ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំ ស្តីពីការចុះសិក្សាស្រាវជ្រាវ និងពិនិត្យទីតាំងជាក់ស្តែងលើករណីសំណើសុំបង្កើត ក្រុងថ្មី នៃខេត្តព្រះសីហនុ
ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការចុះសិក្សាស្រាវជ្រាវ និងពិនិត្យទីតាំងជាក់ស្តែងលើករណីសំណើសុំបង្កើត ក្រុងថ្មី នៃខេត្តព្រះសីហនុ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ៕