករនាថ្ងៃដ៏មហាវិសេសវិសាលនេះ និងសូមផ្តាំផ្ញើឱ្យសមាជិសមាជិកាទាំងអស់ ត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវក្រមសីលធម៌, សេចក្តីថ្លៃថ្នូរ, រក្សាបាននូវវិន័យ, សណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ ដើម្បីធ្វើឱ្យបរិយាកាស និងដំណើរការនៃការបោះឆ្នោតក្នុងមូលដ្ឋានខេត្តកំពង់ធំ បានប្រព្រឹត្តិទៅដោយរលូន, គ្មានអំពើហឹង្សា, ដោយសេរី, ត្រឹមត្រូវ និងយុត្តិធម៌ ៕

អត្ថបទដែលជាប់ទាក់ទង