**រដ្ឋមន្រ្តីសុខាភិបាល ចុះសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា**អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាលជាមួយនិវត្តន៍ជន ក្រុងពោធិ៍សាត់ចំនួន៥៥៩នាក់**នាយឧត្តមសឹនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ និងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ការចំណាយរបស់សហព័ន្ធអាមេរិកកើនឡើង ទោះបីជាមានការខិតខំប្រឹងប្រែងរបស់សេតវិមានដើម្បីកាត់បន្ថយការងារក៏ដោយ**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រទេសចិនប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រទេសចិនប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី**បទវិភាគ៖តាមពិតទៅ អ្វីដែលហៅថា “ពន្ធគយស្មើគ្នា”របស់ភាគីអាមេរិកគឺឡូហ្ស៊ីកបែបចោរប្លន់**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរបងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្ដម កែ គឹមយ៉ាន៖ សម្តេចធិបតី បានបន្តអនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជាអគ្គមគ្គទេសក៍ដ៏ឆ្នើមការពារបានសុខសន្តិភាព**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាកលវិទ្យាល័យ MGIMO នៃក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាកលវិទ្យាល័យ MGIMO នៃក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

ក្នុងពេលដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត បានជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ MGIMO ដឹកនាំដោយលោកបណ្ឌិត Andrey Baykov សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ MGIMO ទទួលបន្ទុកកិច្ចការស្រាវជ្រាវ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន NIDIR និង MGIMO លើការបណ្តុះបណ្តាលរយៈពេលខ្លីសម្រាប់អ្នកការទូតកម្ពុជា ការផ្លាស់ប្តូរអ្នកស្រាវជ្រាវ/សាស្ត្រាចារ្យ និងការផ្តល់បាឋកថាដោយមន្រ្តីការទូត និងបញ្ញាវន្តរុស្ស៊ីនៅ NIDIR។ ភាគីទាំងពីរក៏បានពិភាក្សាអំពីអាហារូបករណ៍ដែលមានសម្រាប់និស្សិតកម្ពុជាទៅសិក្សានៅ MGIMO។

ឯកឧត្តមបណ្ឌិត ក៏បានចូលរួមក្នុងពិធីបំពាក់គ្រឿងឥស្សរិយសជូនដល់ ឯកឧត្តមបណ្ឌិត Antatoly Torkunov សាកលវិទ្យាធិការ MGIMO សម្រាប់ការរួមចំណែកអស់ជាច្រើនទសវត្សរ៍របស់ឯកឧត្តមក្នុងវិស័យអប់រំនៃព្រះរាជាណាចក្រកម្ពុជា។ គ្រឿងឥស្សរិយសនេះត្រូវបានបំពាក់ដោយ ឯកឧត្តម ពេជ្រឃុនបញ្ញា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ក៏បានផ្លាស់ប្តូរទស្សនៈជាមួយ ឯកឧត្តមបណ្ឌិត Antatoly Torkunov លើបញ្ហាជាច្រើន រាប់ចាប់ពីការរួមចំណែករបស់ MGIMO ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ផែនការសកម្មភាពសម្រាប់ចក្ខុវិស័យដែលបានកំណត់ក្នុងអនុស្សរណៈយោគយល់គ្នារវាង NIDIR និង MGIMO និងចំណាប់អារម្មណ៍របស់ឯកឧត្តមបណ្ឌិត Torkunov ក្នុងការធ្វើទស្សនកិច្ចមកកាន់ NIDIR នាពេលអនាគត។

ឯកឧត្តមបណ្ឌិត អ៊ុន ឃាង ក៏បានចូលរួមក្នុងកម្មវិធីចំនួន០២ ផ្សេងទៀតរួមមាន៖ ទី១. ការចូលរួមក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នារវាង NIDIR និង MGIMO និងទី២. ឯកឧត្តមបណ្ឌិត បានថ្លែងសុន្ទរកថាគន្លឹះ ក្រោមប្រធានបទ «តួនាទីរបស់កម្ពុជាក្នុងអាស៊ាន» នៅក្នុងកម្មវិធីបើក The ASEAN and EAS Model ដែលរៀបចំដោយមជ្ឈមណ្ឌលអាស៊ាននៃសាកលវិទ្យាល័យ MGIMO។

បាឋកថានេះមានការចូលរួមពីឯកអគ្គរដ្ឋ/រាជទូត និងអ្នកការទូតនៃបេសកកម្មរបស់ប្រទេសសមាជិកអាស៊ានប្រចាំសហព័ន្ធរុស្ស៊ី និងនិស្សិត និងសាស្រ្តាចារ្យ MGIMO ព្រមទាំងអ្នកចូលរួមជាច្រើនរូបទៀត ៕

អត្ថបទដែលជាប់ទាក់ទង