ក្រសួងការបរទេស ជួបប្រជុំជាមួយតំណាងក្រសួង/ស្ថាប័ន ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃការអនុវត្តគម្រោង ក្រោមការគាំទ្រពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងលោកជំទាវ ខៀវ សុផានី រដ្ឋលេខាធិការ និងជានាយករងគ្រប់គ្រងគម្រោងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ទទួលបន្ទុកហិរញ្ញវត្ថុ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការអនុវត្តគម្រោងក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាមួយតំណាងក្រសួង/ស្ថាប័នដែលជាភ្នាក់ងារអនុវត្តគម្រោងដែលស្ថិតក្រោមការគាំទ្រពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅទីស្តីការក្រសួង។
កិច្ចប្រជុំខាងលើ ផ្តោតសំខាន់លើការកែសម្រួលនីតិវិធីមួយចំនួនក្នុងការអនុវត្តគម្រោងនីមួយៗ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃការអនុវត្តគម្រោង ស្របតាមនីតិវិធីរួមបច្ចុប្បន្នសម្រាប់ការអនុវត្តគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍ និងនីតិវិធីលទ្ធកម្មជាធរមាន ៕